ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលមានកម្លាំងយ៉ាងណា !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគាររជាតិនៃកម្ពុជា នៅថ្ងៃទី ៧ ខែកុម្ភៈ…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃដើមសប្តាហ៍នេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួន ថាតើមានអត្រាយ៉ាងណា ។ ធនាគាររជាតិនៃកម្ពុជា នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៦៨ រៀល, ១ អឺរ៉ូ ទិញចូល ៤៦៥២ រៀល លក់ចេញ ៤៦៩៨ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល​ ២៩០៧ រៀល លក់ចេញ ២៩៣៦ រៀល ។

សម្រាប់ថ្ងៃនេះដែរ ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ យន់ចិន ទិញចូល ៦៤០ រៀល លក់ចេញ ៦៤៦ រៀល ខណៈដែល ១០០ យ៉េនជប៉ុន ទិញចូល ៣៥៣៧ រៀល លក់ចេញ ៣៥៧២ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៣៩ រៀល លក់ចេញ ៣៤២ រៀល ។

ទន្ទឹមនេះ ហាងឆេងប្រាក់ដុល្លារស៊ីងហ្គាពួរ ធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០២៨ រៀល លក់ចេញ ៣០៥៨ រៀល ហើយ ១ បាតថៃ ទិញចូល ១២៣ រៀល លក់ចេញ ១២៤ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៨០ រៀល លក់ចេញ ១៨១ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ