អត្ថប្រយោជន៍នៃការមិនកោររោមក្លៀក
នៅពេលដែលតារាល្បីដូចជា Miley Cyrus, Bella Thorne ឬ Ashley Graham បង្ហាញខ្លួននៅលើកម្មវិធីកម្រាលព្រំក្រហម ជាមួយនឹងរោមក្លៀកបង្ហាញឱ្យសាធារណជនឃើញ…
នៅពេលដែលតារាល្បីដូចជា Miley Cyrus, Bella Thorne ឬ Ashley Graham បង្ហាញខ្លួននៅលើកម្មវិធីកម្រាលព្រំក្រហម ជាមួយនឹងរោមក្លៀកបង្ហាញឱ្យសាធារណជនឃើញ…
នៅពេលដែលតារាល្បីដូចជា Miley Cyrus, Bella Thorne ឬ Ashley Graham បង្ហាញខ្លួននៅលើកម្មវិធីកម្រាលព្រំក្រហម ជាមួយនឹងរោមក្លៀកបង្ហាញឱ្យសាធារណជនឃើញ មនុស្សមានមតិផ្សេងៗគ្នា។ អ្នកខ្លះគិតថា វាមើលទៅមិនសមសម្រាប់ភ្នែកមហាជន តែអ្នកខ្លះទៀតសរសើរពីភាពក្លាហានរបស់តារទាំងនោះ។ តើអ្នកគិតយ៉ាងណាចំពោះការកោររោមក្លៀក? តើនឹងមានអ្វីកើតឡើងប្រសិនបើអ្នកទុករោមក្លៀកឱ្យដុះតាមដំណើរ?
១. អ្នកនឹងមិនសូវមានបញ្ហារមាស់ស្បែកទេ
ទោះបីជាអ្នកស៊ាំទៅនឹងការកោររោមក្លៀកហើយក៏ដោយ ឬក៏មិនសូវកោរក៏ដោយ ក៏អ្នកអាចនឹងមានស្នាមដាច់រលាត់ដោយសារផ្លែឡាមដែរ។ ស្នាមដាច់រលាត់ទាំងនេះ ប្រសិនបើគ្មានការព្យាបាលបានត្រឹមត្រូវទេ វាអាចជាផ្លូវសម្រាប់មេរោគចូលតាមស្បែក ហើយបង្កទៅជាការរលាកគល់រោម។ នេះគឺជាមូលហេតុចម្បង ដែលបង្កទៅជាមេរោគស្បែកផ្សេងៗទៀត។
២. វាអាចការពារបញ្ហាស្បែកមួយចំនួន
ប្រសិនបើអ្នកមិនកោររោមក្លៀកទេនោះ អ្នកនឹងអាចជៀសផុតពីបញ្ហាកោរដាច់ស្បែក និង ស្នាមរលាកស្បែកដោយឡាម ដែលវាផលវិបាកទូទៅបំផុតនៃការកោររោមក្លៀក។ ការដាច់រលាត់តូចមួយ នៅពេលដែលអ្នកកោរ អាចបង្កទៅជាបញ្ហាស្បែកផ្សេងៗទៀត ដូចជាការរលាក ឡើងមុន និង ស្នាម។
៣. វាអាចជួយឱ្យស្បែករបស់អ្នកឆាប់ជាសះស្បើយ
ប្រសិនបើអ្នកមានស្នាមជាំ ឬរបួសនៅលើនៅលើក្លៀក វាជាការប្រសើរក្នុងការមិនកោររោមក្លៀក ព្រោះរោមក្លៀកពិតជាបង្កើនល្បឿននៃការជាដោយឯកឯងរបស់ស្បែក។ ឫសរោមក៏មានកោសិកាដើម ឬ Stem Cell ដែលជួយព្យាបាលស្បែករបស់អ្នកពីដំបៅ និង ធ្វើឱ្យពេលជាត្រឡប់មកវិញបានលឿនផងដែរ៕
ចែករំលែកព័តមាននេះ