ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលមានកម្លាំងខ្លាំងជាងលុយយ៉េនជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់យ៉េនជប៉ុន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងប្រាក់យ៉េនជប៉ុន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៥៣៣ រៀល ហើយលក់ចេញតែ ៣៥៦៩ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញទិញចូល ៣៥៣៧ រៀល និងលក់ចេញរហូតដល់ទៅ ៣៥៧២ រៀលឯណោះ ។

ក្រៅពីប្រាក់យ៉េនជប៉ុន ថ្ងៃនេះដែរសូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៦៨ រៀល, ១ អឺរ៉ូ ទិញចូល ៤៦៥៤ រៀល លក់ចេញ ៤៧០១ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩០០ រៀល លក់ចេញ ២៩២៩ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៤០ រៀល លក់ចេញ ៦៤៦ រៀល ខណៈដែល ១០០ វុនកូរ៉េ ទិញចូល ៣៤០ រៀល លក់ចេញ ៣៤៣ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០២៨ រៀល លក់ចេញ ៣០៥៨ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២៣ រៀល លក់ចេញ ១២៥ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៨០ រៀល លក់ចេញ ១៨១ រៀល ៕

                                                         

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ