ពាក្យថាវិញ្ញាណគឺធម្មជាតិទាំងឡាយដែលដឹងច្បាស់នូវអារម្មណ៍ ធម្មជាតិនោះឈ្មោះថាវិញ្ញាណ ។ វិញ្ញាណនោះមាន៥យ៉ាងគឺ:
![Picture]()
១. ចក្ខុវិញ្ញាណ គឺចិត្តដែលអាស្រ័យនៅនឹងចក្ខុ ឃើញនូវរូបារម្មណ៍ល្អ ដឹងនូវរូបារម្មណ៍មិនល្អ ។
២. សោតវិញ្ញាណ ជាចិត្តដែលអាស្រ័យនឹងសោតវត្ថុ បានឮនូវសំឡេងល្អ និងសំឡេងមិនល្អ ។
៣. ឃានវិញ្ញាណ គឺចិត្តដែលអាស្រ័យនឹងឃានវត្ថុ ដឹងនូវក្លិនល្អ និងក្លិនមិនល្អ ។
![Picture]()
៤. ជីវ្ហាវិញ្ញាណ ជាចិត្ដដែលអាស្រ័យនឹងជីវ្ហាវត្ថុ ដឹងនូវរសល្អនឹងរសមិនល្អ ។
៥. កាយវិញ្ញាណ គឺជាចិត្តដែលអាស្រ័យនឹងកាយវត្ថុ ដឹងនូវការការពាល់ត្រូវល្អ និងការពាល់ត្រូវមិនល្អ ។
![Picture]()
ធម៌វិន័យទាំងឡាយណាដែលព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងទុកល្អហើយ ធម៌វិន័យទាំងឡាយនោះជាគ្រូនៃយើងគ្រប់ៗគ្នា គួរសិក្សារៀនសូត្រដើម្បីសន្សំនូវពូជយល់ត្រូវនេះទៅជាតិមុខៗទៀត ៕ សាន សារិន
ចែករំលែកព័តមាននេះ