ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចិត្តខ្លាំង​ដុត​កម្ទេច​ម៉ូតូ​មុខ​សមត្ថកិច្ច ក្រោយ​ត្រូវ​ផាកពិន័យ​ច្រើន​ពេក

2 ឆ្នាំ មុន
  • រតនគិរី

បុរស​ម្នាក់​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង ក៏​បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស ហើយ​ក៏​ត្រូវ​នគរបាល​អនុវត្ត​ច្បាប់​ចរាចរណ៍ ចាប់​ផាកពិន័យ​ច្រើន​ពេក ដោយ​មិន​មាន​លុយ​បង់ បុរស​រូប​នេះ​ក៏

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ផង ក៏​បាន​ជិះ​ម៉ូតូ​បញ្ច្រាសទិស ហើយ​ក៏​ត្រូវ​នគរបាល​អនុវត្ត​ច្បាប់​ចរាចរណ៍ ចាប់​ផាកពិន័យ​ច្រើន​ពេក ដោយ​មិន​មាន​លុយ​បង់ បុរស​រូប​នេះ​ក៏​បង្ហូរ​សាំង​រួច​ចាក់​ដុត​កម្ទេច​ម៉ូតូ​ចោល​បញ្ឈឺ​សមត្ថកិច្ច​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​មុខ​ពហុ​កីឡដ្ឋាន​ខេត្ត ស្ថិត​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​ដុត​ម៉ូតូ​ខ្លួនឯង​ចោល​ខាងលើ​នេះ​មានឈ្មោះ ម៉ូ​វ សុភា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ​កម្មករ រស់នៅ​ភូមិ​ធួ​យ​អំពិល ឃុំ​ចា​អ៊ុ​ង ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី​។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ អត់​ស្លាក​លេខ ហើយ​អត់​ពាក់មួក​សុវត្ថិភាព និង​អត់​កញ្ចក់​ទៀត ដោយ​ជិះ​តែ​ម្នាក់ឯង​នោះ​ទេ​ក្នុង​ស្ថានភាព​ស្រវឹង​ផង លុះ​មក​ដល់​ចំណុច​គោលដៅ​ត្រួតពិនិត្យ សមត្ថកិច្ច​ក៏​បាន​ហៅ​ឱ្យ​ឈប់ ដើម្បី​ធ្វើការ​ផាកពិន័យ ព្រមទាំង​ធ្វើការ​ណែនាំ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ពេល​ហៅ​ឱ្យ​ឈប់​នោះ ដោយ​ឃើញ​ស្ថានភាព​ស្រវឹង សមត្ថកិច្ច​ក៏​បានឱ្យ​បុរស​រូប​នេះ​អង្គុយ​សិន​។ ហើយ​នៅ​ពេល​សមត្ថកិច្ច​កំពុង​តែ​ដោះស្រាយ​ជាមួយ​អ្នក​ផ្សេង បុរស​រូប​នេះ​ចាំ​យូ​ពេក​ខឹង ក៏​ដក​ទុយោ​សាំង រួច​ដុត​ម៉ូតូ​ខ្លួន​ឱ្យ​ឆេះ​ខ្ទេច​អស់​តែ​ម្តង​។

ក្រោយ​ពេល​ដុត​កម្ទេច​ម៉ូតូ​ចោល​នោះ កម្លាំង​ការិយាល័យ​ជំនាញ​ក៏​បាន​នាំ​ខ្លួន​បុរស​រូប​នោះ​ទៅ​ធ្វើតេស្ត​ជាតិ​ស្រវឹង និង​ធ្វើតេស្ត​គ្រឿង​ញៀ​.​នរក​ឃើញ​ថា មាន​ជាតិ​អាកុល​កំរិត​០,៩៣៨mg/L និង​មិន​មាន​គ្រឿង​ញឿ​.​ន​នោះ​ទេ ហើយ​ក៏​ធ្វើ​កិច្ចសន្យា​លិខិតធានា​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

បើ​តាម​លោក មឿង សា​រិ​ទ្ធ បានឱ្យ​ដឹង​ថា បើ​ដុត​ម៉ូតូ​នៅ​ទី​សាធារណៈ ត្រូវ​មានទោស​បើកបរ​ទាំង​មាន​ជាតិ​អាកុល អាច​ផាកពិន័យ​ចាប់ពី​៨០​ម៉ឺន​រហូត​ដល់​៤​លាន​រៀល​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ បុរស​រូប​នេះ​ក៏​បាន​សារភាព​ថា ខ្លួន​ពិតជា​មាន​កំហុស ហើយ​ជា​ជន​ទី​ទ័លក្រ​ធ្វើ​សំណង់ មាន​ប្រពន្ធ​កូនខ្ចី​ទៀត ទើប​លោកស្នងការ ស្នងការ​រង អនុញ្ញាត​ឱ្យ​បុរស​រូប​នេះ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​គ្រាន់តែ​ឱ្យធ្វើ​កិច្ចសន្យា និង​ឱ្យ​សារភាព​ទោស​កំហុស​ជា​សាធារណៈ​តែ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ មហាជន​ជា​ច្រើន​ក៏​បាន​លើក​ឡើង​ដែរ​ថា ដោយសារ​ម៉ូតូ​នោះ​កញ្ចាស់ ហើយ​ត្រូវ​ប៉ូលិស​អនុវត្ត​ច្បាប់​ផាកពិន័យ​ច្រើន​ពេក ណាមួយ​បុរស​រូប​នេះ​មិន​មាន​លុយ​បង់ ទើប​បានជា​ដុត​ម៉ូតូ​ខ្លួនឯង​ចោល​តែ​ម្តង​ទៅ​។

គួរ​បញ្ជាក់​ថា កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រ​ដ្ឋា​ន​ខេត្ត ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ខាងលើ​នោះ គឺ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ជួ ប៊ុ​ន​ថៃ នាយ​រង​ការិយាល័យ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ