ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើល្បិចយកលុយទៅសង បន្លំចូលក្នុងផ្ទះលួចយកគ្រឿងអលង្ការ តម្លៃខ្ទង់ម៉ឺនដុល្លារ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចោរ​ស្រី​ប្រើ​ល្បិច​ខ្លាំង​យក​លុយ​ទៅ​សង​គេ បន្លំ​ចូល​ក្នុងផ្ទះ​លួច​យក​គ្រឿងអលង្ការ​តម្លៃ​សរុប​ខ្ទង់​ម៉ឺន​ដុល្លារ និង​ប្រើ​ល្បិច​បោក​សមត្ថកិច្ច ទីបំផុត​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​វៃ​ខ្នោះ ដែល ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​០៩…

ខេត្តកណ្តាល ៖ ចោរ​ស្រី​ប្រើ​ល្បិច​ខ្លាំង​យក​លុយ​ទៅ​សង​គេ បន្លំ​ចូល​ក្នុងផ្ទះ​លួច​យក​គ្រឿងអលង្ការ​តម្លៃ​សរុប​ខ្ទង់​ម៉ឺន​ដុល្លារ និង​ប្រើ​ល្បិច​បោក​សមត្ថកិច្ច ទីបំផុត​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​វៃ​ខ្នោះ ដែល ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​លើ​ផ្ទះ​ជន​រង​គ្រោះ​ភូមិ​បឹង​គ្រំ​លើ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្ដាល ។

នគរបាល​ស្រុក​ល្វាឯម​បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ុំ សា​វ៉​ន ភេទ​ស្រី អាយុ​៤៥ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​បឹង​គ្រំ​លើ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​ឈ្មោះ រាជ យា​ទ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ទីលំនៅ ភូមិ​បឹង​គ្រំ​លើ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

បើ​តាម​របាយ​ការ​ណ៌​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ស៊ុំ សា​វ៉​ន បាន​ត្រឡប់​មក​ពី​ចូល​បុណ្យខួប​៧​ថ្ងៃ នៅផ្ទះ​របស់​ឈ្មោះ ខេន ហើយ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ រាជ យា​ទ ពួន​សម្ងំ​ក្នុង​កន្ទេលក្រហម ដែល​ដាក់​ហាល​លើ​បង្កាន់ដៃ​រៀនហាល​លើ​ផ្ទះ ពេល​នោះ​ជន​រង​គ្រោះ​មាន​អារម្មណ៍​ភាន់ភាំង​និយាយ​មិនកើត​ដោយ​មិន​បាន​សួរនាំ​ទៅ ជនសង្ស័យ​ឈ្មោះ​រាជ យា​ទ ទេ​ហើយ​ជន​រង​គ្រោះ​ក៏​បាន​ចូល​ទៅ​ក្នុងផ្ទះ​ហៅ​កូនស្រី​ឈ្មោះ​យិ​ន ច​ន្ថា ឲ្យ​ឡើង​ទៅ​លើ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​បាន​បើកទ្វារ​ផ្ទះ​ហើយ​ស្រែក​ប្រាប់​ជន​រង​គ្រោះ​ថា ចាំ​ល្ងាច​ចាំ​យក​លុយ​មក​សង​លុយ​ដែល​ជំពាក់ ជន​រង​គ្រោះ​ចំនួន​៥​ម៉ឺន​រៀល​កន្លង​មក​នោះ រួច​ចុះពីលើផ្ទះ​ជន​រង​គ្រោះ​ដើរ​យ៉ាង​លឿន​ទៅ​បាត់​ទៅ ។

បន្ទាប់​ភ្លាម​នោះ ជន​រង​គ្រោះ​ក៏​ចូល​ទៅ​មើល​ក្នុង​បន្ទប់​របស់​កូនស្រី​ឈ្មោះ​យិ​ន ច​ន្ថា ឃើញ​ទូរ​ដែល​ដាក់​លុយ និង​មាស​មាន​សភាព​មិន​ប្រក្រតី ហើយ​ក៏​ពិនិត្យ​មើល​ទើប​ដឹង​ថា បាត់​លុយ និង​មាស​ដែល​ដាក់​ទុក​នៅ​ក្នុង​ទូរ​នោះ​អស់ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​គ្រំ ។

សមត្ថកិច្ច​បាន​តាម​រក​ហៅ​ជនសង្ស័យ​មក​សាកសួរ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដែល​បាន​សាកសួរ នៅ​ថ្ងៃ​ទី​០៩​ម្តង និង​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ជនសង្ស័យ​ពុំ​សារភាព​ឡើយ​ដោយ​បញ្ជាក់​ហេតុផល​ថា គេ​(​ជនសង្ស័យ​)​ឡើង​ទៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​នោះ គឺ​ទៅ​ប្រាប់​ជន​រង​គ្រោះ​ថា លុយ​ដែល​ជំពាក់​៥​ម៉ឺន​រៀល រង់ចាំ​ល្ងាច​ទើប​យក​ទៅ​សង ប្រាប់​រួច​ក៏​ចុះ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​យក​ម៉ូតូ​កូន​ដែល​ទើប​ចេញពី​រៀន​ទៅ​ដូរ​ប្រាក់​ចំនួន​៥០០​ដុល្លារ ដូរ​ជា​ប្រាក់​រៀល នៅ​កន្លែង​វី​ង​វេ​លុយ ស្ថិត​ក្នុង​ឃុំ​ល្វា​សរ បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ជា​ប្រាក់​ដន្លង​នៅ​ខេត្តស្វាយរៀង​ផ្ញើ​មក​ឲ្យ និង​បាន​យក​វិកយបត្រ​ដក​ប្រាក់​មក​ឲ្យ​សមត្ថកិច្ច ។

នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ហៅ​ជនសង្ស័យ​មក​សាកសួរ​ម្ដងទៀត​ទើប​ជនសង្ស័យ​បាន​សារភាព​ថា គេ​(​ជនសង្ស័យ​)​ពិតជា​បាន​ឡើង​ទៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ហើយ​ឃើញ​កញ្ចប់​លុយ និង​មាស​ច្រក​ថង់​ពណ៌​ខ្មៅ នៅ​ជ្រុះ​ក្បែរ​បង្កាន់ដៃ​លើ​ផ្ទះ​ជន​រង​គ្រោះ​ឃើញ​មាន​លុយ​គេ (​ជនសង្ស័យ​) ក៏​រើស​យក​កញ្ចប់​ថង់​ពណ៌​ខ្មៅ​នោះ​មក​ផ្ទះ​តែ​ម្ដង ហើយ​យក​ទៅ​លាក់​ទុក​ក្នុង​កា​រ៉ុ​ង​ច្រក​កញ្ចប់​ថង់​ច្រក​ផ្លែស្វាយ​លាក់​ទុក​នៅ​ក្នុង​រោង​ក្រោយ​ផ្ទះ​ហើយ​បាន​ដក​យក​តែ​លុយ​ចំនួន 700 ដុល្លារ​យក​ទៅ​ដូរ​ចាយ​នឹង​សង​គេ ។

ចំពោះ​វិក្កយបត្រ​ដក​ប្រាក់​ចំនួន 500 ដុល្លារ​ដែល​យក​មក​បង្ហាញ​ឱ្យ​សមត្ថកិច្ច​នោះ គឺ​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រោយ​ពី​សមត្ថកិច្ច​ហៅ​មក​សាកសួរ​ហើយ​បាន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​គេ (​ជនសង្ស័យ​) បាន​ទៅ​ធ្វើ​ជា​ល្បិច​ផ្ទេរ​ប្រាក់​ចំនួន 500 ដុល្លារ​នឹង​ដក​នៅ​កន្លែង​នោះ​ភ្លាម​វិញ​ចំនួន 500 ដុល្លារ ដើម្បី​បាន​វិក្កយបត្រ​ដក​ប្រាក់​យក​មក​បង្ហាញ​សមត្ថកិច្ច ដើម្បី​បំភ័ន្ត​ថា ប្រាក់​ចំនួន 500 ដុល្លារ​នោះ គឺជា​ប្រាក់​ដែល​ដន្លង​ផ្ញើ​មក​ឱ្យ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​នាំ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ