នាយឧត្តមសេនីយ៍ មាស សុភា ចុះបេសកកម្មនៅភាគទី៥
ខេត្តបាត់ដំបង ៖ ក្នុងដំណើរអញ្ជើញចុះបេសកកម្មនៅទិសយោធភូមិភាគទី៥ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់នាយ ពលទាហាន ក្នុងកងឯកភាព
ខេត្តបាត់ដំបង ៖ ក្នុងដំណើរអញ្ជើញចុះបេសកកម្មនៅទិសយោធភូមិភាគទី៥ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់នាយ ពលទាហាន ក្នុងកងឯកភាព
ខេត្តបាត់ដំបង ៖ ក្នុងដំណើរអញ្ជើញចុះបេសកកម្មនៅទិសយោធភូមិភាគទី៥ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់នាយ ពលទាហាន ក្នុងកងឯកភាព នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តមតំណាង នាយកដ្ឋានផ្គត់ផ្គង់អគ្គភស្តុភាហិរញ្ញវត្ថុ ក្រសួងការពារជាតិ ព្រមទាំងឯកឧត្តម មេបញ្ជាការរង នាយរងសេនាធិការ មេបញ្ជាការបញ្ជាការដ្ឋានទ័ពជំនាញ កងទ័ពជើងគោក បានអញ្ជើញចុះទស្សនកិច្ចសិក្សាកងឯកភាពវរសេនាតូចរថក្រោះ រថពាសដែកលេខ៦៧ យោធភូមិភាគទី៥ ស្ថិតនៅឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
អញ្ជើញចូលរួមមាន មេបញ្ជាការបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៥ ស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ខេត្តពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងនាយទាហាន ទទួលបន្ទុកជំនាញសរុបចំនួន ១២៩នាក់។ លោកវរសេនីយ៍ទោ ព្រហ្ម គឹម មេបញ្ជាការវរសេនាតូច បានសម្តែងគារវកិច្ច ស្វាគមន៏ និងរាយការណ៏ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ព្រមទាំងប្រតិភូអមដំណើរ នូវសកម្មភាពបំពេញភារកិច្ច របស់កងឯកភាពក្នុងឆមាសទី១ ឆ្នាំ២០១៦ តាមខ្លឹមសារ ៤ចំណុច ក្នុងផែនការការកសាងពង្រឹង កងឯកភាពមូលដ្ឋានរឹងមាំលើគ្រប់វិស័យ របស់យោធភូមិភាគទី៥ ដោយអនុវត្តន៍ការងារដឹកនាំបញ្ជា និងរបៀបរបបធ្វើការងារ ត្រៀមប្រយុទ្ធ និងបេសកកម្ម ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ការងារចិញ្ចឹមទ័ព លើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពកងទ័ព។
បន្ទាប់ពីបានទស្សនាទិដ្ឋភាពជាក់ស្តែង និងតាមរយៈបទបង្ហាញស្តីពីការអនុវត្តសកម្មភាព របស់កងឯកភាពកន្លងមក មតិចូលរួមវាយតម្លៃ របស់បណ្តាកងឯកភាពចូលរួម បានស្តែងចេញនូវបទពិសោធន៍ មួយចំនួនគួរឲ្យកត់សម្គាល់។ មានប្រសាសន៍ សំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ បានពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ដល់មេបញ្ជាការ បណ្តាកងឯកភាព នាយ ពលទាហាន។
នាយឧត្តមសេនីយ៍ បានសម្តែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្ត ប្រកបដោយ ស្មារតីទទួលខុសត្រូវ របស់មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយ ពលទាហាន វរសេនាតូច ក្នុងការបំពេញភារកិច្ច របស់ថ្នាក់លើប្រគល់ជូន។ ខ្លឹមសារ៤ចំណុច ក្នុងផែនការ កសាងពង្រឹង កងឯកភាពមូលដ្ឋាន រឹងមាំលើគ្រប់វិស័យ ដែលយោធភូមិភាគទី៥ បានដាក់ចុះលើចក្ខុវិស័យ សំដៅកសាងពង្រឹងកងឯកភាព ក្នុងដំណាក់ការបច្ចុប្បន្ន ស្របទៅនឹងផែនការ ប្រឡងប្រណាំង របស់កងទ័ពជើងគោកបានដាក់ចេញ។
ការចាត់តាំងធ្វើទស្សនកិច្ចសិក្សា មានអត្ថប្រយោជន៏ ការខិតខំរបស់កងឯកភាព ផ្តល់បទពិសោធន៍កងឯកភាព ដែលបានចូល និងជាយន្តការជំរុញចលនាប្រឡងប្រណាំង ដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងអង្គភាព ស្ថាប័នសម្ព័ន្ធមេត្រីភាព សប្បុរសជន ដែលបានជួយឧបត្ថម្ភកន្លងមក។ នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់មេបញ្ជាការ នាយ ពលទាហាន កងឯកភាពដែលបានចូលរួម បន្តការគាំទ្រ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ គោរពអនុវត្តន៍ម៉ឹងមាត់ តាមអនុសាសន៍ ៦ចំណុចរបស់សម្តេចតេជា ចូលរួមក្នុងសកម្មភាព ភូមិ ឃុំ មានសុវត្ថិភាព ត្រៀមបំរុងជួយប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះធម្មជាតិ និងបន្តការអនុវត្ត៤ខ្លឹមសារ ក្នុងផែនការកសាងពង្រឹងកងឯកភាពមូលដ្ឋានរឹងមាំលើគ្រប់វិស័យ។ ជាចុងបញ្ចប់ឯកឧត្តម នាយឧត្តមសេនីយ៍ បានឧបត្ថម្ភថវិកា ជូនកងឯកភាពចំនួន១០លានរៀល៕
ចែករំលែកព័តមាននេះ