ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើគួរធ្វើបែបណា នៅពេលកូនក្តៅខ្លួន?

2 ឆ្នាំ មុន

ប្រសិនបើកម្ដៅរបស់ក្មេងឡើងលើសពី ៣៧.៥ អង្សារ ឪពុកម្ដាយត្រូវប្រញាប់រកមធ្យោបាយបញ្ចុះកម្ដៅកូនភ្លាមដែលអាចជាការជូតខ្លួន ឬប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅក្នុងកម្រិតសមរម្យ។ ការប្រើប្រាស់ថ្នាំពេទ្យច្រើន អាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគបាក់តេរីរបស់ក្មេងចុះខ្សោយគួរឱ្យព្រួយបារម្ភ។ តើគួរធ្វើបែបណាទៅ នៅពេលដែលកូនក្តៅខ្លួន? ១….

ប្រសិនបើកម្ដៅរបស់ក្មេងឡើងលើសពី ៣៧.៥ អង្សារ ឪពុកម្ដាយត្រូវប្រញាប់រកមធ្យោបាយបញ្ចុះកម្ដៅកូនភ្លាមដែលអាចជាការជូតខ្លួន ឬប្រើប្រាស់ថ្នាំបញ្ចុះកម្ដៅក្នុងកម្រិតសមរម្យ។ ការប្រើប្រាស់ថ្នាំពេទ្យច្រើន អាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគបាក់តេរីរបស់ក្មេងចុះខ្សោយគួរឱ្យព្រួយបារម្ភ។ តើគួរធ្វើបែបណាទៅ នៅពេលដែលកូនក្តៅខ្លួន?

១. ដោះសម្លៀកបំពាក់ចេញខ្លះ

ការដោះសម្លៀកបំពាក់ក្មេងចេញខ្លះ គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតមួយជួយបំបាត់អាការៈក្ដៅខ្លួនរបស់ក្មេងបានឆាប់រហ័ស ជាពិសេសប្រសិនបើអ្នកព្យាយាមជូតខ្លួននិងជើងក្មេងជាមួយទឹកក្ដៅឧណ្ហៗដែរ។ នេះគឺងាយស្រួលពន្យល់ណាស់ ដោយសារតែក្មេងពេលក្តៅខ្លួន កម្តៅរបស់វានឹងភាយចេញមកក្រៅ។ ប្រសិនបើចេញមកក្តៅមិនបានដោយសារតែស្ទះជាមួយនឹងខោអាវ វានឹងកាន់តែក្តៅងំ។ សូមកុំគ្រប់ភួយឱ្យកូន ព្រោះគិតថាអាចធ្វើឱ្យគេបែកញើសត្រជាក់ខ្លួនឱ្យសោះ។ នេះគឺអាចគ្រោះថ្នាក់បាន។

២. ស្អំជើងជាមួយទឹកត្រជាក់

ក្រៅពីជ្រលក់កន្សែងស្អាតមួយក្នុងទឹកត្រជាក់ រួចពូតទឹកចេញខ្លះមុនដាក់ស្អំលើថ្ងាស និងក្រោមក្លៀកហើយនោះ ក៏កុំភ្លេចស្អំលើជើងក្មេងផងដើម្បីអាចបន្ថយកម្ដៅបានឆាប់រហ័ស។ ចូរឧស្សាហ៍ធ្វើការផ្លាស់ប្ដូរកន្សែងត្រជាក់។ ត្រូវប្រាកដផងដែរថាសីតុណ្ហភាពក្នុងបន្ទប់ គឺមិនខ្ពស់ ឬទាបពេក។

៣. ទទួលទានទឹក

ដើម្បីកាត់បន្ថយកម្ដៅបានឆាប់រហ័ស ចូរព្យាយាមលួងក្មេងឱ្យទទួលទានទឹកច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកប្រហែលជាមិនធ្លាប់ដឹងទេថា សូម្បីតែពី ១ ទៅ ២ ស្លាបព្រាកាហ្វេក៏អាចជួយសម្រាលអាការៈក្ដៅខ្លួនរបស់ក្មេងបានដែរ។ ម្យ៉ាងវិញទៀត នេះអាចជួយពួកគេក្នុងការការពារបញ្ហាខ្វះជាតិទឹក ព្រោះថា ពេលក្តៅខ្លួនក្មេងងាយនឹងខ្វះជាតិទឹកខ្លាំងណាស់។

គួរចងចាំថា ប្រសិនបើសាកធ្វើបែបនេះហើយ នៅតែមិនបាត់ ឬ សីតុណ្ហភាពឡើងខ្ពស់ទៀត ចូរបញ្ជូនកូនទៅមន្ទីរពេទ្យភ្លាមៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ