ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកទូកបញ្ឆេះម៉ាស៊ីន ឃើញសភាពការណ៍​​មិនស្រួល ស្រែកប្រាប់ភ្ញៀវឱ្យ​ចេញពីទូកភ្លាមៗ ផ្អើ.លព្រែក​កំពង់បាយ​​

2 ឆ្នាំ មុន
  • កំពត

ខេ​ត្ក​កំពត ​៖ ​មានករណីអគ្គិភ័យ​​ឆាបឆេះ​ទូក​ទេសចរណ៍​មួយ​គ្រឿង​បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​

ខេ​ត្ក​កំពត ​៖ ​មានករណីអគ្គិភ័យ​​ឆាបឆេះ​ទូក​ទេសចរណ៍​មួយ​គ្រឿង​បង្ក​ការ​ភ្ញាក់ផ្អើល​​កាលពី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២​ ត្រង់​ចំណុច​ចំណតទូក​ដឹក​ភ្ញៀវ​ទេសចរ​ ស្ថិត​ក្នុង​ទឹកដី​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ ​ខេត្តកំពត ។

លោក​វរសេនីយ៍ឯក ហោ វ​ណ្ណា អធិការ​នគរបាល​ក្រុង​កំពត ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៨និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ខែកុម្ភៈ លោក​បាន​ទទួល​ព័ត៌មាន​ពី​ករណី​ភ្លើង​ឆាបឆេះ​ទូក​ទេសចរណ៍​ឈ្មោះ​វី​បូ​ឡា​ ពេល​បម្រុង​ដឹក​ភ្ញៀវ​កម្សាន្ត​​តាម​​ដងព្រែក​កំពង់បាយ​ ។ ភ្លាម​ៗ នោះ​លោក​បាន​រាយការណ៍​ជូន​លោកស្នងការ​ខេត្ត​ដើម្បី​សុំ​កម្លាំង​ជំនួយ និង​រថយន្ត​ពន្លត់អគ្គីភ័យ​អន្តរាគមន៍​ក្នុង​ករណី​នេះ​។ ដោយ​ចំណាយពេល​ជាង​មួយ​ម៉ោង​ ​និង​​ប្រើប្រាស់​រថយន្ត​​ពន្លត់អគ្គិភ័យ​ចំនួន​២​គ្រឿង​របស់​ស្នងការដ្ឋាន​ ចំណាយ​ទឹក​អស់​៣ស៊ីទែន ទើប​ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ​។

លោក​អធិការ​បាន​បន្ត​ថា តាម​រយៈ​ការ​សួរនាំ​មេការ​ទូក​វី​បូ​ឡា​ បាន​ប្រាប់​​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ​ គឺ​អ្នកបម្រើ​ការងារ​ម្នាក់​បាន​ចុះ​ទៅ​ក្នុង​ឃ្លុប​បញ្ឆេះ​ម៉ាស៊ីនភ្លើង​បំភ្លឺ​ ដើម្បី​ដឹក​​ភ្ញៀវ​​ទេសចរចេញដំណើរលំហែ​កម្សាន្ត​។ ស្រប​ពេល​នោះ​ស្រាប់តែ​​មាន​ភ្លើង​ឆាប​ឆេះ​ ដែលករណីនេះ​អាច​បណ្តាល​មក​ពី​មាន​ប្រេង​កំពប់​ក្បែរ​ម៉ាស៊ីន​ភ្លើង ទើប​ស្រែក​ប្រាប់​ភ្ញៀវ​ឱ្យ​នាំ​គ្នា​ចាក​ចេញពី​ទូក​ភ្លាម​ៗ​។

លោក​អធិការ​បាន​បញ្ជាក់​ថា​ នេះ​គ្រាន់តែ​ជា​ការ​បញ្ជាក់​បឋម​ពី​អ្នក​មើល​ការ​ទូក​កើតហេតុ​ប៉ុណ្ណោះ ចំពោះ​រឿង​រ៉ាវ​លម្អិត​យ៉ាងណា សមត្ថកិច្ច​នឹង​តាមដាន​ស្រាវជ្រាវ​បន្ត​ទៀត​ ។ ទំហំ​នៃ​ការ​ខូចខាត​ក៏​មិន​ទាន់​​ដឹង​នៅឡើយ​ ។ ដោយឡែក​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​អ្នកបម្រើ​ការងារ​នៅ​លើ​ទូក​ទាំងអស់​មិន​មាន​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ