ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ មុខសញ្ញា​យ៉ាង​សកម្ម ក្រោយ​ស្រាវជ្រាវ​អស់​ជា​ច្រើន​ខែ

2 ឆ្នាំ មុន
  • កណ្តាល

ចោ​លួច​ម៉ូតូ​យ៉ាង​សកម្ម​ម្នាក់ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ ធ្វើការ​ស្រាវជ្រាវ​អស់​ជា​ច្រើន​ខែ ទម្រាំ​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី

ខេត្តកណ្តាល ៖ ចោ​លួច​ម៉ូតូ​យ៉ាង​សកម្ម​ម្នាក់ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ ធ្វើការ​ស្រាវជ្រាវ​អស់​ជា​ច្រើន​ខែ ទម្រាំ​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​៣០​នាទី​រសៀល នៅ​ចំណុច​មុខ​បន្ទប់​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ នៅ​ក្រុង​តា​ខ្មៅ ។

បើ​តាម​នគរបាល​ក្រុង​តា​ខ្មៅ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ​សួន ច​ន្ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​ជន​ជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុងភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​អង្គរក្ស​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ​កៀក ប៊ិ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ។

បើ​តាម​រាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ចត​ម៉ូតូ​ទុក​នៅ​មុខ​បន្ទប់​ជួល​របស់​ខ្លួន ដោយ​មិន​បាន​ដក​សោ​ចេញពី​ម៉ូតូ​នោះ​ទេ រួច​ហើយ​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ហូប​បាយ និង​ដេក​លេង ។ លុះដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​បញ្ឆេះ​ម៉ូតូ រួច​ជិះ​ចេញ ទើប​ជន​រង​គ្រោះ​ចេញ​មក​មើល ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ជិះ​ម៉ូតូ​របស់​ខ្លួន ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​ដែរ ប៉ុន្តែ​តាម​មិន​ទាន់​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​តា​ខ្មៅ ដើម្បី​ជួយ​ធ្វើការ​ស្រាវជ្រាវ​តាម​​កាមេរ៉ា​សុវត្ថិភាព ហើយ​ក៏​បាន​កំណត់​មុខសញ្ញា រហូត​ដល់​ថ្ងៃ​ទី​១៦ ខែកុម្ភ​: ឆ្នាំ​២០២២ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតមែន ហើយ​បាន​យក​ទៅ​បញ្ចាំ​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ បាន​លុយ​ចំនួន​២០០​ដុល្លារ និង​ចាយ​អស់​បាត់​ទៅ​ហើយ​»​។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​បន្ត​នីតិវិធី​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ