ស្រា Vodka រសជាតិមានតែមួយ និងថ្លៃបំផុតលើលោក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រសិនបើចង់ទទួលទានស្រា ស ដែលមានរសជាតិតែមួយគត់ក្នុងលោកនោះ អ្នកពិចារណា ស្រា ស ឬ Vodka…
រាជធានីភ្នំពេញ ៖ ប្រសិនបើចង់ទទួលទានស្រា ស ដែលមានរសជាតិតែមួយគត់ក្នុងលោកនោះ អ្នកពិចារណា ស្រា ស ឬ Vodka…
រាជធានីភ្នំពេញ ៖ ប្រសិនបើចង់ទទួលទានស្រា ស ដែលមានរសជាតិតែមួយគត់ក្នុងលោកនោះ អ្នកពិចារណា ស្រា ស ឬ Vodka ដែលមានឈ្មោះថា Billionaire Vodka នេះបាន ។ ជាធម្មតារបស់របរប្រើប្រាស់ សម្ភារ ឬគ្រឿងបរិភោគជាច្រើនដែលមានតម្លៃថ្លៃបំផុតក្នុងលោក គឺមិនមែនគេគិតតែលើគុណភាព ឬរសជាតិរបស់វានោះទេ គឺវាត្រូវបានផលិតឡើងដោយការច្នៃប្រឌិតខ្ពស់ និងមានតែមួយគត់ក្នុងលោក ក៏ព្រោះថា វត្ថុទាំងនោះត្រូវបានរចនា និងតុបតែងដោយស្រោបវត្ថុមានតម្លៃជាច្រើនលើវា ដូចជា ៖ ត្បូងមានតម្លៃ ត្បូងពេជ្រ និងមាសសុទ្ធ ជាដើម ។
Billionaire Vodka បានក្លាយជាស្រា ស ដែលមានតម្លៃថ្លៃបំផុតក្នុងលោក ១ ដប តម្លៃ 3.7 លានដុល្លារអាមេរិក ។ Billionaire Vodka មួយដប វាមានចំណុះ ៥ លីត្រ និងតួខ្លួនរបស់វាស្រោបដោយត្បូងពេជ្រសុទ្ធចំនួន ៣,០០០ គ្រាប់ រួមទាំងត្បូងគ្រីស្ទាល់ដែលថ្លៃបំផុត (Swarovski crystals) ជាច្រើនទៀតផងដែរ ។ Vodka នេះរចនាឡើងដោយសេដ្ឋី Leon Verre ។ វាជាស្រា ស ដែលបានផលិតឡើងល្អឥតខ្ចោះ ដោយគេបានប្រើពាក្យស្លោកមួយថា «វា គឺល្អដើម្បីក្លាយជាស្តេច» ។ Vodka ដែលមានជាតិអាល់កុលនេះ ត្រូវបានធ្វើដោយដៃ និងតម្រូវទៅតាមអ្នកចង់បាន ដបនីមួយៗប្រើរូបមន្តសម្ងាត់ពិសេសបំផុតរបស់រុស្សី ហើយត្រូវបានបំបែកជារសជាតិតូចៗផ្សេងៗ ដើម្បីធានាបាននូវភាពផ្តាច់មុខ ។
សរុបសេចក្តីមកទាំងរសជាតិមានតែមួយគត់ និងការស្រោបពេជ្រសុទ្ធ ត្បូងគ្រីស្ទាល់ដ៏មានបំផុត បានធ្វើអោយ Billionaire Vodka ក្លាយជាម្ចាស់ពានស្រា Vodka ថ្លៃបំផុតក្នុងលោក ៕ ប្រភព ៖ Wealthy Gorilla
ចែករំលែកព័តមាននេះ