ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ថ្ងៃ​ចូល​រោងការ ២​នាក់​គូ​ដណ្តឹង​នាំ​គ្នា​ទៅ​លេង​ឪពុក​ម្តាយ​ខាង​ប្រុស ជួប​គ្រោះ​អកុសល

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

អនិច្ចា​អ្វី​ម្ល៉េះ​! ពីរ​នាក់​គូ​ដណ្តឹង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លេង​ឪពុក​ម្តាយ​ខាង​ប្រុស​នា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​-​វៀតណាម ស្រាប់តែ​ជួប​

ខេត្តបន្ទាយមានជ័យ ៖ អនិច្ចា​អ្វី​ម្ល៉េះ​! ពីរ​នាក់​គូ​ដណ្តឹង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លេង​ឪពុក​ម្តាយ​ខាង​ប្រុស​នា​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​-​វៀតណាម ស្រាប់តែ​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​ខាង​ប្រុស​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ឯខាង​ស្រី​វិញ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​វត្ត​សិរី​មង្គល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ មាន​រថយន្ត​០១​គ្រឿង​ម៉ាក​LEXUS RX300 ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AQ-3250 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​កើតហេតុ​ផ្លូវ​កោង​ក៏​បាន​បុក​ប៉ះ​ជាមួយនឹង​ម៉ូតូ​០១​គ្រឿង ធុន​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ 1BG-1154 ភ្នំពេញ ដែល​ជិះ​គ្នា​០២​នាក់ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ (​ប្រុស​) ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​ន្លែ​ង ចំណែក​អ្នក​រួម​ដំណើរ (​ស្រី​) រង​របួសធ្ងន់​បាក់ឆ្អឹង​ត្រគាក​ទាំង​សងខាង ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពោ​២ ខេត្តបាត់ដំបង ។

ប្រភព​ដដែល​បន្ត​ថា ចំណែក​អ្នកបើកបរ​រថយន្ត​វិញ ក្រោយ​ពេល​កើតហេតុ​ក៏​បាន​រត់គេច​ខ្លួន​បាត់​បាត់​ស្រមោល បន្សល់​ទុក​តែ​វត្ថុ​តាង​រថយន្ត​និង​ម៉ូតូ​រង​ការ​ខូចខាត​ធ្ងន់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​ខាង​ស្រី បាន​ប្រាប់​ថា​៖ ជន​រង​គ្រោះ​ទាំង​០២​នាក់​គឺជា​គូ​ដណ្តឹង​នឹង​គ្នា ដោយ​ខាង​ប្រុស​ជា​កូនប្រសារ​មានឈ្មោះ សា​មឿង អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឈ្នួ​រ​មាន​ជ័យ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ។ ចំណែក​កូនស្រី​គាត់​បង្កើត​មានឈ្មោះ ឈ​ន សូ​នេ​ត​សត្យា អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អូរ​អណ្តូង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ ពួក​គេ​ទាំង​០២​នាក់ គឺជា​គូ​ដណ្តឹង​នឹង​គ្នា ហើយ​ក៏​ជិត​ដល់​ថ្ងៃ​រៀប​ការ​ដែរ គឺ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ​នេះ នឹង​បាន​ដើរ​ចែក​សំបុត្រ​អញ្ជើញ​ភ្ញៀវ​បាន​មួយ​ចំនួន​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​ទាំង​០២​នាក់​បាន​ចេញពីផ្ទះ​នៅ​ភូមិ​អូរ​អណ្តូង ដើម្បី​ទៅ​លេង​ផ្ទះ​ឪពុក​ម្តាយ​ខាង​ប្រុស នៅ​ភូមិ​ឈ្នួ​រ​មាន​ជ័យ ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ក៏​បាន​ជួប​គ្រោះ​អកុសល​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ