ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តើ​​ករណីអ្វី? ស្លា.ប់ក្នុងអូរ​គ្មានអ្នកដឹង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រភពពី​សមត្ថកិច្ច​​ឱ្យ​​ដឹង​ថា សាកសព​បុរស​ម្នាក់​​ត្រូវ​ប្រជា​ពលរដ្ឋ​​ប្រទះ​ឃើញ​​​​នៅ​ក្នុង​ទឹកអូរ​មួយ​​កន្លែង បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​០៦ និង២៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៥​ កក្កដា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ​។

ខេត្តបាត់ដំបង ៖ ប្រភពពី​សមត្ថកិច្ច​​ឱ្យ​​ដឹង​ថា សាកសព​បុរស​ម្នាក់​​ត្រូវ​ប្រជា​ពលរដ្ឋ​​ប្រទះ​ឃើញ​​​​នៅ​ក្នុង​ទឹកអូរ​មួយ​​កន្លែង បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​០៦ និង២៥​នាទី​​យប់ថ្ងៃ​ទី​២៥​ កក្កដា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ចក្រី ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ​។

​ប្រភពបន្តទៀត​ថា គិតមកដល់ថ្ងៃទី២៦ កក្កដា ​គេ​​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​សាកសព​បុរស​ខាងលើ​នៅឡើយ​ទេ ​​គ្រាន់តែ​ដឹង​ថា ជន​រង​គ្រោះ​ជា​​ជន​​ចំណាក​ស្រុក​ មក​ធ្វើ​កម្មករ​នៅ​តំបន់​នោះ​ ។  សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ តែ​មិន​ទាន់​អាច​ធ្វើការ​ស​ន្និ​ដ្នា​ន​បែប​ណាទេ ។

​ចំពោះ​ការ​ស្លាប់​របស់​កម្មករ​ចំណាកស្រុក​រូប​នេះ ក៏មាន​​ប្រភព​ខ្លះ​អះអាង​ថា បុរស​នោះអាច​​ដើរ​ដួល​ស្លាប់​​ដោយសារ​ខ្យល់​.​គ រីឯ​​​ខ្លះ​ទៀត​​សង្ស័យ​ថា អាច​​​ស្លាប់​​ដោយសារ​​អំពើ​ឃាតកម្ម​ ។ បច្ចុប្បន្ន សមត្ថកិច្ច​ស៊ើប​អង្កេត​បន្ត ។