ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពីចាញ់កូន តើអ្វីខ្លះធ្វើឱ្យអ្នកចង់ក្អួតពេលព្រឹក?

3 ឆ្នាំ មុន

ជាការពិតណាស់ ការចាញ់កូនធ្វើឱ្យអ្នកចង់ក្អួតចង្អោរនៅពេលព្រឹក។ ចុះប្រសិនបើមិនមានកូនក្នុងផ្ទៃទេ យើងអាចមានអារម្មណ៍បែបនេះដែរឬទេ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ស្ថានភាពសុខភាព៣យ៉ាង ដែលធ្វើឱ្យអ្នកចង់ក្អួតនៅពេលព្រឹក។ ១. សល់ហាយពីយប់ អាការៈធីងធោងចង្អោរចង់ក្អួតនៅពេលព្រឹក…

ជាការពិតណាស់ ការចាញ់កូនធ្វើឱ្យអ្នកចង់ក្អួតចង្អោរនៅពេលព្រឹក។ ចុះប្រសិនបើមិនមានកូនក្នុងផ្ទៃទេ យើងអាចមានអារម្មណ៍បែបនេះដែរឬទេ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ស្ថានភាពសុខភាព៣យ៉ាង ដែលធ្វើឱ្យអ្នកចង់ក្អួតនៅពេលព្រឹក។

១. សល់ហាយពីយប់

អាការៈធីងធោងចង្អោរចង់ក្អួតនៅពេលព្រឹក ងាយនឹងកើតឡើងណាស់ក្រោយពេលអ្នកទទួលទានគ្រឿងស្រវឹងច្រើនពីយប់។ ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចបណ្ដាលឱ្យរលាកស្រទាប់ក្រពះផ្នែកខាងក្នុង ហើយបង្កើនការផលិតជាតិអាស៊ីតក្រពះ ដែលបណ្ដាលឱ្យចង្អោរចង់ក្អួត។

២. គេងមិនគ្រប់

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការគេងបានស្កប់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ចាំបាច់ខ្លាំងប៉ុណ្ណា។ ការគេងមិនគ្រប់ជះឥទ្ធិពលគួរឱ្យកត់សម្គាល់ចំពោះសុខភាពដដោយបង្កជាបញ្ហាផ្សេងៗរួមទាំងអាការៈចង្អោរចង់ក្អួត។ ទោះជាយ៉ាងណាបញ្ហាចង្អោរចង់ក្អួតដែលបណ្ដាលមកពីការគេងមិនគ្រប់តែងអមមកជាមួយនូវអាការៈអស់កម្លាំងនិងងងុយគេងខ្លាំង។

៣. ច្រាលទឹកអាស៊ីតក្រពះ

តើអ្នកបានទទួលទានអាហារខ្លាញ់ៗ ឬហឹរមុនពេលចូលគេងមែនទេ? នោះមិនចម្លែកឡើយប្រសិនបើមានអារម្មណ៍ចង្អោរចង់ក្អួតនៅពេលព្រឹកភ្ញាក់ពីគេងនោះ។ ភាគច្រើននៃអាការៈនេះបណ្ដាលមកពីបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ ជាញឹកញយបញ្ហាច្រាលទឹកអាស៊ីតក្រពះច្រើនអមមកជាមួយនូវរោគសញ្ញាផ្សេងទៀតដូចជាឈឺពោះ ក្រហាយទ្រូង កើនទឹកមាត់ និងមានអារម្មណ៍ដូចដែកលោហៈក្នុងមាត់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ