ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រែ​គេង​តម្លៃ​ខ្ពស់កប់​ពពក​ក្នុង​លោក តើវាធ្វើឡើងពីអ្វី ?​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​លើ​លោក​នេះ ពិតជា​មានរឿង​ចម្លែក​ៗ និង​ប្លែក​ៗ​ជា​ច្រើន​ដែល​យើង​នឹក​ស្មាន​មិន​ដល់ ​។ របស់របរ​ និង​សម្ភារ​ជា​ច្រើន ត្រូវ​បាន​ផលិត​ឡើង​ដោយ​ការ​ស្រោបមាស ពេជ្រ…

រាជធានី​ភ្នំពេញ​ ៖ នៅ​លើ​លោក​នេះ ពិតជា​មានរឿង​ចម្លែក​ៗ និង​ប្លែក​ៗ​ជា​ច្រើន​ដែល​យើង​នឹក​ស្មាន​មិន​ដល់ ​។ របស់របរ​ និង​សម្ភារ​ជា​ច្រើន ត្រូវ​បាន​ផលិត​ឡើង​ដោយ​ការ​ស្រោបមាស ពេជ្រ និង​ត្បូង​មាន​តម្លៃ​មហាសាល អ៉ីចឹង​​ពេល​នេះ​យើង​មក​មើល​សម្រស់​គ្រែង​គេង​ដែល​ថ្លៃ​បំផុត​ក្នុង​លោក​វិញ​ម្តង ​។

នៅ​ក្នុង​លំដាប់​លេខ ១ នៃ​គ្រែ​គេង​ថ្លៃ​បំផុត​ក្នុង​លោក គ្រែ​គេង Baldacchino Supreme មាន​តម្លៃ 6.3 លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​លោក ​។ វាប្រាកដជា​គ្រែ​គេង​មិនធម្មតា​ហើយ ទើប​តម្លៃ​របស់​វា​ឡើង​កប់​ពពក​បែប​នេះ​ ! ពិតមែន គ្រែ​គេង Baldacchino Supreme ធ្វើ​ឡើង​ដោយ​ឈើ​ប្រណីត​ម្យ៉ាង​ និង​ដើមឈើ​ឈឺ​រី ហើយ​តួ​របស់​វា​ស្រោប​ដោយ​មាស​ទន់ ដែល​ទំងន់​ជាង ២០០ ផោន ស្មើនឹង ២៤ ​កា​រ៉ាត់ (​ទំហំ​មាស​) និង​ទំងន់​សរុប​នៃ​គ្រែ​ទាំងមូល​គឺ ១០៧ គីឡូ​ក្រាម ។ វា​ត្រូវ​បាន​ច្នៃ​ និង​ផលិត​ឡើង​ដោយ​លោក Stuart Hughes ហើយ​ផលិត​ឡើង​មាន​ចំនួន​តែ ២ ប៉ុណ្ណោះ​ក្នុង​លោក ​។ Baldacchino Supreme ក៏​មាន​ដាំ​ពេជ្រ​ផង​ដែរ (​មិន​មាន​ចំនួន​ជាក់លាក់​អំពី​ពេជ្រ​) ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មិន​មាន​ប្រភព​បញ្ជាក់​ថា​ គ្រែ​គេង​ទាំង ២ នេះ ជា​កម្ម​សិទ្ធ​របស់​នរ​ណា​ម្នាក់​ឡើយ ​! ប្រសិនបើ​អ្នកជា​អ្នក​ស្រឡាញ់​គ្រែ​គេង​ស្អាត​ៗ និង​ប្រណីត ដូចនេះ​អ្នក​អាច​សំឡឹងមើល​វា​បាន ៕ ប្រភព​៖ The 10 Most Expensive Beds in the World (2021) – Wealthy Gorilla

អត្ថបទសរសេរ ដោយ