ហាងឆេងជ្រូកខ្វៃសែនចូលឆ្នាំចិន-វៀតណាម ឆ្នាំនេះយ៉ាងណាដែរបងប្អូន ?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បងប្អូនមានដឹងអត់ថា តម្លៃជ្រូកខ្វៃពេលសែនចូលឆ្នាំប្រពៃណីចិនវៀតណាម ឡើងថ្លៃ ឬក៏តម្លៃនៅថេរ ។ ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី៣០ ខែមករា…
រាជធានីភ្នំពេញ ៖ បងប្អូនមានដឹងអត់ថា តម្លៃជ្រូកខ្វៃពេលសែនចូលឆ្នាំប្រពៃណីចិនវៀតណាម ឡើងថ្លៃ ឬក៏តម្លៃនៅថេរ ។ ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី៣០ ខែមករា…
រាជធានីភ្នំពេញ ៖ បងប្អូនមានដឹងអត់ថា តម្លៃជ្រូកខ្វៃពេលសែនចូលឆ្នាំប្រពៃណីចិនវៀតណាម ឡើងថ្លៃ ឬក៏តម្លៃនៅថេរ ។
ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២ នេះ តម្លៃជ្រូកខ្វៃមានលក់នៅជ្រុងខាងកើតផ្សារអូរឬស្សី មាន២០ ទ្រុងដែក លក់ជ្រូកខ្វៃ១៧៣ក្បាល ស្មើទម្ងន់៣១៤គីឡូក្រាម ។
.ជ្រូកខ្វៃខាងសង្កាត់មាន១៣ទ្រុង ដែកមាន ២៧៦ក្បាល ទម្ងន់១ ១៣៧ គីឡូក្រាម ។ តម្លៃជ្រូកខ្វៃពី៤ទៅ៥ គីឡូ តម្លៃ ៤៥០ ០០០ រៀល ជ្រូកខ្វៃពី៦ទៅ៧ ទៅ៨ គីឡូក្រាម ៥៥០ ០០០ រៀល ។តម្លៃជ្រូកខ្វៃពី៩ ទៅ១០ ទៅ ១១ គីឡូក្រាម តម្លៃពី៧៥ ទៅ៨០ ម៉ឺនរៀល ។
បើតាមការវាយតម្លៃបឋមរបស់គណកម្មការផ្សារអូរឬស្សីបានឲ្យដឹងថា អាជីវករលក់ជ្រូកខ្វៃឆ្នាំ២០២២ នេះ ហាក់បីដូចជា មានការថយចុះមួយកម្រិត បើប្រៀបធៀបទៅនឹងឆ្នាំមុន (២០១៨)មុនជម្ងឺរាតត្បាតកូវីដ.១៩ ។
ឆ្នាំនេះអ្នកត្រូវការជ្រូកខ្វៃយកទៅសែនចូលឆ្នាំប្រពៃណីចិន.វៀតណាម មិនសូវមានសន្ទុះដូចឆ្នាំមុនកូវីដ.១៩ ប្រហែលជាអាចមកពីកត្តាជីវភាពប្រជាពលរដ្ឋនៅមានកម្រិត ព្រោះស្ថិតក្នុងដំណាក់កាលកូវីដ.១៩ មិនទាន់ស្រួលបួលនៅឡើយទេ ៕
ចែករំលែកព័តមាននេះ