ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​គ្មាន​មន្ត្រី​ជំ​នាញ​​ចាត់​ការ​ទេ​ ទុក​ឱ្យ​វា​​រលាយ​តាម​បំណង​​ឧកញ៉ា​ តាយ សេង ទៅ​ហោង​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌល​គិ​រី ៖ សេចក្តី​រាយ​កា​រណ៍ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កោះ​ញ៉ែ​ក​ឱ្យ​ដឹង​ថា ចា​ប់តាំ​ងពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិននិង​វៀតណាម រហូតមកដល់​ថ្ងៃទី១៣-១៤ កុម្ភៈ ២០២២ ក្រុម​គ្រឿងចក្រ​របស់​លោ​ក ឧកញ៉ា តាយ…

ខេត្តមណ្ឌល​គិ​រី ៖ សេចក្តី​រាយ​កា​រណ៍ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កោះ​ញ៉ែ​ក​ឱ្យ​ដឹង​ថា ចា​ប់តាំ​ងពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិននិង​វៀតណាម រហូតមកដល់​ថ្ងៃទី១៣-១៤ កុម្ភៈ ២០២២ ក្រុម​គ្រឿងចក្រ​របស់​លោ​ក ឧកញ៉ា តាយ សេង បា​ន​ចូល​ឈួ​ស​ឆាយដី​ព្រៃ​និ​ង​ផ្តួល​រំលំ​ដើមឈើ​រាប់ពា​ន់​ដើម​យ៉ាង​អ​ណា​ធិប​តេយ្យ ផ្ទៃដី​រាប់​រយ​ហិ​ក​តា​ទីតាំង​ដែលគេ​កំ​ពុង​ឈូស​ឆាយដី​ព្រៃ​ ស្ថិតនៅ​ព្រំប្រទល់​ខេត្តមណ្ឌ​ល​គិ​រី និង​ខេត្តរតនគិ​រី ក្នុង​ភូមិ​អូរ​រ​វ៉ា​ក់ ឃុំ​រយ៉ ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី ។

សេចក្តី​រាយ​កា​រណ៍បន្ត​ថា គ្រឿងចក្រ​ជាច្រើន​រុញ​ព្រៃ ​និង​រំលំ​ដើមឈើ​តូច​ធំ​យ៉ាង​រង្គាល​សកម្មភាព​នេះ​បា​ន​ផ្អាក​បន្តិច ដោ​យ​គេ​ជម្លៀស​គ្រឿងចក្រ​ចេញ បន្ទាប់ពី​អ្នកយកព័ត៌មាន​បាន​ចុះទៅ​ដល់ទី​តាំង​ខាង​លើ​នេះ ហើយ​រាយ​ការណ៍​បន្ត​ទៅ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ ។

ករណីនេះ​ប្រជាពលរដ្ឋ​ថា កន្លងមក ​មាន​ក្រុមឈ្មួញ​បាន​ទម្លាក់​លុយ​ឲ្យ​មេខ្យល់​ចំ​នួន២នាក់ ដែលគេ​ស្គាល់​ថា ១.ឈ្មោះ លោក​ថៃ ២.ឈ្មោះ លោក ម៉ៅ នៅក្នុង​មូល​ដ្ឋាន​ដើរ​ប្រមូល​ទិញ​ដីស្រែ​របស់​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាង​ក្រោម រួចហើយ​គេ​បាន​ប្រើ​រូបមន្ត​កន្ទេល​ធំ​បន្លំ​ដេក ឃុប​ឃិត​ និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ ឃុំ​ ស្រុក និង​ក្រុម​ជំនាញ​មួយចំនួន​តូច នៅក្នុង​ស្រុក​កោះ​ញ៉ែក ដោយ​រៀបចំ​ជា​ប្រព័ន្ធ និង​លាក់បាំង​ឲ្យ​ក្រុម​ឈ្មួញ​មានឱកាស​វ៉ៃ​ដី​ព្រៃ​បន្ថែម​ទៀត ក្នុង​មួយ​ចំ​ណុចៗ​ដី​ព្រៃ​រាប់​រយ រាប់ពាន់​ហិ​ក​តា​បន្ថែម​ថ្មី​ទៀត ដើម្បី​លក់​ទៅ​ឲ្យ​ឈ្មួញ ដែល​កំពុង​ប្រមូល​ទិញ​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ដោយ​ចោះ​ៗ​សម្រាប់​របាំង​ក្នុង​ការ ការពារ​បិទបាំង​នៅ​អំពើ​មិន​ស្របច្បាប់​របស់​ខ្លួន​។

ជាក់ស្តែង​ នៅ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​អ្នកយកព័ត៌មាន​ថា ក្រុម​ឈ្មួញ​បាន​បន្ថែម​យក​គ្រឿងចក្រ​ចូល​ទៅ​វ៉ៃ​ដី​ព្រៃ​ចំនួន០៣គ្រឿង​បន្ត​ទៀតហើយ ដោយមាន​ការ​វ៉ៃ​ព្រៃ​ទាំងយប់​ទាំង​ថ្ងៃ​មិន​មានការ​បង្ក្រាប​នោះ​ទេ​ ។ ក្រោយ​ទទួល​ព័ត៌មាន​អ្នកកាសែត​បាន​ទំនាក់ទំនង​អភិបាលស្រុក​កោះ​ញ៉ែក លោក ឌឹម នី មានប្រសាសន៍​ថា កំពុងរវល់​ប្រជុំ ។ ខណៈ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញ៉ែក លោក​ក៏បាន​បញ្ជាក់​ប្រាប់​មកវិញ​ដែរ​ថា លោក​ឈឺ​ជាង​កន្លះ​ខែ​មក​ហើយ ក្នុង​រឿង​នេះ ​លោក​មិនបាន​ដឹង​នោះ​ទេ​ ។

ចំណែក​លោក សុង ឃាង ប្រធានមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី ឆ្លើយ​ថា លោក​មិនដឹង​ទេ​ដោយ​លោក​មិនទាន់​ទទួល​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​។ លោក​ថា ចាំ​ឲ្យកម្លាំង​ជំនាញ​ចុះទៅ​ជាមួយ​អាជ្ញាធរ​ដល់ទី​តាំង​ឈូស​ឆាយ​ព្រៃ ដើម្បី​សុំ​គោល​កា​រណ៏​ពី​ថ្នាក់ដឹ​ក​នាំ ​។ ករណី​ខាងលើ​នេះ ក្រោយពេល​ក្រុម​អ្នក​ព័ត៌មាន រាយការណ៍​ដល់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី រយៈពេល​ប្រហែល០៣ម៉ោង​ស្រាប់តែ ក្រុម​អ្នកបញ្ជា​គ្រឿងចក្រ​បើក​ចល័ត អា​ប៊ុល នឹង​អា​អ៊ិ​ច​ចំនួន​បី​គ្រឿង​នោះ គេច​ពី​កន្លែង​ទី​តាំង​ឈួស​ឆាយ​រុញ​ព្រៃ​ផ្តួល​រំលំ​ឈើ​ដោយ​សុ​វត្តិភាព ។

ករណីនេះ​សង្ស័យ​តែ​បែកការ ពី​ក្រុម​មន្ត្រី​គ្រាប់ល្ពៅ​។​ដោយឡែក​មេការ​មើល​ខុសត្រូវ​គ្រឿង​ចក្រ​ឈួស​ឆាយដី​ព្រៃ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ពាក់ព័ន្ធ​នឹង​ច្បាប់​ឈួស​ឆាយ​គឺ​មាន នៅ​និង​លោក ចាន់ រតនា នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី ។ នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី លោក ចាន់ រតនា ឱ្យ​ដឹង​ថា ករណីនេះ​រដ្ឋបាល​អនុញ្ញាត​ឲ្យ​សំអាត​ដី​ស្រែ​ចាស់​ៗ​ដែល​មានកូន​ឈើ​និង​ព្រៃ​តិចតួច ប៉ុ​ន្តែ​ដល់​អ្នក​ពត៌មាន សុំ​មើល​ឯកសារ​ផ្លូវច្បាប់ លោក​ថា ចាំ​សុំ​គោលការណ៍​ពី​មេ​ខេត្ត ។

លោក តាយ សេង ដែលគេ​ស្គាល់​ថា ជានា​យក​ក្រុមហ៊ុន តាយ សេង អ្នកយកព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកលើ​ក​ទទួល ។ ចំណែក ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​អ្នកយកព័ត៌មាន​យើង​មិនទាន់​អាច​សុំ​ការ​ពន្យល់​បានទេ ព្រោះ​ព្រឹក​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ​ឯកឧត្តម​ទៅ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវ​ស្ពាន​នៅ​ខេត្ត​ក្រចេះ​៕

អត្ថបទសរសេរ ដោយ