ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ជែង ​មិនផុត ជ្រុលចង្កូត បុកម៉ូតូ ២​គ្រឿង ចតនៅម្ខាងផ្លូវ បណ្តាល​ឱ្យស្លា.ប់ ២នាក់ របួសធ្ងន់ ៣នាក់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ រថយន្ត NISSAN NAVARA ឡើងជែងរថយន្តផ្សេងទៀត មិនផុតជ្រុលចង្កូត ទៅបុកម៉ូតូ ​ចំនួន ២គ្រឿង ដែលកំពុងចត…

ខេត្តសៀមរាប៖ រថយន្ត NISSAN NAVARA ឡើងជែងរថយន្តផ្សេងទៀត មិនផុតជ្រុលចង្កូត ទៅបុកម៉ូតូ ​ចំនួន ២គ្រឿង ដែលកំពុងចត និងអង្គុយ​លេងលើម៉ូតូ នៅម្ខាងផ្លូវ បណ្តាលឱ្យស្លា.ប់​ ២នាក់​ របួសធ្ងន់ ៣នាក់​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បាន​កើតឡើង ​នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ៤០នាទីរសៀល ត្រង់ចំណុចមុខតូបលក់ដូរឈ្មោះ ចិន រុំា ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប  ចន្លោះបង្គោលគីឡូម៉ែត្រ ២៦៥ និង ២៦៦ លើផ្លូវជាតិលេខ ០៦ រវាងរថយន្ត និងម៉ូតូឈប់ក្បែរជាយផ្លូវខាងត្បូង ក្បាលទៅកើត។

​លោកវរសេនីយ៍ទោ តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានឱ្យ​ដឹង​ថា មានរថយន្ត ម៉ាក NISSAN NAVARA ផលិតឆ្នាំ២០១៤​ ពាក់ស្លាកលេខ ភ្នំពេញ 2X -9931 ប្រភេទដឹកទំនិញធុនតូច ពណ៌ប្រផេះ  អ្នកបើកបរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ដឹកមនុស្សម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ របួសធ្ងន់ សន្លប់ទាំងពីរ យកទៅ​សង្រ្គោះបន្ទាន់ ហើយបើកបរ ក្នុងទិសដៅ ពីកើត ទៅទិសខាងលិច បានបុកម៉ូតូម៉ាក HONDA C125 ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប 1U – 2548 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ឃិន មុំ ភេទ ស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិពាក់ស្ពា  ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដឹកមនុស្ស ម្នាក់ ឈ្មោះ លី ណាត ភេទស្រី អាយុ ៦០ឆ្នាំ ត្រូវជាម្តាយ ដែលឈរម៉ូតូក្បែរជាយផ្លូវខាងត្បូង ក្បាលទៅកើត មនុស្សកំពុងអង្គុយលើម៉ូតូ ហើយហួសទៅបុកក្មេងប្រុសម្នាក់ ត្រូវដៃឆ្វេង ឈ្មោះ វឿន សុផាន់ណា អាយុ ១១ឆ្នាំ រស់នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប អង្គុយលើម៉តូម៉ាក SMASH ពាក់ស្លាកលេខ ភ្នំពេញ 1CG-1191 ឈរក្បែរផ្លូវខាងត្បូង ក្បាលទៅកើត។

ហេតុការណ៍នេះ បណ្តាលឱ្យស្លា.ប់ ០២នាក់ រួមមាន៖ ១, ឈ្មោះ ឃិន មុំ ភេទស្រី អ្នកបើកបរម៉ូតូ Honda C125 (មិនពាក់មួកសុវត្តិភាព)។ ២ ឈ្មោះ លី ណាត ភេទស្រី អ្នករួមដំណើរម៉ូតូHonda C125 (មិនពាក់មួកសុវត្តិភាព)។

លោកបានបញ្ជាក់ទៀតថា ចំពោះអ្នករបួសធ្ងន់ មានចំនួន ៣នាក់ រួមមាន៖ ១,ឈ្មោះ វឿន សុផាន់ណា ភេទប្រុស អ្នកបើកបរម៉ូតូ Smash (មិនពាក់មួកសុវត្ថិភាព)។ ២, អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ។ ៣, អ្នករួមដំណើររថយន្តមិនស្គាល់អត្តសញ្ញាណ។ ខូចខាត ០២គ្រឿង រួមមាន៖ រថយន្ត ១គ្រឿង និងម៉ូតូ ១គ្រឿង។  មូលហេតុនៃគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបររថយន្ត មិនប្រកាន់ស្តាំ។

បច្ចុប្បន្ន សាកសព​ជនរងគ្រោះ ត្រូវបានកម្លាំងនគរបាល ជំនាញប្រគល់ឱ្យក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី។ រីឯ​អ្នករងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង​នៅមន្ទីរពេទ្យ​គន្ធបុប្ផា។ ចំណែក វត្ថុតាង យកមករក្សាទុកបណ្តោះ​អាសន្ននៅអធិការដ្ឋាននគរបាល ស្រុកជីក្រែង ដើម្បីអនុវត្ត​តាមនីតិវិធីច្បាប់៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ