ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេការ និង​កម្មករ​ទាស់សម្តីគ្នាម្តង លុះ១ថ្ងៃក្រោយ​មកបើកឆាកប្រយុទ្ធផ្អើ.ល​

2 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​កណ្តាល ​៖ អំពើ​ហិ.ង្សា​មួយ​បាន​កើតឡើង ដោយសារ​គំនុំ​ចាស់ ធ្វើ​ឲ្យ​ជនសង្ស័យ​២​នាក់ ជា​កម្មករ​សំណង់ បាន​វា.យ​ទៅ​លើ​ជន​

​ខេត្ត​កណ្តាល ​៖ អំពើ​ហិ.ង្សា​មួយ​បាន​កើតឡើង ដោយសារ​គំនុំ​ចាស់ ធ្វើ​ឲ្យ​ជនសង្ស័យ​២​នាក់ ជា​កម្មករ​សំណង់ បាន​វា.យ​ទៅ​លើ​ជន​រង​គ្រោះ ជា​កម្មករ​សំណង់​ដូច​គ្នាពីរ​នាក់​ទៀត បណ្ដាល​ឲ្យ​រង​របួស ត្រូវ​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន ។

ហេតុ​ការ​ណ៌ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ការដ្ឋាន​មណ្ឌល​កែប្រែ ស្ថិត​ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។

នគរបាល​ស្រុក​ស្អាង​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​​​ទាំង​២នាក់ ក្នុងនោះ​ម្នាក់​​ឈ្មោះ ភុយ ពេ​ជ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មេការ​ក្នុង​ការដ្ឋាន មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ​និង​ម្នាក់ទៀត​​ឈ្មោះ លុយ ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​កំពង់​ពោធិ៍​ត្បូង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។

​ចំណែក​ជនសង្ស័យ​ទាំង​​២នាក់ ក្នុង​នោះ​​ម្នាក់​​ឈ្មោះ អ៊ុ​ន ដា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ទីលំនៅ​ស្នាក់​នៅ​ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ​និង​ម្នាក់ទៀត​ឈ្មោះ វង្ស ទួ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​ទួល​សុ​ភី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ។

នគរបាល​បានអោយ​ដឹង​ទៀត​ថា ​មុនពេលកើតហេតុ នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២២ ឈ្មោះ ភុយ ពេ​ជ និង​ឈ្មោះ អ៊ុ​ន ដា​រ៉ា បាន​ទាស់​ពាក្យ​សម្ដី​គ្នា​ម្ដង​រួច​មក​ហើយ រៀបនឹងបាន​ប្រើ​ហិ.ង្សា​ដាក់​គ្នា​ទៅ​ហើយ តែ​ត្រូវ​បាន​កម្មករ​នៅ​ក្នុង​ការដ្ឋាន​ជាមួយ​គ្នា​ឃាត់ ហើយ​បាន​ចូល​ដេក​រៀង​ៗ​ខ្លួន ។

តាម​ប្រភព​ដដែលបានបន្ត​ថា លុះ​នៅវេលា​ម៉ោង​២និង​១០​នាទី​រសៀល​​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ ឈ្មោះ ភុយ ពេ​ជ បាន​ដើរ​ចេញពី​ការដ្ឋាន​មក​ក្រៅ​ដើម្បី​មក​ទិញ​ម្ហូប​ហូប​បាយ ក៏​បាន​ជួប​ឈ្មោះ អ៊ុ​ន ដា​រ៉ា និង​ឈ្មោះ វង្ស ទួ បាន​ជិះ​ម៉ូតូ​កាត់មុខ​រួច​បាន​រោ​ទិ៍​សំឡេង​ម៉ូតូ​ខ្លាំង​ៗ​ធ្វើការ​ឌឺដង​ដាក់​ឈ្មោះ ភុយ ពេ​ជ រួច​ហើយ​បាន​បបួល​ឈ្មោះ ភុយ ពេ​ជ វ៉ៃ​គ្នា​ទៀត តែ​ឈ្មោះ ភុយ ពេ​ជ មិន​បាន​តបត​ទៅ​វិញ​ទេ រួច​ហើយ​បាន​ដើរ​ទៅ​​ទិញ​កន្លែង​លក់​ម្ហូប ។ ពេល​នោះ​ជនសង្ស័យ​ទាំង​ពីរ ក៏​តាម​ឈ្មោះ ភុយ ពេ​ជ ទៅ​ដល់​កន្លែង​លក់​ម្ហូប​ទៀត ហើយ​បន្ទាប់​មក​ក៏​បាន​ទាក់​ពាក្យ​សម្ដី​គ្នា បន្ទាប់​មក​ជនសង្ស័យ​ទាំង​ពីរ​បាន​នាំ​គ្នា​ព្រួត​វា.យ​ទៅ​លើ​ឈ្មោះ ភុយ ពេ​ជ ក្រោយមក​ឈ្មោះ ភុយ ពេ​ជ បាន​រត់​ចូល​ទៅ​ក្នុង​ការដ្ឋាន​ហើយ​ស្រែក​អោយ​មិត្ត​ភ​ក្តិ​របស់​ខ្លួន​ជួយ ។ ពេល​នោះ​ឈ្មោះ លុយ ប៊ុ​ន​ធឿ​ន និង ឈ្មោះ ស៊ី ម៉េ​ង​ហាក់ បានរ​ត់ទៅ​ជួយ​តែ​ត្រូវ​បាន​ឈ្មោះ អ៊ុ​ន ដា​រ៉ា យក​ដុំ​ថ្ម​គប់​សំដៅ​ទៅ​លើ​ឈ្មោះ លុយ ប៊ុ​ន​ធឿ​ន ត្រូវ​ចំ​ក្បាល​បែ.ក​ឈា.ម​ដួល​សន្លប់​ទៅ​នឹងលើ​​ដី រួច​ហើយ​ឈ្មោះ អ៊ុ​ន ដា​រ៉ា និង ឈ្មោះ វង្ស ទួ បាន​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ការដ្ឋាន ក៏​ត្រូវ​បាន​កម្មករ​ក្នុង​ការដ្ឋាន​ចាប់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច ។

ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​គយ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នី​តិ​វិធី ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ