ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ Black Ivory ថ្លៃ​បំផុត​ក្នុង​លោក ផលិត​ចេញពី​លាមក​សត្វ​ដំរី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ផឹកកាហ្វេ​រាល់ថ្ងៃ​តម្លៃពី ៣​ ទៅ ​៥ ដុល្លារ​ក្នុង​មួយ​នាក់​គិត​ថា​ថ្លៃ​ហើយ ប៉ុន្តែ​នៅ​មាន​កាហ្វេ​ថ្លៃ​ជាង​នេះ​ទៅ​ទៀត ​។ តើ​អ្នក​ជឿ​ទេ​ថា…

រាជធានី​ភ្នំពេញ ​៖ ផឹកកាហ្វេ​រាល់ថ្ងៃ​តម្លៃពី ៣​ ទៅ ​៥ ដុល្លារ​ក្នុង​មួយ​នាក់​គិត​ថា​ថ្លៃ​ហើយ ប៉ុន្តែ​នៅ​មាន​កាហ្វេ​ថ្លៃ​ជាង​នេះ​ទៅ​ទៀត ​។ តើ​អ្នក​ជឿ​ទេ​ថា មាន​កាហ្វេ ក្នុង​ ១​ ពែង ​តម្លៃដល់​ទៅ ៥០ ដុល្លារ​ ឬ​លើស​នេះទៅទៀតនោះ ? វា​ពិតជា​មាន ហើយ​វា​បាន​ជាប់​ជាកាហ្វេ​លំដាប់ថ្លៃ​បំផុត​ក្នុង​លោក​ ។ តោះ ​! មក​ដឹង​ពីកាហ្វេ​ដែល​ថ្លៃ​បំផុត​ក្នុង​លោកថា ហេតុ​អ្វី​មាន​ជា​វា​មាន​តម្លៃ​យ៉ាងនេះ​ !


Black Ivory Coffee ទម្ងន់ ៤ ខាំ​កន្លះ វាមានតម្លៃពី ១,០០០ ទៅ ១,៥០០ ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ផឹក​ជា​ពែង​ក៏​បាន​ដែរ ដោយ​ក្នុង​មួយ​កូន​ពែង​កែវ​កាហ្វេ​តម្លៃ ៥០ ​ដុល្លារ​អា​មេ​រិ​ក ។ កាហ្វេ Black Ivory ផលិត​ចេញពី​គ្រាប់​កាហ្វេ Arabica (coffee beans) និង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន the Black Ivory Coffee Company Ltd ដែល​ស្ថិត​នៅ​ទិស​ខាងជើង​នៃ​ប្រទេស​ថៃ ។

ដំណើរការ​ផលិត​គ្រាប់​កាហ្វេ​នេះ មនុស្ស​ភាគច្រើន​មិន​ជឿ​នោះ​ទេ ព្រោះ​ការ​ផលិត​នេះ​ធ្វើ​ឡើង​ដោយ​ការ​ផ្តល់​ចំណី​ឱ្យ​សត្វ​ដំរី ដែល​មាន​បង្កប់​គ្រាប់​កាហ្វេ​អា​រ៉ា​ប៊ី​កា (Arabica cherries) បន្ទាប់​មក​គេ​រង​ចាំ​អោយ​ដំរី​បន្ទោរ​បង់​ចេញ​មក នោះ​គេ​នឹង​រក​មើល​គ្រាប់​កាហ្វេ​នៅ​ក្នុង​លាមក​សត្វ​ដំរី ៕ ប្រភព ​៖ Wealthy Gorilla

អត្ថបទសរសេរ ដោយ