ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ខ្សោយកម្លាំង​ជាង​ដុល្លារ​អូស្ត្រាលី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នៃ​អត្រា​ប្រាក់​រៀល​ខ្មែរ​បាន​ធ្លាក់​ចុះ​បន្តិច​ធៀប​នឹង​ប្រាក់​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នៃ​អត្រា​ប្រាក់​រៀល​ខ្មែរ​បាន​ធ្លាក់​ចុះ​បន្តិច​ធៀប​នឹង​ប្រាក់​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩២១ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ២៩៥០ រៀល​ឯណោះ ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ២៩០៧ រៀល ហើយ​លក់​ចេញ​តែ ២៩៣៦ រៀល​ប៉ុណ្ណោះ ។

ក្រៅពី​ដុល្លារ​អូស្ត្រាលី ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៩ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦៤៧ រៀល លក់​ចេញ ៤៦៩៣ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៤០ រៀល លក់​ចេញ ៦៤៦ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥២០ រៀល លក់​ចេញ ៣៥៥៥ រៀល ខណៈ​ដែល ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤១ រៀល លក់​ចេញ ៣៤៤ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០៣២ រៀល លក់​ចេញ ៣០៦២ រៀល ។ ថ្ងៃនេះ​ដែរ ១ បាត​ថៃ ទិញ​ចូល ១២៤ រៀល លក់​ចេញ ១២៦ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៩ រៀល លក់​ចេញ ១៨១ រៀល ៕​

​ ​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ