ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ជនជាតិ​ដើម​ភាគតិច ត្រូវប្រទះឃើញសា.​ក​ស.ព.​​ជា​​បន្ត​ប​ន្ទាប់​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ គ្រួសារ​ជនជាតិ​ដើម​ភាគតិច​មួយ​មាន​សមាជិក​៥នាក់​ ត្រូវ​បាន​សមត្ថ​កិច្ចរក​ឃើញ​សា.ក.ស.ព​ជាបន្តបន្ទា​ប់ ហើយ​នៅសល់​ក្មេង​ម្នាក់​គ្រូពេទ្យ​កំពុង​ជួយសង្គ្រោះ​ ដោ​យ​លើ​ខ្លួនប្រាណ​អ្នក​ស្លា.ប់.​សុទ្ធ​​តែ​មាន​ស្លាមស្នាម​​វាយដំ និង​ស្នាម​គ្រាប់​។ គិតនៅ​​ត្រឹម​វេលា​ព្រឹក​ថ្ងៃទី០៣ មករា ២០២២…

ខេត្តមណ្ឌលគិរី ៖ គ្រួសារ​ជនជាតិ​ដើម​ភាគតិច​មួយ​មាន​សមាជិក​៥នាក់​ ត្រូវ​បាន​សមត្ថ​កិច្ចរក​ឃើញ​សា.ក.ស.ព​ជាបន្តបន្ទា​ប់ ហើយ​នៅសល់​ក្មេង​ម្នាក់​គ្រូពេទ្យ​កំពុង​ជួយសង្គ្រោះ​ ដោ​យ​លើ​ខ្លួនប្រាណ​អ្នក​ស្លា.ប់.​សុទ្ធ​​តែ​មាន​ស្លាមស្នាម​​វាយដំ និង​ស្នាម​គ្រាប់​។

គិតនៅ​​ត្រឹម​វេលា​ព្រឹក​ថ្ងៃទី០៣ មករា ២០២២ សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង១១.៣០នាទី​ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅ​ចំណុច​ស្រែ​ចោត ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា មាន​ព្រំប្រទល់​ជាមួយ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ មាន​ករណី​ឃា.ត.ក.ម្ម​កើតឡើង​មួយ​ករណី បណ្តាល​ឲ្យ​ស្លា.ប់.​មនុស្ស​ចំនួន០៥នាក់ របួសធ្ងន់​ម្នាក់​ ។

ជនរងគ្រោះ​ចំនួន០៦នាក់ មានឈ្មោះ១-ឈ្មោះ ម៉ូត ក្រាក់ ភេទប្រុស អាយុ ៤៥ឆ្នាំ ប្តី ២-ឈ្មោះ និច ស្រី ភេទ​ស្រី អាយុ៤១ឆ្នាំ ប្រព​ន្ឋ ៣-ឈ្មោះ ក្រាក់ លី ភេទប្រុស អាយុ១៥ឆ្នាំ កូន ៤-ឈ្មោះ ក្រាក់ ស្លី ភេទប្រុស អាយុ១២ឆ្នាំ (របួសធ្ងន់)កូន ៥-ឈ្មោះ ក្រាក់ នី ភេទប្រុស អាយុ០៥ឆ្នាំ កូន ៦-ឈ្មោះ នួន សំអាត ភេទប្រុស អាយុ១៥ឆ្នាំ ជា​អ្នកជិតខាង​ ។

របាយ​កា​រណ៍​សមត្ថកិច្ច​ថា ជនរងគ្រោះ​ឈ្មោះ ម៉ូត ក្រាក់ ត្រូវ​ជនល្មើស​បាញ់ត្រូវ០១គ្រាប់ ចំក្បាល​ពី​ខាងក្រោយ ធ្លាយ​មក​ចំ​ភ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លា.ប់​នៅ​និង​កន្លែង រី​ឯ​ជនរងគ្រោះ០២នាក់​ទៀត ត្រូវ​បាន​ជនល្មើស​វាយ​និង​វត្ថុ​រឹង ចំ​ផ្នែក​ខាងក្រោយ​នៃ​ក្បាល បណ្តាល​ឲ្យ​ស្លា.ប់​ភ្លាម​ៗ​ ។ ​ចំណែក​កុមារ​ម្នាក់ទៀត​រង​របួសធ្ងន់​។

មូល​ហេតុ​ឆ្លងតាម​ការ​ស្រា​វជ្រាវករណីនេះ​កើតឡើង​ដោយសា​គំនុំ​ករណីនេះ ​កំលាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ជន​សង្ស​យ័ប​ន្ត​និ​តិ​វិធី ​។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ​។

អត្ថបទសរសេរ ដោយ