ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លាត​ខាង​បោក ដើរ​វាស់​ដី​រដ្ឋ​លក់​តាម​ចិត្ត​​

7 ឆ្នាំ មុន

​​ខេត្ត​មណ្ឌលគិរី ៖ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ រួម​​​​បក្សពួក​ចំនួន​៤​នាក់​ទៀត ក្នុង​ករណី​ក្លែងបន្លំ​ឯកសារ​សា​ធារណៈ ខណៈ​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​មួយ​គ្រឿង ជិះ​ពី​ទីរួមខេត្ត​មណ្ឌលគិរី​ ឆ្ពោះទៅ​ស្រុក​កែវ​សីមា កាលពី​វេលា​ម៉ោង​១១​ ​និង​​៣០​នាទី​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ២០១៦ ។

​​ខេត្ត​មណ្ឌលគិរី ៖ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ រួម​​​​បក្សពួក​ចំនួន​៤​នាក់​ទៀត ក្នុង​ករណី​ក្លែងបន្លំ​ឯកសារ​សា​ធារណៈ ខណៈ​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​មួយ​គ្រឿង ជិះ​ពី​ទីរួមខេត្ត​មណ្ឌលគិរី​ ឆ្ពោះទៅ​ស្រុក​កែវ​សីមា កាលពី​វេលា​ម៉ោង​១១​ ​និង​​៣០​នាទី​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ២០១៦ ។

ប្រ​តិ​ប​ត្កិ​ការ​ខាងលើ​នេះ ដឹកនាំ​ដោយ​លោក​វរ​​សេនី​យ៍​ សូ សុវណ្ណ ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​យុ​ត្តិ​ធ​ម៌​​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ក្រោម​ការ​សម្របសម្រួល​ពី​លោកសូ សុវិទ្យា ព្រះរាជអាជ្ញារ​រង​ខេត្ត ស្ទាក់​ចាប់​បាន​នៅ​ចំណុច​ទឹក​ខួប ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ ។

សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ឈ្មោះ​កែវ វុ​ទ្ធី អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន​ រួម​នឹង​បក្សពួក​ចំនួន​៤​នាក់​​ទៀត​នោះ គឺជា​មុខសញ្ញា​ចាស់ ដែល​ធ្លាប់​ជាប់​ព​ន្ធ​នាគា​នៅ​ខេត្តស្ទឹងត្រែង ​ពាក់​ព័​ន្ធ​​បញ្ហា​ដីធ្លី កាលពី​ពេល​កន្លង​ទៅ ហើយ​នៅ​ពេល​នេះ ឈ្មោះ​កែវ វុ​ទ្ធី ក៏​ត្រូវ​ចាប់​ខ្លួន​​ពី​បទ​ចេញ​ឯកសារ​ឆបោក​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ លើ​ការ​ទិញ​ដូរ​ដី​របស់​រដ្ឋ នៅ​ចំនុច​ព្រៃ​ខៀវ ភូមិរ​វ៉ា​ក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក​ ។

សមត្ថកិច្ច​បន្ត​ថា នៅ​ពេល​នេះ​ ជំនាញ​នៅ​មិន​ទាន់​អាច​ប្រាប់​ព័ត៌មាន​លំអិត​បាន​ទេ ព្រោះ​អាច​នៅ​មាន​អ្នក​ជាប់​ពាក់​ព័​ន្ធ​​ច្រើន​ទៀត ចឹ​ង​សូម​ឱ្យ​អ្នក​ព័ត៌មាន​រង់ចាំ​នៅ​ពេល​សមត្ថកិច្ច​ស្រាវជ្រាវ​បាន​ច្បាស់លាស់​សិន ដើម្បី​កុំ​ឲ្យ​មាន​វាយ​ស្មៅ​បង្អើល​ពស់​ ។​ ប៉ុន្តែ​នៅ​អំឡុង​ពេល​ឃាត់ខ្លួន​ជន​​ឈ្មោះ​កែវ វុ​ទ្ធី គេ​សង្កេត​ឃើញ​ថា ជន​នេះ​មាន​ឯកសារ​ដីធ្លី​រាប់រយ​សន្លឹក​ជាប់​តាម​ខ្លួន​ ។​ យ៉ាងណា​ដ៏​ដោយ​​ យើង​រង់ចាំ​ទទួល​ព័ត៌មាន​បន្ត​ពី​សមត្ថកិច្ច ​ដើម្បី​ផ្សាយ​បន្ថែម​នៅ​ពេល​ក្រោយ​ទៀត​ ។

គួររំលឹក​ថា ដី​ព្រៃរបស់​រដ្ឋ​រាប់​ពាន់​ហិច​តា ​ក្នុងស្រុក​កោះ​ញែក ត្រូវ​បាន​កាប់​បំផ្លាញ​យក​ជាក​ម្មសិ​ទ្ធិ​​ផ្ទាល់ខ្លួន ខណៈ​លេចឮ​ពី​ភាព​មិន​ប្រក្រតី​ថា ករណី​នេះ ​មាន​ជាប់​ពាក់​ព័​ន្ធ​​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន ក្នុង​ការ​ឃុបឃិត​គ្នា​ជា​ប្រ​ព័ន្ធ​ រវាង​មេខ្យល់​ និង​អ្នកគ្រប់គ្រង​ក្នុង​តំបន់ ​។ ​ដី​ព្រៃ​ដែល​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​រាល់​ថ្ងៃនេះ ស្ថិត​នៅ​ចំនុច​ព្រៃ​ខៀវ ភូមិ​រ​វ៉ា​ក់ ឃុំ​រ​យ៉ ស្រុក​កោះ​ញ៉ែ​ក ដែល​រហូត​មក​ដល់​​បច្ចុប្បន្ន​នេះ បាន​ក្លាយទៅជា​វាល​រហោល​ឋាន​មួយ​ផ្នែក​ទៅ​ហើយ ​។

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ​ក្នុងរយៈពេល​ជាង​មួយ​ខែ​មក​ហើយ ពួក​គាត់​តែងតែ​ឃើញ​មាន​ប្រជាជន​ចំណាកស្រុក​មក​ពី​ខេត្ត​ផ្សេង​ៗ​គ្នា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ពី១៥  ទៅ​២០នាក់​ បាន​ជិះ​រថយន្ដ​ និង​​ម៉ូតូ មាន​ភ្ជាប់​ដោយ​ម៉ាស៊ីន​អារឈើ កាំបិត ពូថៅ​គ្រប់​ៗ​ដៃ ចូល​មក​ចំណុច​ខាងលើ ។​ ពេល​ឃើញ​បែប​នេះ ពួក​គាត់​មានការ​ងឿងឆ្ងល់​ ក៏សួរ​ទៅ​បុរស​ម្នាក់​ថា ពួក​​បង​មកនេះ​ មក​ធ្វើ​អ្វី? បុរស​ចំណាកស្រុក​ក៏​ប្រាប់​ថា មក​កាប់​ព្រៃ​ដែល​ខ្ញុំ​ទិញ​ដី​ពី​លោកកែវ វុ​ទ្ធី ។

​ពលរដ្ឋ​បន្ត​ថា នៅ​ក្នុង​នោះ​ដែរ គេ​ឃើញ​លោកកែវ វុ​ទ្ធី បាន​ចាត់ចែង​មនុស្ស​ជំនិត​ក្រោម​ឱវាទ​របស់​ខ្លួន​ មាន​គ្នា៦​នាក់​ផ្សេង​ទៀត ដើម្បី​ឱ្យ​ដើរ​​វាស់វែង​ដី និង​កត់​ឈ្មោះ​ប្រមូលប្រាក់ពី​ប្រជាពលរដ្ឋ​ មក​ពី​ឆ្ងាយ​នោះ ដើម្បី​ទទួល​បាន​ចំណែក​ដីដែល​សុ​ទ្ធ​តែព្រៃ​ស្រោង ​និង​​ព្រៃរបោះ ។