ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​រៀល​​ធ្លាក់​ថ្លៃធៀប​នឹង​លុយ​បាត​ថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​បាន​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​ប្រាក់​បាត​ថៃ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​បាន​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​ប្រាក់​បាត​ថៃ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ​បានឱ្យ​ដឹង​ថា ១ បាត​ថៃ ទិញ​ចូល​រហូត​ដល់ ១២៤ រៀល និង​លក់​ចេញ ១២៥ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ១២៣ រៀល​ប៉ុណ្ណោះ ហើយ​លក់​ចេញ ១២៥ រៀល ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៩ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦៤៧ រៀល លក់​ចេញ ៤៦៩៣ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩០៧ រៀល លក់​ចេញ ២៩៣៦ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦៣៩ រៀល លក់​ចេញ ៦៤៦ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥២២ រៀល លក់​ចេញ ៣៥៥៧ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤០ រៀល លក់​ចេញ ៣៤៤ រៀល ។ សម្រាប់ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០២៦ រៀល លក់​ចេញ ៣០៥៦ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៩ រៀល លក់​ចេញ ១៨១ រៀល ៕

​ ​ ​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ