ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់? ចាប់​៦​នាក់ ហេតុ​អ្វី​ដោះ​លែង​វិញ​៤​នាក់

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​ថ្នាំ​ញៀន​មួយ​ក្រុម​មាន​គ្នា​៦​នាក់ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​៣​កញ្ចប់​ធំ

ខេត្តព្រៃវែង ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​ថ្នាំ​ញៀន​មួយ​ក្រុម​មាន​គ្នា​៦​នាក់ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​៣​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​បាន​តែ​មួយ​យប់​ស្រាប់តែ​ដោះ​លែង​៤​នាក់ នៅ​សល់​តែ​២​នាក់​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

សកម្មភាព​ចុះ​ព​ទ្ធ័​ចាប់​ក្រុម​អ្នក​ចែកចាយ​ថ្នាំ​ញៀន​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​ជនសង្ស័យ​ដែល​ស្ថិត​ក្នុងភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ដោយ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់ ប្រុស​៣​នាក់​ស្រី​៣​នាក់ នាំ​ទៅ​កាន់​អធិការដ្ឋាន​បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​នៅ​ក្នុងផ្ទះ​នោះ​។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​នៅ​ក្នុង​ពេល​ចូល​ឆែកឆេរ​ផ្ទះ​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ហាមឃាត់​មិន​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ថត​យក​រូបភាព​នៃ​សកម្មភាព​ឆែកឆេរ​ក្នុងផ្ទះ​នោះ​ទេ ហើយ​ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន​មនុស្ស​ទាំង​៦​នាក់​បញ្ជូន​ទៅ​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​ពាម​រក៍ បាន​តែ​១​ថ្ងៃ​១​យប់ ស្រាប់តែ​មនុស្ស​ចំនួន​៤​នាក់​ត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ នៅ​សល់​តែ​មនុស្ស​ប្រុស​២​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការ​ខេត្ត ដែល​បុរស​ទាំង​២​នាក់​នោះ ១-​ឈ្មោះ ចិន ហឿ​ង អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិធំ ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង ២-​ឈ្មោះ ហ៊ា​ង ហុ​ក​កាង ហៅ​តាំ អាយុ​៣០​ឆ្នាំ ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ព័ទ្ធ​ចាប់ ។

ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​មនុស្ស​ទាំង​៤​នាក់​ខាងលើ​នេះ ត្រូវ​បាន​លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាម​រក៍ ប្រាប់​ឲ្យ​ដឹង​ថា មូលហេតុ​គឺ​ដោយសារ​មនុស្ស​៣​នាក់​ក្នុង​ចំណោម​៤​នាក់​នោះ​គ្រាន់តែ​ជា​អ្នក​ជិតខាង​ដែល​មុន​ពេល​សមត្ថកិច្ច​ចូល​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ​នោះ ពួក​គេ​បាន​ចូល​ទៅ​អង្គុយ​លេង​ក្នុងផ្ទះ​នោះ គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ថ្នាំ​ញៀន​អ្វី​ទេ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ង៉ូ​វ គឹ​ម​លាង អាយុ​៦៧​ឆ្នាំ មាន​ជាប់​ពាក់ព័ន្ធ​ព្រោះ​ជា​ម្ចាស់ផ្ទះ ប៉ុន្តែ​ដោយ​យោង​ហេតុផល​ថា មាន​វ័យចាស់​ណាស់​ទៅ​ហើយ ទើប​លោក​ព្រះរាជអាជ្ញា​ឲ្យ​ដោះ​លែង​ទៅ​វិញ មិនមែន​ប៉ូលិស​លែង​ដោយ​ចិត្ត​ឯង​នោះ​ទេ ។

ទោះជា​យ៉ាងណា​ក៏​ដោយ ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ដោះ​លែង​មនុស្ស​ទាំងនេះ​បាន​ធ្វើ​ឲ្យ​សាធារណជន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង និង​បាន​ក្លាយទៅជា​ប្រធានបទ​យក​ទៅ​ជជែក​វែកញែក​ស្ទើរ​គ្រប់​រោង​កាហ្វេ ហើយ​ភាគច្រើន​បាន​ដាក់បន្ទុក​ថា អាច​មានការ​ពាក់ព័ន្ធ​នឹង​រឿង​លុយកាក់​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​ថែម​ទៀត​ផង តែ​ការ​ពិត​វា​យ៉ាងណា​មាន​តែ​លោក​ប៉ូ​លី​ស​ទេ​ទើប​ដឹង ៕