ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាបា​.​ទ​ជា​អា​វុ​.​ធ​ទ​ម្លា​.​យ​សុខភាព​ផ្លូវចិត្ត

2 ឆ្នាំ មុន

បើ​តាម​វចនានុក្រម​ភាសា​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​ព្យាបាទ​យ៉ាងនេះ​ថា គឺជា​ដំណើរ​ចងចិត្ត​នឹង​ធ្វើ​អ្នក​ដទៃ​ឱ្យ​វិនាស​, សេចក្តី​គុំកួន និង​ការ​ចងគំនុំ​ជាដើម ។ ព្យាបាទ​គឺជា​ជំនិត​គិត​ប៉ង​ឲ្យ​គេ​វិនាស​នូវ​ប្រយោជន៍ និង​សេចក្ដីសុខ…

បើ​តាម​វចនានុក្រម​ភាសា​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​ព្យាបាទ​យ៉ាងនេះ​ថា គឺជា​ដំណើរ​ចងចិត្ត​នឹង​ធ្វើ​អ្នក​ដទៃ​ឱ្យ​វិនាស​, សេចក្តី​គុំកួន និង​ការ​ចងគំនុំ​ជាដើម ។ ព្យាបាទ​គឺជា​ជំនិត​គិត​ប៉ង​ឲ្យ​គេ​វិនាស​នូវ​ប្រយោជន៍ និង​សេចក្ដីសុខ វា​ធ្វើ​ឲ្យ​ចិត្ត​ក្ដៅ​ងំ ដូច​យក​ភ្លើង​មក​បង្កាត់​ត្រង់​ដើមទ្រូង​របស់​ខ្លួនឯង ឬ​ប្រៀប​បាន​នឹង​អាវុធ​ទម្លាយ​សុខភាព​ផ្លូវចិត្ត ធ្វើ​ឲ្យ​ចិត្ត​ខ្ទេចខ្ទាំ​គ្រាំគ្រា​ព្រោះតែ​ចិត្ត​ព្យាបាទ ។

ជួនកាល​អ្នក​ដែល​យើង​គិត​ដោយ​គំនិត​ព្យាបាទ​នោះ គេ​មិន​ទាំង​បានដឹង​រឿង​អ្វី​ផង គឺ​យើង​ក្ដៅក្រហាយ​ដោយ​គំនុំ ឬ​ដោយ​ការ​ច្រណែន​ទៅ​តែ​ម្នាក់ឯង ។ បើ​យើង​ចាប់​ភ្លើង​គប់​គ្រវែង​ទៅ​រក​អ្នក​ដទៃ ភ្លើង​នោះ​រមែង​រលា​កដៃ​យើង​មុន ហើយ​បើ​គ្រវែង​ទៅ​គេ​មិន​ត្រូវ​ទេ ភ្លើង​នោះ​ឯង នឹង​បាន​ឆេះ​ចំពោះ​យើង​តែ​ម្ខាង​ប៉ុណ្ណោះ ។

ព្រះធម៌​បាន​ទូន្មាន​យើង​ឲ្យ​លះ​ព្យាបាទ​ដោយ​មេត្តា​ពោល​គឺ​ឲ្យ​មាន​បំណង​ល្អ ប្រាថ្នា​ល្អ​ចំពោះ​អ្នក​ដទៃ និង​ឲ្យ​មាន​ខ្លួនឯង​ជា​ឧបមា ។ បើ​ទោះជា​យើង​មិន​ឲ្យ​ទុក្ខ​ដល់​គេ​ក៏​ដោយ ក៏​គ្រប់​គ្នា​មានទុក្ខ​ស្រេច​តាម​សភាព​របស់​ខ្លួន​ម្នាក់​ៗ​ជា​ធម្មតា​ទៅ​ហើយ ដូច​ជា​ខ្លួន​យើង​អ៊ីចឹង​ដែរ ដែល​ចេះ​តែ​មានទុក្ខ រឿង​នេះ រឿង​នោះ ទាំង​ដែល​មិន​មាន​អ្នក​ណា​មក​ធ្វើទុក្ខ​នោះ​ៗ​ឲ្យ​យើង​ផង ។

ហេតុនេះ​គួរ​ណាស់​តែ​យើង​ផ្តល់​សេចក្តីសុខ​ដល់​អ្នក​ដទៃ​ឱ្យ​បាន​ទូលំទូលាយ ហើយ​ទម្លាក់​ព្យាបាទ​ចោល​ចេញ ព្រោះ​ជា​ធម៌​នាំ​មក​នូវ​សេចក្តី​ក្តៅក្រហាយ​ដល់​ខ្លួន​យើង​ជា​អ្នក​ព្យាបាទ​ផង និង​ដល់​អ្នក​ដែល​យើង​ចងចិត្ត​ចង់​ព្យាបាទ​ផង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ