ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិននឹកស្មានថា ការចិញ្ចឹមឆ្កែមានប្រយោជន៍ដល់សុខភាពដល់ម្លឹង!

2 ឆ្នាំ មុន

ម្ចាស់សត្វឆ្កែទាំងអស់ សុទ្ធតែបានដឹងហើយថាសប្បាយចិត្តយ៉ាងណាពេលមានពួកវានៅក្បែរ ហើយនៅពេលនេះវាកាន់តែពិសេសទៅទៀត ដោយសារតែវិទ្យាសាស្រ្តក៏បានស្រាវជ្រាវរកឃើញថា ការចិញ្ចឹមឆ្កែពិតជាជួយឱ្យជីវិតមនុស្សកាន់តែប្រសើរផងដែរ។ តើភាពអស្ចារ្យទាំងនោះមកលើជីវិត មានអ្វីខ្លះ? ១. បង្កើនការស្រលាញ់ខ្លួនឯង ម្ចាស់សត្វឆ្កែដែលមានទំនាក់ទំនងខ្លាំងជាមួយសត្វចិញ្ចឹមរបស់ពួកគេ…

ម្ចាស់សត្វឆ្កែទាំងអស់ សុទ្ធតែបានដឹងហើយថាសប្បាយចិត្តយ៉ាងណាពេលមានពួកវានៅក្បែរ ហើយនៅពេលនេះវាកាន់តែពិសេសទៅទៀត ដោយសារតែវិទ្យាសាស្រ្តក៏បានស្រាវជ្រាវរកឃើញថា ការចិញ្ចឹមឆ្កែពិតជាជួយឱ្យជីវិតមនុស្សកាន់តែប្រសើរផងដែរ។ តើភាពអស្ចារ្យទាំងនោះមកលើជីវិត មានអ្វីខ្លះ?

១. បង្កើនការស្រលាញ់ខ្លួនឯង

ម្ចាស់សត្វឆ្កែដែលមានទំនាក់ទំនងខ្លាំងជាមួយសត្វចិញ្ចឹមរបស់ពួកគេ ទំនងជាមានកម្រិតនៃការយល់ចិត្ត និងការគោរពស្រលាញ់ខ្លួនឯងខ្ពស់ជាងអ្នកដែលមិនមានឆ្កែ។ លើសពីនេះ ការមានសត្វឆ្កែជាអ្នកកំដរ ជួយធ្វើឱ្យពួកគេមានអារម្មណ៍មិនសូវស្ត្រេស និង សប្បាយចិត្តជាងអ្នកដទៃ។

២. អាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ

យោងតាមស្ថិតិ ម្ចាស់សត្វឆ្កែដែលបណ្តើរឆ្កែរបស់ពួកគេជាទៀងទាត់ គឺត្រូវបានគេរកឃើញថា កាត់បន្ថយហានិភ័យមានជំងឺទឹកនោមផ្អែមដល់ទៅ១ភាគ៣នៃមនុស្សធម្មតា។ លើសពីនេះទៅទៀត ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើកុមារដែលមានគ្រួសារអាឡែហ្ស៊ីតំណពូជ ហើយមានឆ្កែចិញ្ចឹមតាំងពីកំណើត មិនសូវជាកើតហឺតនោះទេ។

៣. ធ្វើឱ្យមានរាងស្អាត

ឆ្កែត្រូវបណ្តើរឆ្កែជាប្រចាំ ប្រសិនបើពួកគេពិតជាស្រលាញ់ឆ្កែមែន។ ការសិក្សាមួយបង្ហាញថា ការមានឆ្កែធ្វើឱ្យអ្នកដើរបាន ២២នាទីក្នុងមួយថ្ងៃ ខណៈដែលការសិក្សាមួយទៀតបានរកឃើញថា ឱកាសនៃម្ចាស់ឆ្កែសម្រេចបាននូវគោលដៅរាងស្អាតរបស់ពួកគេ គឺខ្ពស់ជាងអ្នកដែលមិនមានឆ្កែ។

៤. ជួយបន្ថយកម្រិតស្ត្រេស

ការសិក្សាបានបង្ហាញថា ការមានសត្វចិញ្ចឹមជាឆ្កែអាចជួយអ្នកទប់ទល់នឹងភាពតានតឹងប្រចាំថ្ងៃ និងបង្កើនអារម្មណ៍ឱ្យកាន់តែសប្បាយចិត្ត។ លើសពីនេះទៅទៀត ការសិក្សាមួយផ្សេងទៀតបង្ហាញថា ការស្ទាបអង្អែល ឬឱបសត្វឆ្កែ អាចធ្វើឲ្យអ្នកស្ងប់បានយ៉ាងឆាប់រហ័ស ប្រសិនបើអ្នកមានអារម្មណ៍ថប់បារម្ភ ឬតានតឹង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ