ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​បងប្រុស​បង្កើត​និយាយ​ដៀមដាម​ ទាញ​ឈើ​ជ្រុងផ្តាច់​ជីវិត​គ្មាន​ប្រណី

2 ឆ្នាំ មុន
  • សៀមរាប

បុរស​ម្នាក់​បាន​ក្លាយជាឃាត.ករ​សម្លា.ប់​បងប្រុស​របស់​ខ្លួន ដោយសារ​តែ​ខឹង​បងប្រុស​និយាយ​ដៀម​ដាម​ ខណៈ​​ពេល​កំពុង​ស្រវឹង​ស្រា ក៏​ទាញ​ឈើ​ជ្រុង​វា.យ ​បណ្តាល​ឱ្យ​

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ក្លាយជាឃាត.ករ​សម្លា.ប់​បងប្រុស​របស់​ខ្លួន ដោយសារ​តែ​ខឹង​បងប្រុស​និយាយ​ដៀម​ដាម​ ខណៈ​​ពេល​កំពុង​ស្រវឹង​ស្រា ក៏​ទាញ​ឈើ​ជ្រុង​វា.យ ​បណ្តាល​ឱ្យ​ស្លា.ប់​ក្នុង​ថ្លុកឈា.ម​តែម្តង​ ។ ក្រោយ​ពេល​​កើតហេតុ ប្អូនប្រុស​រូប​នេះ​ក៏​​​ត្រូវ​បាន​​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៤៥​នាទី​យប់ ​ថ្ងៃ​ទី​១០ ខែកុម្ភ​: ឆ្នាំ​២០២២​កន្លង​ទៅ នៅ​ភូមិ​ក្ងាន​ពង ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ។

ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ ថ្លែង​ថា ជនសង្ស័យ​ឈ្មោះ តាប់ ជុង អាយុ​២៩​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ខាងលើ ។ កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​៦​​​និង​៣០​នាទី​ល្ងាច ឈ្មោះ តាប់ ជុង ខណៈ​ស្រវឹង​ស្រា បាន​វា.យ​បងប្រុស​បង្កើត​របស់​ខ្លួនដែល​មាន​ឈ្មោះ​តាប់ យាង អាយុ​៤៥​ឆ្នាំ ត្រូវ​ក្បាល​ចំនួន​៤ឈើ​ជ្រុង បណ្តាល​ឱ្យ​ស្លា.ប់​នៅ​នឹង​កន្លែង ។

លោកស្នងការ​រង​បន្ត​ថា តាម​ចម្លើយ​របស់​ជនសង្ស័យ គឺ​មូលហេតុ​មក​ពី​ស្រវឹងស្រា ហើយ​ខឹង​បងប្រុស​ស្តីបន្ទោស​និង​ដៀមដាម​ឱ្យ​ខ្លួន ។ ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ