ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដោះ​លែង​ឈ្មួញ​ឈើដែល​បង្កឱ្យបាក់ស្ពាន សង្ស័យមិន​រាង​

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ទាហាន​ភូមិភាគ​៣​ម្នាក់ ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​ខេត្តកំពង់ស្ពឺ​ម្នាក់ ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​ជន​នេះ​យល់ព្រម​សង​សំណង ក្នុង​ការ​ជួសជុល​ស្ពាន និង​បង់​ពិន័យ​ចំពោះ​ឈើ​ខុសច្បាប់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​រួច​មក ។ ការ​ដោះ​លែង​ឈ្មួញ​ឈើ​ឈ្មោះ​ជឿ​ង ថេ​ង នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្ត​

ខេត្តកំពង់ស្ពឺ ៖ ទាហាន​ភូមិភាគ​៣​ម្នាក់ ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​ខេត្តកំពង់ស្ពឺ​ម្នាក់ ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​ជន​នេះ​យល់ព្រម​សង​សំណង ក្នុង​ការ​ជួសជុល​ស្ពាន និង​បង់​ពិន័យ​ចំពោះ​ឈើ​ខុសច្បាប់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​រួច​មក ។ ការ​ដោះ​លែង​ឈ្មួញ​ឈើ​ឈ្មោះ​ជឿ​ង ថេ​ង នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ ដោយ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត​។

តាម​ប្រភព​ពី​មន្ត្រី​សាលាដំបូង​ខេត្តកំពត បាន​បង្ហើប​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ ថា ការ​ដោះ​លែង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​ជន​នេះ​បាន​យល់ព្រម​សង​សំណង ក្នុង​ការ​ជួសជុល​ស្ពាន​ដែល​បាក់​ឡើង​វិញ ក្នុង​នោះ​ក៏​មានការ​បង់​ពិន័យ​ខាង​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ ។

ប្រភព​បន្ត​ថា ឈ្មោះ​ជឿ​ង ថេ​ង នេះ បាន​សង​សំណង​ដល់​ការ​ធ្វើ​ស្ពាន​អស់​ចំនួន (​ពីរ​រយ​ម្ភៃ​ពីរ​លាន​ពីរ​សែន​រៀល​) និង​បង់​ពិន័យ​ឈើ​ចំនួន (​មួយ​រយ​សាមសិប​លាន​រៀល​) នោះ បានឱ្យ​រថយន្ត​ទៅ​វិញ ចំណែក​ឈើ​មិន​ឱ្យ​ទេ ។

ដោយឡែក ការ​ចំណាយ​ផ្សេង​ៗ​ទៀត ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​នេះ មិន​ត្រូវ​បានដឹង​នោះ​ទេ ទំនង​រត់ការ​អស់​ច្រើន​ណាស់ ។

ប្រភព​ព័ត៌មាន​នៅ​ខេត្តកំពង់ស្ពឺ​និយាយ​ថា ឈ្មួញ​ឈើ​ជឿ​ង ថេ​ង កាប់​ឈើ​នៅ​ភ្នំ​ឱ​រ៉ា​ល់​១០​ឆ្នាំ​មក​ហើយ អស់​រលើង​ពី​ភ្នំ​ឱ​រ៉ា​ល់ ។ ពេល​នេះ ចំណាយ​មិន​ដល់​១០​ម៉ឺន​ដុល្លារ​ផង សេរីភាព​ស្តារ​ដើម​បាន​វិញ​មិន​ខាន​ឡើយ ។