ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤នាក់ ​ឆក់​​ទូរស័ព្ទ​ដៃ​យ៉ាងសកម្ម នៅក្រុងប៉ោយប៉ែត ត្រូវប៉ូលិសចាប់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ជន​​​​សង្ស័យ ៤​នាក់ ក្នុងនោះ មានស្ត្រី​ម្នាក់​ ​​​ជិះ​​​ម៉ូតូ ឆក់​ទូរសព្ទ​ដៃ​​យ៉ាង​​សកម្ម​ ​ត្រូវបានកម្លាំង​នគរបាល​ក្រុងប៉ោយប៉ែត ​ស្រាវជ្រាវ ​ចាប់ឃាត់ខ្លួន…

បន្ទាយមានជ័យ​៖ ជន​​​​សង្ស័យ ៤​នាក់ ក្នុងនោះ មានស្ត្រី​ម្នាក់​ ​​​ជិះ​​​ម៉ូតូ ឆក់​ទូរសព្ទ​ដៃ​​យ៉ាង​​សកម្ម​ ​ត្រូវបានកម្លាំង​នគរបាល​ក្រុងប៉ោយប៉ែត ​ស្រាវជ្រាវ ​ចាប់ឃាត់ខ្លួន បាន​ជាប​ន្ត​បន្ទាប់​ កាលពី​ម៉ោង ៨ និង ៤០នាទី យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចកែងផ្សារអគ្គៈ នៅ​ជិតកន្លែងលក់ជ្រូកខ្វៃ ស្ថិតក្នុងភូមិបាលិលេយ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍​ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា មុខសញ្ញាជនសង្ស័យទាំង ៤នាក់ តែងធ្វើសកម្មភាពឆក់ទូរសព្ទដៃ និង​ប្រើ​អំពើហឹង្សា ត្រូវបានបង្រ្កាប រួមមាន៖ ១/- ឈ្មោះ នី ផានិត ភេទប្រុស អាយុ ១៨ ឆ្នាំ ២/-ធន់ ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ ៣/- ប៉ែន សុលាភ ភេទ ប្រុស អាយុ ១៧ឆ្នាំ ៤/- លឹម ទីយ៉ា ភេទស្រី អាយុ ១៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ នី ផានិត។ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលយើង បានដកហូតម៉ូតូចំនួន ០២គ្រឿង ជាមធ្យោបាយប្រព្រឹត្តបទល្មើស។

លោកអធិការ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ១/ឈ្មោះ នី ផានិត​  ២/ឈ្មោះ ធន់ ពិសិដ្ឋ ​៣/ ប៉ែន សុខលាភ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃ ជាច្រើនលើក នៅក្នុងក្រុងប៉ោយ​ប៉ែត​នោះមែន​។ ចំណែកឈ្មោះ លឹម ទីយ៉ា ជាប្រពន្ធ របស់ នី ផានិត បានសារភាពថានាងដឹងថា ​ប្តីនាងជាចោរ​ឆក់​ទូរសព្ទដៃ​​ដែរ ហើយ​ពេល​ឆក់ និងបានលុយ ប្តី​តែងឲ្យនាងជាអ្នកទុក។​ ចំណែកថ្លៃផ្ទះសំណាក់ ប្តីនាង នី ផានិត ជាចេញ។

លោកអធិការ បានបញ្ជាក់ថា ជនសង្ស័យ ប្រុសស្រីទាំង ០៤នាក់ ត្រូវបានកម្លាំងនគរបាល ជំនាញផ្នែក​ព្រហ្មទណ្ឌ បានរៀបចំសំណុំរឿង បញ្ជូនទៅស្នងការ​ដ្ឋាន​នគរបាល ខេត្ត​បន្ទាយ​មានជ័យ នៅ​រសៀល​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ​២០២២​ ដើម្បីចាត់ការតាមនីតិវិធី៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ