ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចម៉ែព្រះរាជទានព្រះរាជទ្រព្យ១លាន១៦មុឺនដុល្លារអាមេរិក កសាងព្រះរាជសមិទ្ធផលសាលាបឋមសិក្សា និអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេចម៉ែ ប្រោស​ព្រះ​រាជទាន​ព្រះរាជ​ទ្រព្យ ១​លាន​១៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រៀបចំ​កសាង​ព្រះរាជ​សមិទ្ធផល​នៅ សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ សម្តេចឪ សម្តេចម៉ែ…

រាជធានី​ភ្នំពេញ ៖ សម្តេចម៉ែ ប្រោស​ព្រះ​រាជទាន​ព្រះរាជ​ទ្រព្យ ១​លាន​១៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រៀបចំ​កសាង​ព្រះរាជ​សមិទ្ធផល​នៅ សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំ​សំពៅ ។ នេះ​បើ​តាម​បណ្តាញ​សង្គម​មានឈ្មោះ​ថា​«Royal du cabodge»​។

ប្រភព​លើក​ឡើង​ថា ស្ថិត​ក្នុង​ព្រះរាជ​ហឫទ័យ​ខ្វាយខ្វល់ និង​ទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជានុរាស្ត្រ​ជា​កូនចៅ ចៅទួត ព្រមទាំង​ព្រះរាជ​តម្រិះ គោរព​ដង្ហែ​តាម​ព្រះរាជ​លំ​អាន​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះករុណា ព្រះ​វររាជ​បិតា​សិក្សាធិការ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចាប់តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ដ៏​រុងរឿង​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​អង្គ​សម្តេចព្រះ​វររាជ​បិតា​សិក្សាធិការ​ជាតិ ស្តេច​បាន​ដឹកនាំ​កសាង​អភិវឌ្ឍ​ជាតិខ្មែរ​រីក​ចម្រើន​ជឿនលឿន​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​អប់រំ​សិក្សាធិការ ដែល​បាន​បម្រើ​ឲ្យ​ការ​រស់នៅ​របស់​ប្រជានុរាស្ត្រ​មាន​ភាពល្អ​ប្រសើរ​ខ្ពង់ខ្ពស់​ឧត្តុង្គឧត្តម​ក្រៃ​លែង សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជទាន​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ដ៏​ឧត្តុង្គឧត្តម​ចំនួន ១.១៦៩.៥៥០​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ជួសជុល​កែ​លម្អ និង​សាងសង់​បន្ថែម​នូវ​ព្រះរាជ​សមិទ្ធផល​នានា ក្នុង​បរិវេណ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំ​សំពៅ ស្ថិត​នៅ​ក្នុងភូមិ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង សម្រាប់​តម្កល់​ជា​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ