ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានសត្វ​កន្ធាយ​និង​កូន​ទា​មក​ពី​ខាង​​​វៀត​ណា​ម សង្ស័យ​ខុសច្បាប់​

2 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​៖ សត្វ​កន្ធាយ​រាប់ពាន់​ក្បាល និង​ពង​ទារាប់ពាន់​ក្បាលបាន​នាំចូល​ខុសច្បាប់​ពី​ប្រទេស​វៀ​តណាមដោយមាន​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តម​សេនី​ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល និង​មានការ​សម្របសម្រួល​និ​តិ​វិធី​ដោយ​ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល…

ខេត្ត​កណ្តាល​៖ សត្វ​កន្ធាយ​រាប់ពាន់​ក្បាល និង​ពង​ទារាប់ពាន់​ក្បាលបាន​នាំចូល​ខុសច្បាប់​ពី​ប្រទេស​វៀ​តណាម
ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តម​សេនី​ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល និង​មានការ​សម្របសម្រួល​និ​តិ​វិធី​ដោយ​ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២២ វេលា​ម៉ោង២២និង៣០នាទី កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កណ្ដាល បាន​សហការ​ជា មួយ​នឹង​កម្លាំង​ខណ្​ឌ​រដ្ឋបាល​ជលផល​កណ្ដាល បាន​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក សាំ​យ៉ុង ពណ៌ស​ពាក់​ស្លាក​លេខ2A-0318 នៅ​ចំណុច​ផ្លូវជាតិ​លេ​ខ១ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។ ក្នុងករណី​សង្ស័យ​នាំចូល​សត្វ​កន្ធាយ​និង​កូន​ទា​ពី​ប្រទេស​វៀតណាម​គ្មាន​ច្បាប់​អនុញ្ញាត​។

មន្ត្រី​ជាន់ខ្ពស់​របស់​ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​អោយ​ដឹង​ថា អ្នកបើកបរ​រថយន្ត​មានឈ្មោះ​សោម សា​រឿន ភេទប្រុស​អាយុ២៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់​ពាម ឃុំ​អង់​ស្រែ ស្រុក​រមៀ​សហែ​ក ខេត្តស្វាយរៀង មុខរបរ​អ្នកបើកបរ និង​ទី២ឈ្មោះ​កែ​វ តូ​ភេទប្រុស អាយុ៣៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់​ពាម ឃុំ​អង្គប្រស្រែ ស្រុក​រមៀ​សហែ​ក ខេត្ត ស្វាយរៀង មុខរបរ​ព្រូឡាន​។

វត្ថុ​តាង​ដកហូត​រួមមាន​ថ​យន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌ស ពាក់​ផ្លាក​លេខ​ព្រៃវែង 2A-0318 កន្ធាយ​ធំ៣១កេះ​ទម្ងន់៨២១ គីឡូក្រាម ស្មើនឹង១០១៧ក្បាល កូន​គន្ធាយ៤កេះ​ចំនួន​ប្រមាណ២២១០កូន ពង​កន្ធាយ​មួយ​កេស​ទម្ងន់៧គីឡូក្រាម​ប្រមាណ១០០០ពង​ព្រមទាំង​កូន​ទា២០កេះ​ស្មើនឹ​ង២០០០កូន គ្មាន​ច្បាប់​។ ក្រោយពី​បាន​ចូលរួម​ត្រួតពិនិត្យ​ជាក់ស្​តែង សត្វ​កន្ធាយ​និង​ពង​កន្ធាយ បាន​ប្រគល់​ទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល​ដើម្បី​បន្ត​រនិ​តិ​វិធី​តាមផ្លូវ​ច្បាប់​។

ដោយឡែក​កូនមាន់​បាន​ប្រគល់​ទៅ​កា​រិយា​បសុ​ត្វ​ខេត្តកណ្តាល​ដើម្បី​បន្ត​រនិ​តិ​វិធី​តាមផ្លូវ​ច្បាប់​។​ចំណែក​រថយន្ត​រក្សាទុក​នៅ​ស្នងការ​បណ្តោះអាសន្ន​រង់ចាំ​ការអនុវត្ត​និ​តិ​វិធី​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​និង​កា​រិយា​បសុសត្វ​។

អត្ថបទសរសេរ ដោយ