ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ឡាន​ដឹក​ដី​ត្រូវ​គេ​ចោទ​ថា ខ្លាំង​ជាង​តោ​… សង្ស័យ​គ្មាន​អ្នក​ណា​ហ៊ាន?

2 ឆ្នាំ មុន
  • សៀមរាប

ប្រធាន​សហគមន៍​នេសាទ​ចុង ឃ្នៀស ប្តឹង​ថៅកែ​រណ្តៅ​ដី​ពី​បទ​ហិ​.​ង្សា​ដោយ ចេតនា និង​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃា​.​ត ទៅ​សមត្ថកិច្ច និង​ទាម​ទារជំងឺចិត្ត​ចំនួន​២​ម៉ឺន​ដុល្លារ

ខេត្តសៀមរាប ៖ ប្រធាន​សហគមន៍​នេសាទ​ចុង ឃ្នៀស ប្តឹង​ថៅកែ​រណ្តៅ​ដី​ពី​បទ​ហិ​.​ង្សា​ដោយ ចេតនា និង​ពី​បទ​ប៉ុនប៉ង​មនុស្ស​ឃា​.​ត ទៅ​សមត្ថកិច្ច និង​ទាម​ទារជំងឺចិត្ត​ចំនួន​២​ម៉ឺន​ដុល្លារ​។

ការ​ប្តឹង​នេះ គឺ​បន្ទាប់​ពី​ថៅកែ​ជីករណ្តៅ​ដី​រូប​នោះ បាន​ប្រើ​អំពើ​ហិ​.​ង្សា​ដោយ​វាយដំ​ទៅ​លើ​រូប​គាត់ បណ្តាល​ឱ្យ​រង​របួស កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​កុងត្រូល​ផ្លូវ​ចូល​បឹង​ពារាំង ខណៈ​ពេល​ឡាន​ដឹក​ដី​មិន​បាន​បាញ់​ទឹក​បង្ក​ឱ្យ​មានការ​ហុយ​ខ្លាំង ហើយ​រូប​គាត់​សុំ​អាជ្ញាធរ​បិទផ្លូវ​ជា​បណ្តោះអាសន្ន (​បិទ​កុងត្រូល​)​។

លោក ហាប់ ដា ប្រធាន​សហគមន៍​នេសាទ​ចុង ឃ្នៀស បាន​រៀបរាប់​ប្រាប់​ថា រូប​លោក​ជា​ប្រធាន​សហគមន៍ ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ក្រុង​-​ខេត្ត និង​ក្រសួង ក្នុង​ការ​ការពារ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​។ ចំពោះ​ការ​ជីក​ដឹក​ជញ្ជូន​ដី​ពី​ការ​ជីក​ស្តារ​ក្នុង​បឹង​ពារាំង ទៅ​កាន់​តំបន់​ផ្សេង មិន​ពាក់ព័ន្ធ​រូប​លោក​ឡើយ​។ ប៉ុន្តែ​ក្នុង​នាម​សហគមន៍ អាជ្ញាធរ​បាន​ផ្តល់​សិទ្ធិ​ឱ្យ​មើល​ខុស​ត្រូវ​ផ្លូវ ក៏​ដូច​ជា​ការ​ប៉ះពាល់​ដល់​សុខុមាលភាព​ការ​រស់នៅ​របស់​ប្រជា​ពល រដ្ឋ​។

លោក​ប្រធាន​សហគមន៍​នេសាទ​ចុង​ឃ្នៀស រៀបរាប់​បន្ត​ថា មុន​កើតហេតុ រយៈ​៣​ថ្ងៃ​ក្រុមហ៊ុន សាន្ត រដ្ឋ​ស៊ី​ង បាន​ដឹក​ជញ្ជូន​ដី​ដោយ​មិន​មានការ​បាញ់​ទឹក​លើ​ដងផ្លូវ​បង្ក​ឱ្យ​មានការ​ហុយ​ខ្លាំង បើ​ទោះបី​ខាង​លោក​តម្រូវ​ឱ្យ​មានការ​បាញ់​ទឹកជា​មុន ក៏​មិន​ព្រម​។ លុះ​នៅ​ថ្ងៃ​កើតហេតុ ការ​ដឹក​ជញ្ជូន​ដី​កាន់តែ​បង្ក​ឱ្យ​មានការ​ហុយ​ខ្លាំង ទើប​ខាង​លោក​សុំ​ឱ្យ​មានការ​បាញ់​ទឹក បើ​មិន​ដូច្នេះ​ទេ​នឹង​បញ្ឈប់​សកម្មភាព​ដឹក​ដី​តទៅ​ទៀត​។

លោក​បន្ត​ថា ដោយសារ​ក្រុមហ៊ុន​ខាងលើ នៅ​តែ​បំពាន​មិន​ព្រម​បាញ់​ទឹក តាម​ស្មារតី​អង្គប្រជុំ នៅ​សង្កាត់​ជ្រាវ ស្តី​ពី​ការ​បាញ់​ស្រោច​ទឹកជា​ប្រចាំ​លើ​ដងផ្លូវ រូប​លោក​ក៏​សុំ​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ បិទ​កុងត្រូល ដើម្បី​ដោះស្រាយ​គ្នា​សិន ។ ប៉ុន្តែ​ក្នុង​ពេល​កំពុង​រក​ដំណោះស្រាយ​នោះ ឈ្មោះ សាន្ត រដ្ឋ​ស៊ី​ង ជា​ថៅកែ​គ្រឿងចក្រ និង​រណ្តៅ​ដី បាន​បើករថយន្ត​មក​ដល់ ហើយ​ក៏​វាយ​មក​លើ​រូប​លោក​ចំនួន​២​ដៃ បណ្តាល​ឱ្យ​រង​របួស ថែម​ទាំង​គំ​រា​.​មចាក់​ស​ម្លា​.​ប់​ដោយ​កាំបិត​ស្រួច និង​គំ​រា​.​ម​បើក​គ្រឿងចក្រ​កិន​ស​ម្លា​.​ប់​ថែម​ទៀត​។ ករណី​នេះ​ហើយ ទើប​រូប​លោក​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា និង​បទ​ប៉ុនប៉ង​មនុស្ស​ឃា​.​ត ដោយ​ទាមទារ​សំណង​២​ម៉ឺន​ដុល្លារ​។

ប្រធាន​សហគមន៍​នេសាទ​រូប​នេះ បាន​បញ្ជាក់​ថា ករណី​ហិ​.​ង្សា និង​ប៉ុនប៉ង​មនុស្ស​ឃា​.​ត​នេះ រូប​លោក​សុំ​ឱ្យ​ស្ថាប័ន​ច្បាប់​អនុវត្ត​តាម​នីតិវិធី ដោយ​មិន​មានការ​សម្របសម្រួល​ឡើយ​។

ចំណែក​លោក សិន ណា​រិ​ទ្ធ ថៅកែ​ជីករណ្តៅ​ដី​វិញ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុម​គ្រឿងចក្រ​ជីករណ្តៅ​ដី​របស់​លោក មិន​មានរឿង​ជម្លោះ​ជាមួយ​ក្រុមហ៊ុន សាន្ត រដ្ឋ​ស៊ី​ង ក៏​ដូច​ជា សហគមន៍ នេសាទ​ចុង ឃ្នៀស​នោះ​ទេ ហើយ​រណ្តៅ​ដី​របស់​លោក​នៅ​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ ពី​ទីតាំង​កើតហេតុ​។ ដូច្នេះ​នេះ​ជា​រឿង​សហគមន៍ និង​ក្រុមហ៊ុន សាន្ត រដ្ឋ​ស៊ី​ង តែ​ប៉ុណ្ណោះ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ