ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​អចលនទ្រព្យ​ចិន​បាន​បន្ត​រើប​ឡើង​វិញ តែ​ស្ថិត​ក្នុង​ល្បឿន​យឺត

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​ការ​អង្កេត​ផ្លូវការ​មួយ​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា វិស័យ​អចលនទ្រព្យ​ចិន​បាន​បន្ត​រើប​ឡើង​វិញ ប៉ុន្តែ​ស្ថិត​ក្នុង​ល្បឿន​យឺត​នៅ​អំឡុង​ខែមិថុនា ។ ដោយឡែក មាន​ទីក្រុង​មួយ​ចំនួន​បាន​រាយការណ៍​ពី​

ប្រទេស​ចិន ៖ យោង​តាម​ការ​អង្កេត​ផ្លូវការ​មួយ​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា វិស័យ​អចលនទ្រព្យ​ចិន​បាន​បន្ត​រើប​ឡើង​វិញ ប៉ុន្តែ​ស្ថិត​ក្នុង​ល្បឿន​យឺត​នៅ​អំឡុង​ខែមិថុនា ។ ដោយឡែក មាន​ទីក្រុង​មួយ​ចំនួន​បាន​រាយការណ៍​ពី​ការ​កើនឡើង​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ចំពោះ​តម្លៃ​ផ្ទះ​ថ្មី ។

ការិយាល័យ​ស្ថិតិ​ជាតិ (NBS) បាន​និយាយ​ថា ទីក្រុង​ទាំង​ទំហំ​មធ្យម និង​តូច​ចំនួន​៧០ ដែល​បាន​អង្កេត​រួច​មក ក្នុង​នោះ​តម្លៃ​ផ្ទះ​ថ្មី​ក្នុង​៥៥​ទីក្រុង បាន​កើនឡើង​ពី​មួយ​ខែ​ទៅ​មួយ​ខែ ។

ទន្ទឹម​គ្នា​នេះ​ដែរ ទីក្រុង​ចំនួន​១០​បាន​រាយការណ៍​ថា ពី​មួយ​ខែ​ទៅ​មួយ​ខែ តម្លៃ​បាន​ធ្លាក់​ចុះ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់ NBS ។
ជា​រៀង​រាល់​ឆ្នាំ ៥៧​ទីក្រុង​បាន​ប្រកាស​ពី​កំណើន​តម្លៃ​ផ្ទះ​ថ្មី និង​១២​ទីក្រុង​ទៀត​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​ក្នុង​ខែមិថុនា ។

តម្លៃ​ផ្ទះ​ថ្មី​បាន​កើនឡើង​៤៧,៤%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង Shenzhen ដែល​វា​ជា​កំណើន​ខ្លាំង​បំផុត​ក្នុង​អំឡុង​ខែមិថុនា ក្នុង​ចំណោម​បណ្តា​ទីក្រុង​ធំ​ៗ​ក្នុង​ប្រទេស​។ ប៉ុន្តែ​កំណើន​នេះ គឺ​តិច​ជាង​ការ​កើនឡើង​នៅ​ខែឧសភា ដែល​កើន​ដល់​៥៤% ។

កំណើន​តម្លៃ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៅ​ក្នុង​ទីក្រុង Shanghai បាន​កើនឡើង​៣៣,៧%, នៅ​ទីក្រុង Beijing ២២,៣% និង​ទីក្រុង Guangzhou ១៩,៤% ។
គួរ​រំលឹក​ថា នៅ​ភាគ​ឦសាន​នៃ​ទីក្រុង Jinzhou បាន​ធ្លាក់​ចុះ​តម្លៃ​យ៉ាង​ខ្លាំង ពោល​គឺ​៣,៥% ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មុន ។

ទីផ្សារ​លំនៅ​ឋាន​បាន​ចាប់ផ្តើម​រើប​ឡើង​វិញ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៥ បន្ទាប់​ពី​រាំងស្ទះ​អស់​ជាង​មួយ​ឆ្នាំ​រួច​មក ដែល​នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​រដ្ឋាភិបាល ក្នុង​នោះ​រួម​មានការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ និង​តម្រូវការ​ប្រាក់​បញ្ញើ​ទាប ។

យ៉ាងណាមិញ ការ​រើប​ឡើង​វិញ​នេះ មិន​កើនឡើង​គ្រប់​ទីក្រុង​នោះ​ទេ ដោយ​តំបន់​សេដ្ឋកិច្ច​ខ្ពស់​រាយការណ៍​ថា តម្លៃ​បាន​កើនឡើង​យ៉ាង​ខ្លាំង ខណៈ​នៅ​តាម​តំបន់​អភិវឌ្ឍន៍​តិចតួច​រាយការណ៍​មក​ថា មាន​លំនៅ​ឋាន​ជា​ច្រើន​មិន​ទាន់​លក់​អស់​នៅឡើយ ។

ភាព​មិន​ស្មើគ្នា​នៃ​ការ​រីក​លូតលាស់​នេះ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ក្នុង​តំបន់​ចាត់វិធានការ​ខុស​ៗ​គ្នា ដូច​ជា ក្នុង​ទីក្រុង Shenzhen និង Shanghai បាន​រឹត​បន្តឹង​គោលនយោបាយ​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​ទិញ​ទាំង​ប្រថុយប្រថាន និង​ហានិភ័យ​ផ្សេង​ៗ ខណៈ​បណ្តា​ទីក្រុង​ទី​៣ ទី​៤ កំពុង​រក​មធ្យោបាយ​ថ្មី​ៗ​ដើម្បី​ជំរុញ​ការ​លក់​របស់​ខ្លួន ៕