ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​៥នា​ក់​កែច្នៃ​រំសេវ​គប់​ត្រី​ តែ​ខុស​បច្ចេ​ក​ទេ​ស​ផ្ទុះរបួស​ខ្លួន​ឯង​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ ៖ ប្រជា​ពលរដ្ឋ​ចំនួន៥នាក់​បាន​កែច្នៃ​រំសេវ​ទៅ​គប់​ត្រី​ តែ​ខុស​លក្ខណៈ​បច្ចេកទេសបណ្តាលឱ្យ​​ផ្ទុះ​រង​របួស​មនុស្ស​​ចំនួន២នាក់ ។ ហេតុការណ៍​​កើតឡើងនៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅ​ចំណុច​​ព្រែក​ជី​មាំ​ង ភូមិ​ត្រពាំងស្រែ…

ខេត្ត​ក្រចេះ ៖ ប្រជា​ពលរដ្ឋ​ចំនួន៥នាក់​បាន​កែច្នៃ​រំសេវ​ទៅ​គប់​ត្រី​ តែ​ខុស​លក្ខណៈ​បច្ចេកទេសបណ្តាលឱ្យ​​ផ្ទុះ​រង​របួស​មនុស្ស​​ចំនួន២នាក់ ។ ហេតុការណ៍​​កើតឡើងនៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅ​ចំណុច​​ព្រែក​ជី​មាំ​ង ភូមិ​ត្រពាំងស្រែ ឃុំ២ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​ ។

យោង​តាម​របាយការណ៍​នគរបាល​ស្រុក​ស្នួល​បាន​ឱ្យ​​ដឹ​ង​ថា ជនរងគ្រោះ​ទាំង២នាក់​ ម្នាក់​ឈ្មោះ ឆើត ធឿន ភេទ ប្រុស អាយុ៥៨ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ម៉េ​ង ហួរ ភេទប្រុស អាយុ១៨ ឆ្នាំ អ្នក​ទាំងពីរ រស់នៅ​ភូមិ​ត្រពាំងស្រែ ឃុំ​២ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ ។

បច្ចុប្បន្ន​ អ្នក​ទាំងពីរ​រង​របួសធ្ងន់​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សម្រាក​ព្យា​ល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ ​។

ព័ត៌មានបន្ថែមនឹង​មាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ