ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីតាំងហិ.ង្សា.ដណ្តើមកំណប់គ្នានៅ​បឹង​ពា​រាំ​ង​បើក​ដំណើរ​​វិញ​​ដោយសារ​ការ​​ចរចា​ត្រូវរ៉ូវគ្នា​?

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ រឿ​ង​ក្រុមហ៊ុន​ជី​ក​ដី​ចំនួន​ពីរដណ្តើម​កំណប់​គ្នា​នៅ​បឹង​ពា​រាំ​ង ឈា​ន​ដល់​ផ្ទុះ​ហិ.ង្សា.បង្ក​របួស​ស្នាមរហូត​អាជ្ញាធរ​ចុះ​បិទ​អាជីវកម្ម ពេលនេះ​ បាន​បើក​ឱ្យ​ដំណើរការ​វិញ​ហើយ ខណៈ​បាន​ចរចា​ត្រូវរ៉ូវ និង សម្របសម្រួល​តាម​សន្តិវិធី​ ។…

ខេត្តសៀមរាប ​៖ រឿ​ង​ក្រុមហ៊ុន​ជី​ក​ដី​ចំនួន​ពីរដណ្តើម​កំណប់​គ្នា​នៅ​បឹង​ពា​រាំ​ង ឈា​ន​ដល់​ផ្ទុះ​ហិ.ង្សា.បង្ក​របួស​ស្នាមរហូត​អាជ្ញាធរ​ចុះ​បិទ​អាជីវកម្ម ពេលនេះ​ បាន​បើក​ឱ្យ​ដំណើរការ​វិញ​ហើយ ខណៈ​បាន​ចរចា​ត្រូវរ៉ូវ និង សម្របសម្រួល​តាម​សន្តិវិធី​ ។

សូម​បញ្ជាក់​ថា ការដែល​ផ្ទុះ​រឿងហិ.ង្សា.និងប៉ុនប៉ង​មនុស្សឃា.ត.ផ្អើល​មនុស្ស​ម្នា​ស្ទើរ​ទូទាំង​ខេត្ត​សៀមរាប ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បិទ​អាជីវកម្ម​ជីកដី​ទាំង២ក្រុមហ៊ុន​ មិនទាន់​បាន​មួយ​ដង្ហើមចង្រិ​ត​ផង​ក៏​​បើក​ឱ្យដំណើរការ​វិញ​បែបនេះគេ​សង្ស័យ​ថា អាច​ចរ​ចា​​ពី​ផល​ប្រយោជន៍​ត្រូវគ្នា​វិញ​តាម​ប្រព័ន្ធ ​។

បើ​លោក ហាយ យង់ មន្ត្រី​តំណាង​សាលាក្រុង​សៀមរាប ដែល​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​បិទ និង​បើកដំណើរ ការ​ជីកដី​ក្នុង​បឹង​ពា​រាំង​នា​ថ្ងៃទី១២ កុម្ភៈ ២០២២ នេះ​បាន​ប្រាប់​ថា រឿង​បង្ក​របួស​ស្នាម​ដែល​ជា​បទល្មើស​ព្រហ្ម​ទណ្ឌកំពុង​ស្ថិត​ក្នុង​ដៃ​សមត្ថកិច្ច ​។ ឯ​រឿង​ជីក​ស្តារ​បឹង​ពារាំង គឺ​បើក​ឱ្យ​ដំណើរការ​វិញ​ហើយ កាលពី​ថ្ងៃទី៦ ខែ​កុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ ​។

លោក​បន្ត​ថា ក្នុង​ការ​បើក​វិញ​នេះ​ អាជ្ញាធរ​តម្រូវ​ឱ្យអនុវត្ត​តា​មល​ក្ខខណ្ឌ​ចំនួន៣​៖ ទី១-ក្រុមហ៊ុន​ជីកដី​ទាំង ពីរ​ត្រូវ​សហការ​ជាមួយ​សហ គមន៍​ទាំងពីរ (សហគមន៍​ទេស ចរណ៍ បឹង​ពារាំង.សហគមន៍​នេសាទ​ចុងឃ្នៀ​ស)។ ទី២- ស្រោច ទឹក​និង​ជួសជុល​ផ្លូវ​រួមគ្នា​ជាប្​រ​ចាំ​និង ទី៣-អនុវត្ត​ត្រឹមតែ​តាម​គម្រោង ប្លង់​ប៉ុណ្​ណោះ ក្នុងករណី​បំពាន​នឹង​ត្រូវ​ដក ហូត​អា​ជ្ញា​បណ្ណ័​បណ្តោះអាសន្ន ។

ក្រៅពី៣-ចំណុច​ខាង​លើ នោះ លោក ហាយ យង់ បាន​បន្ថែម​ថា ក្នុង​គម្រោង​គឺ​មាន​ចាក់​ដី​រៀបចំ​សម្អាត មាត់ បឹង និង ចាក់​ដី​បង្កើតជា​កោះ​នៅក្នុង​បឹង​ពារាំង​ទៀតផង​។ ចំណែក​អាចម៍ដី​ដែល​ត្រូវ​ដឹក​ចេញ ទៅ​ចាក់​លើ​ទីតាំង​ផ្សេង គឺ​គ្រាន់តែ​មួយ​ចំណែក​ក្នុង​ការដោះដូរ​ជា​មួយ​ប្រេង​សម្រាប់​ប្រើប្រាស់​គ្រឿងចក្រ​ប៉ុណ្ណោះ​ ។

ទោះជា​មាន​ការ​អះអាង​បែបនេះ ប៉ុន្តែ​មន្ត្រី​សហគមន៍​មួយ​រូប ដែល​ប្រចាំការ​នៅ​តំបន់​បឹង​ពារាំង និយាយថា ក្រុមហ៊ុន​ជីកដី​ទាំងពីរ​ខាង​លើ មិនទាន់​បាន​អនុវត្ត​តាមលក្ខខណ្ឌ​របស់​អាជ្ញាធរ​នៅឡើយ​ទេ​។ សោភណ្ឌ​ភាព​មាត់បឹង មិនទាន់​មាន​ចាក់​ដី​សូម្បី១ឡាន ។ ​ឯ​កោះ​ក្នុង​បឹង​ដែល​ត្រូវ​បង្កើត​នោះ ក៏​មិនទាន់​ឃើញ​មាន​ចាក់​ដី ១ ឡាន​ផង​។ ផ្ទុយទៅវិញ ក្រុមហ៊ុន​ទាំង​ពី​ខាងលើ ដណ្តើម​គ្នា​សម្រុក​ដឹក​ដី​ចេញ​យក​ទៅ​លក់​តាម​ទីផ្សារ​សា​ធារណ: បង្ក​ការ​ខូច​ផ្លូវ បង្ក​ការ​ហុយ​បោកបក់ ប៉ះ ពាល់​សុខមាលភាព​របស់​ប្រជា​ពល​រដ្ខ​ជាប្រចាំ​ ។

ព្រោះតែ​ផលប្រយោជន៍​ទាំងនេះ តំបន់​ទេសចរណ៍ បឹង​ពារាំង ក៏​​បាន​ក្លាយជា​ទីលាន​ប្រយុទ្ធ​គ្នាដ៏សាហាវ ដោយ​ថៅកែ​រណ្តៅ​ដី​ឈ្មោះ​ សាន្ត រដ្ឋ​ស៊ីង វាយ​ទៅលើ​ប្រធាន​សហគមន៍​នេសាទ​ចុងឃ្នៀ​ស ឈ្មោះ​ហាប់ ដា ចំនួន២ដៃ បណ្តាល​ឱ្យ​រង​របួស រហូត​មានការ​ប្តឹងប្តល់​ក្នុង​បទ​ប៉ុនប៉ង​មនុស្សឃា.ត.​ទៀតផង​។

គួរបញ្ជាក់​ថា បឹង​ពារាំងជា​បឹង​ធម្ម​ជា​តិដ៍​ធំ​មួយ​ស្ថិតនៅ​ផ្នែក​ខាង ត្បូង​នៃ​សង្កាត់​ជ្រាវ មានផ្ទៃ​ទឹក​ជាប់​បឹង​ទន្លេ​សាប​​​នារ​ដូវ​វស្សា ​។ បឹង​ធម្មជាតិ​មួយ​នេះ​ ជា​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ដ៌​សំខាន់​ក្នុង​ខេត្តសៀមរាប​។ បឹង​នេះ​ត្រូវ​បាន​អនុញ្ញាត​​ឱ្យ​មានការ​ជីក​ស្តារ​ ដើម្បី​រក្សា​ទឹក​សម្រាប់​សង្គ្រោះ ត្រី​និង​សត្វស្លាប​នារ​ដូវ​ប្រាំង ។ ប៉ុន្តែ​ដោយ​ការ​ដណ្តើម​ប្រយោជន៍​គ្នា ក្រុមហ៊ុន​ជីកដី​ទាំងពីរ​ខាងលើ​មិន​គោរព​កិច្ច​សន្យា ហើយ​ឈាន​ដល់​បង្ក​របួស​ស្នាម ទើប​អាជ្ញាធរ​សម្រេច​បិទ​អាជីវកម្ម​ជីកដី កាលពីថ្ងៃទី៣ខែ​ កុម្ភៈ ​ឆ្នាំ២០២២​ ។ តែ​ទំនងជា​មាន​ការចរចា​​បែង​ចែក​អំពី​ផលប្រយោជន៍​ត្រូវគ្នា​វិញ ទើប​នៅ​ថ្ងៃទី០៦ កុម្ភ ២០២២ មានការ​បើក​ឱ្យ​ជីក​និង​ដឹក​ដី​យក​ទៅ​លក់​ជា​ធម្មតា​វិញ​ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិ​ភាព ។

អត្ថបទសរសេរ ដោយ