ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ​បន្ត​ធ្វើ​អត្តសញ្ញាណ​ប័​ណ្ណជូន​ប្រជា​ពលរដ្ឋ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​ ៖ លោក​វរសេនីយ៍ទោ អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា ​ឆ្នាំ​២០២២​ នេះ​ថា

​ខេត្ត​ព្រះសីហនុ​ ៖ លោក​វរសេនីយ៍ទោ អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មក​រា ​ឆ្នាំ​២០២២​ នេះ​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​បន្តការងារ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ជូន​ពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ​ធ្វើការ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ តាម​នី​តិ​វិធី និង​មាន​​រៀបចំ​ប្រ​ព​ន្ធ័​សុវត្ថិភាព ការពារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ពេល​ពលរដ្ឋ​ចូល​ទៅ​ធ្វើ​អត្តសញ្ញាណ​ប័​ណ្ណផង​ដែរ​។

លោក​អធិការ​បាន​បន្ត​ថា គិតចាប់ពី​ដើមខែ​តុលា​ ​ឆ្នាំ​២០២១​ មកចុង​ខែមករា​ ឆ្នាំ​២០២២​នេះ លទ្ធផល​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន បាន​ចំនួន២៧៦៧​នាក់ ប្រុស​១៣៧៣​នាក់ បោះ​ពុ​ម្ភ​ឡើ​ង​វិញ​ចំនួន២៨៦​នាក់ ប្រុស ១៨៦​នាក់ ។

លោក​អធិការ​បាន​បន្ថែម​ថា ការ​ផ្តល់​ជូន​នេះ​តាម​រយៈ​ប៉ុ​ស្តិ៍​រដ្ឋបាល​ទាំង​១៥ និង​មួយ​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​មក​ទទួល​នៅ​ប៉ុស្តិ៍​រដ្ឋបាល បងប្អូន​មួយ​ចំនួន​ទៀត ត្រូវ​បាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ប្រគល់​ជូន​ដល់​លំនៅ​ឋាន​របស់​ពួក​គាត់ តាម​ជាក់ស្តែង ហើយ​សម្រាប់​បច្ចុប្បន្ន​មន្ត្រី​នៅ​អធិការដ្ឋាន​នៅ​បន្ត​ធ្វើ​ជូន​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ ដូចនេះ បងប្អូន​កូនក្មួយ​ៗ គ្រប់​អាយុ មិន​ទាន់​ធ្វើ បាត់ ខូច ឬ​ហួស​សុពលភាព ​សូមមក​ទំ​នា​ក់ំន​ង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ