ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ប្រចណ្ឌ​! ប្រហា​.​រ​សង្ខារ​ប្រពន្ធ​គ្មាន​អាសូរ រួម​ទាំង​ក្មួយ​គ្មាន​ត្រា​ប្រណី

2 ឆ្នាំ មុន
  • ក្រចេះ

មាន​ករណី​ឃាតក​.​ម្ម និង​ហិ​.​ង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​ស្ដ្រី​ម្នាក់​ស្លា​.​ប់ និង​បុរស​ម្នាក់​រង​របួសធ្ងន់ នៅ​ចំណុច​

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ឃាតក​.​ម្ម និង​ហិ​.​ង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​ស្ដ្រី​ម្នាក់​ស្លា​.​ប់ និង​បុរស​ម្នាក់​រង​របួសធ្ងន់ នៅ​ចំណុច​ឃុំ​ថ្ម​អណ្ដើក ភូមិ​ជួរ​ក្រូច ឃុំ​ថ្ម​អណ្តើក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ មល់ មិន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវជា​ប្តី​របស់​ជន​រង​គ្រោះ​ឈ្មោះ វាត់ អ៊ិ​ត ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត មានឈ្មោះ មល់ មាំ​ង រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ (​ត្រូវជា​ក្មួយ​របស់​ជនសង្ស័យ​) ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៩​និង​១៥​នាទី​យប់ ជន​រង​គ្រោះ​ឈ្មោះ មល់ មាំ​ង រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​ដើរមក​លេង​ផ្ទះ​ជនសង្ស័យ​ឈ្មោះ មល់ មិន ត្រូវជា​ឪពុកមា ។ គ្រានោះ​ជនសង្ស័យ​ក៏​បបួល​ជន​រង​គ្រោះ​ទៅ​ផឹកស្រា​នៅ​លើ​ធ្នើរ​សម្រាប់​អង្គុយ​លេង​ក្បែរ​ផ្ទះ ហើយ​ពេល​នោះ​ប្រពន្ធ​របស់​ជនសង្ស័យ​ឈ្មោះ វាត់ អ៊ិ​ត ក៏​នៅ​ទីនោះ​ផង​ដែរ ។

សមត្ថកិច្ច​បន្ត​ថា លុះ​ពេល​ផឹកស្រា​បាន​បន្តិច ជនសង្ស័យ​ក៏​បាន​និយាយ​ប្រចណ្ឌ​ប្រពន្ធ​ខ្លួន​ជាមួយ​ជន​រង​គ្រោះ តែ​ត្រូវ​ជន​រង​គ្រោះ​បដិសេធ​។ ប៉ុន្តែ​ជនសង្ស័យ​នៅ​តែ​និយាយ​រឿង​ប្រចណ្ឌ​ប្រពន្ធ​ខ្លួន​ជាមួយ​ក្មួយ​ដដែល និង​និយាយ​ថា «​ប្រុង​វា​.​យ​ជន​រង​គ្រោះ​» តែ​ជន​រង​គ្រោះ​ពុំ​បាន​ចាប់អារម្មណ៍​នោះ​ទេ ដោយ​គិត​ថា ជា​ឪពុកមា និង​ក្មួយ ស្រាប់តែ​រំពេច​នោះ ជនសង្ស័យ​ក៏​បាន​យក​អង្រែ​បុក​គ្រឿង មក​វា​.​យ​ទៅ​លើ​ក្បាល​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​បែកក្បាល​ជា​ច្រើន​កន្លែង និង​សន្លប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។ ក្រោយមក​សង្ស័យ​រូប​នេះ ក៏​បាន​វា​.​យ​ទៅ​លើ​ប្រពន្ធ​ខ្លួន​ទៀត បណ្ដាល​អោយ​ដេក​ស្លា​.​ប់​នៅ​ក្បែរ​នោះ​ថែម​ទៀត​។

ក្រោយ​ពេល​កើតហេតុ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២ ទើប​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន ហើយ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ពិនិត្យ​មក​កន្លែង​កើតហេតុ ដើម្បី​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​សួរនាំ ។ ហើយ​ជនសង្ស័យ​ក៏​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​វា​.​យ​ទៅ​លើ​ជន​រង​គ្រោះ (​មល់ មាំ​ង​) ពិតប្រាកដ​មែន តែ​ពុំ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​បាន​វា​.​យ​ទៅ​លើ​ប្រពន្ធ​ឈ្មោះ​វាត់ អ៊ិ​ត នោះ​ទេ​។

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ មល់ មិន ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ខេត្ត​បន្ត​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ