ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​១​ទៀតប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥ និង​ស្ពានបេតុង​មេ​ខ្សែកាប​ឫស្សី​កែវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ព្រមទាំង​មន្ត្រីរាជការ​ក្រោម​ឱវាទ​បាន​ធ្វើ​ពី​ធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​មុន​នឹង​ឈាន​ទៅ​ធ្វើ​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​៥ នៅ​ថ្ងៃ​ទី​៣១ ខែមករា​នេះ ។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​១​ទៀត ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៥ និង​ស្ពានបេតុង​អារ​មេ​ខ្សែកាប​ឫស្សី​កែវ នៅ​ថ្ងៃ​ទី​៣១ ខែមករា​ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា លក្ខណៈ​បច្ចេកទេស​នៃ​គម្រោង​សាងសង់ ស្ពាន​អាកាស​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ជា​ប្រភេទ​ស្ពាន​អាកាស​ទ្វេ​ទិស ដែល​មាន​២​គន្លង​ទៅ និង​២​គន្លង​មក​បណ្តោយ​ស្ពាន សរុប​មាន​ប្រវែង 483​ម៉ែត្រ ទទឹង​តួ​ស្ពាន មាន​ទំហំ 15.8​ម៉ែត្រ បណ្តោយ​ស្ពាន មាន​ប្រវែង 145​ម៉ែត្រ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន ខាងជើង មាន​ប្រវែង 157​ម៉ែត្រ ។

លោក​បន្ត​ថា ផ្លូវ​នេះ​ត​ភ្ជាប់​ក្បាលស្ពាន​ខាងត្បូង មាន​ប្រវែង 181 ម៉ែត្រ​)​គន្លង​ផ្លូវ​ម្លាំ​ង​សម្រាប់​រថយន្ត មាន​ទំហំ 3.25​ម៉ែត្រ + 3.50​ម៉ែត្រ គ្រោង​ឆ្អឹ​ម​ស្ពាន​ប្រើប្រាស់​ដែក​អក្សរ T (Steel-RC Composed Girder)​ដែល​មានកំ​ពស់​1.4​ម៉ែត្រ​ដោយ​ផលិត​នៅ​រោងចក្រ​ដើម្បី​បង្កើន​ល្បឿន​សាងសង់​សសរ​សរុប​ចំនួន​6​សសរ ដែល​មាន​គម្លាត​ពី​ទៅ មាន​ប្រវែង​ចន្លោះ​ពី 25​ម៉ែត្រ​ទៅ​36​ម៉ែត្រ ល្បឿន​សុវត្ថិភាព 40​គ​.​ម​/​ម៉ោង បង្កាន់ដៃស្ពាន មានកំ​ពស់​10​ម៉ែត្រ ជម្រាល​ទទឹង​ស្ពាន 2% ជម្រាល​បណ្តោយ​ស្ពាន 5% ផ្លូវ​កាត់​ក្រោម​ស្ពាន​មាន​កំពស់​សុវត្ថិភាព 5.០​ម៉ែត្រ​ទម្ងន់​ផ្ទុក​អនុញ្ញាត 35​តោន សសរស្ពាន​ប្រើ​បំពង់​ដែក​ដែល​មាន​អង្កត់ផ្ចិត​ទំហំ 1.4​ម៉ែត្រ x ២​ដើម ជាមួយនឹង​ជើង​តាង​កំពស់​1.5​ម៉ែត្រ ប្រវែង​គ្រឹះ​ឌួ​ង មាន​អង្កត់ផ្ចិត​ទំហំ 1.2​ម៉ែត្រ​ទៅ​1.4​ម៉ែត្រ មាន​ជម្រៅ ប្រមាណ​45​ម៉ែត្រ កម្រាល​ស្ពាន​អ៊ុត​កៅស៊ូ AC កម្រាស់ ០.០​ម៉ែត្រ ។

លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា ស្ពាន​នេះ​មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន 50 បង្គោល កំពស់ ១​ម៉ែត្រ ដាក់​ស្លាក​សញ្ញា​ចរាចរ និង​អ៊ុត​គំនូសចរាចរ​ដោយ​ប្រើ​ថ្នាំ​ទែ​ម៉ូ​ប្លា​ស្ទិ​ក នៅ​ខាងក្រោម​ស្ពាន​មាន​ផ្លូវ​សងខាង​ផ្លូវជាតិ​លេខ​៥)​ដែល​ជា​ចំណុចប្រសព្វ​ស្ពានបេតុង​អារ​មេ​ខ្សែកាប​ឆ្លង​ទន្លេសាប​ឫស្សី​កែវ​និង​មាន​ទទឹង​4.50​ម៉ែត្រ ទៅ 7.០​ម៉ែត្រ រៀបចំ​បណ្តាញ​លូ​អម​សងខាង​ផ្លូវ និង​កែសំរួល​ចិញ្ចើម​ផ្លូវ និង​ផ្លូវ​ថ្មើរជើង​សងខាង មាន​បំពាក់​ភ្លើង​សញ្ញា​ចរាចរ​ចំនួន​មួយ​កន្លែង​នៅ​ក្រោម​ស្ពាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ