ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់រៀល​មាន​អត្រា​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៧ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៥៩៥ រៀល លក់​ចេញ ៤៦៤១ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៨៩៧ រៀល លក់​ចេញ ២៩២៦ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១ យន់​ចិន ទិញ​ចូល ៦៣៩ រៀល លក់​ចេញ ៦៤៦ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៥៤ រៀល លក់​ចេញ ៣៥៩០ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៣៨ រៀល លក់​ចេញ ៣៤១ រៀល ។

ថ្ងៃនេះ​ដែរ ហាងឆេង​ប្រាក់​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០១៨ រៀល លក់​ចេញ ៣០៤៨ រៀល ខណៈ ១ បាត​ថៃ ទិញ​ចូល ១២៣ រៀល លក់​ចេញ ១២៤ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៨០ រៀល លក់​ចេញ ១៨១ រៀល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ