ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​អង្គរ​តែងតែ​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ពិធីបុណ្យ​ឡើងអ្នកតា​សុំ​សេចក្តីសុខ​ជា​រៀង​រាល់​ឆ្នាំ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជា​រៀង​រាល់​ឆ្នាំ នា​ថ្ងៃ​៣​កើត ខែមាឃ​ធំ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែកុម្ភ​:​នេះ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អង្គរ ឬ​នៅ​ជុំវិញ​នោះ​តែងតែ​រួម​គ្នា​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា…

ខេត្តសៀមរាប ៖ ជា​រៀង​រាល់​ឆ្នាំ នា​ថ្ងៃ​៣​កើត ខែមាឃ​ធំ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែកុម្ភ​:​នេះ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​អង្គរ ឬ​នៅ​ជុំវិញ​នោះ​តែងតែ​រួម​គ្នា​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន ។

នៅ​ក្នុង​ឆ្នាំ​២០២២​នេះ​ក៏​មិន​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ​ប៉ុន្មាន​ឡើយ អ្នកស្រុក​ក្នុង​តំបន់​អង្គរ​ក្មេង​ចាស់ ប្រុស​ស្រី បាន​មក​ជួបជុំ​គ្នា​នៅ​បរិវេណ​ខាង​មុខ​ប្រាសាទ​អង្គរ​ប្រាសាទវត្តអធ្វា អ្នកតា​បាក់រទេះ ក្នុងភូមិ​នគរ​ក្រៅ និង​ទីតាំង​សំខាន់​ៗ​ផ្សេង​ទៀត ក្នុង​តំបន់ ដើម្បី​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គម​ជាតិ​ទាំងមូល​ទាំងនេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា អ្នកស្រុក​អង្គរ​នៅ​តែ​បន្ត​ថែរក្សា​ប្រពៃណី​ពី​បុរាណ​កាលដែល​បាន​បន្សល់​ទុក​ពី​ដូនតា​មក​ដល់​បច្ចុប្បន្ន ។

ការ​ប្រារព្ធ​ពិធី​ឡើង​មាឃ ក្នុង​បំណង​ដើម្បី​សុំ​សេចក្តីសុខ​សប្បាយ សុំ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​កសិកម្ម ដី​មាន​ជីជាតិ​ឱ្យ​កើត​ស្រូវ​កើត​អង្ករ និង​សម្តែង​នូវ​សេចក្តី​អំណរ​គុណ​ដល់​អ្នកតា​ដែល​បាន​ធ្វើ​តាម​សំណូមពរ កាលពី​ចាស់​បាន​ផ្តល់​ទឹកភ្លៀង ដី​មាន​ជីវជាតិ បាន​ភោគផល​ល្អ ។

លោក យាយ កែវ ច​ន្ថូ រស់នៅ​ភូមិ​វាល សង្កាត់​គោក​ចក ចូលរួម​ក្នុង​ពិធី​ឡើង​មាឃ​នៅ​ប្រាសាទអង្គរវត្ត បានឱ្យ​ដឹង​ថា តាម​ទំនៀម​ប្រពៃណី​ពី​បុរាណកាល​មក មិន​ដែល​ខកខាន​ឡើយ ឱ្យ​តែ​ដល់​ថ្ងៃ​៣​កើត ខែមាឃ ប្រជាពលរដ្ឋ​តែងតែ​មានការ​ជួបជុំ​គ្នា ប្រារព្ធ​ពី​ធី​ឡើង​មាឃ ឬ​ឡើងអ្នកតា នៅ​មុខ​អ្នកតា​រាជ្យ​ខាង​មុខ​ប្រាសាទអង្គរវត្ត ដើម្បី​សុំ​សេចក្តីចម្រើន ទៅ​តាម​ជំនឿ​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ប្រារព្ធ​ឡើង​តាម​បែប​ព្រះពុទ្ធ​សាសនា​ផង និង​តាម​ជំនឿ​បែប​ព្រហ្មញ្ញសាសនា​ផង ដោយពេល​ព្រឹក​ព្រលឹម មាន​ពិធី​និមន្ត​ព្រះសង្ឃ​សូទ្រ​មន្ត​ចម្រើន​ព្រះ​បរិត្ត និង​វេ​ភត្ត​ហា​ប្រគេន​ព្រះសង្ឃ និង​ពេល​រសៀល មាន​រៀបចំ​ជា​គ្រឿង​សក្តា​រៈ ដ​ង្វា​យ​បូជា ការ​ប្រគុំ​ភ្លេងពិណពាទ្យ និង​មាន​ពិធីបួងសួង​សុំ​សេចក្តីសុខ​ចម្រើន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ