ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត! ប្រាប់ថា​ទៅយកខ្យល់អាកាស​លើដំបូល​ផ្ទះ ប្រពន្ធឡើងទាន់​​កំពុង…

7 ឆ្នាំ មុន

រាជ​ធានី​​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​​ភ្ញាក់ផ្អើល​មួយ ដោយសារ​​ស្ត្រី​​​ម្នាក់​ជា​​ប្រពន្ធ​បាន​ប្តឹង​សមត្ថកិច្ច​ចោម​ចៅ ​ឱ្យ​ចាប់ខ្លួន​​​បុរស​​​ជា​​ប្តី បន្ទាប់​ពី​ប្រទះ​ឃើញ​កំពុង​ឈរ​នៅ​ម្តុំ​រោងចក្រ​​មួយ​កន្លែង ។ ការ​ឱ្យ​​ចាប់ខ្លួន ក៏​ព្រោះតែ​នាង​ខឹង​ ​ប្តី​រូបនោះ​​​បាន​ក្បត់ចិត្តនាង ​ទៅ​​លួច​រួមរ័ក​ជាមួយ​ក្មេង​ស្រី​​ជា​អនីតិជន (​អ្នក​រស់នៅ​ជិតខាង​) នៅ​លើដំបូល​ផ្ទះ​ជាន់ទី៤ ​ហើយ​​ត្រូវ​នាង​ទាន់ ក៏

រាជ​ធានី​​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​​ភ្ញាក់ផ្អើល​មួយ ដោយសារ​​ស្ត្រី​​​ម្នាក់​ជា​​ប្រពន្ធ​បាន​ប្តឹង​សមត្ថកិច្ច​ចោម​ចៅ ​ឱ្យ​ចាប់ខ្លួន​​​បុរស​​​ជា​​ប្តី បន្ទាប់​ពី​ប្រទះ​ឃើញ​កំពុង​ឈរ​នៅ​ម្តុំ​រោងចក្រ​​មួយ​កន្លែង ។ ការ​ឱ្យ​​ចាប់ខ្លួន ក៏​ព្រោះតែ​នាង​ខឹង​ ​ប្តី​រូបនោះ​​​បាន​ក្បត់ចិត្តនាង ​ទៅ​​លួច​រួមរ័ក​ជាមួយ​ក្មេង​ស្រី​​ជា​អនីតិជន (​អ្នក​រស់នៅ​ជិតខាង​) នៅ​លើដំបូល​ផ្ទះ​ជាន់ទី៤ ​ហើយ​​ត្រូវ​នាង​ទាន់ ក៏​​យក​​កាំបិត​​ដេញ​កាប់ រហូត​រត់​​បាត់​តាំងពី​​យប់​មក​​ម្ល៉េះ ។

ហេតុការណ៍​នេះ​ផ្អើល កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​១២ កក្កដា ២០១៦ ស្ថិត​ត្រង់​ចំណុច​ជិត​រោងចក្រក្បែ​រ​ផ្ទះ​ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ​អ៊ុ​ន ម៉ា​ប់ អាយុ​២២​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ​អ៊ុយ ស្រស់ អាយុ​២៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះជា​អនីតិជន អាយុ​១៤​ឆ្នាំ​ ដោយ​​ទាំង​ប្រពន្ធនិង​ក្មេង​ស្រី​រងគ្រោះ​បាន​ទៅដាក់​ពាក្យ​​​ប្តឹង​សមត្ថកិច្ច​​ឱ្យ​ចាប់ខ្លួន​បុរស​ជា​ប្តី​កំហូច​​នោះ ។

ប្រភព​បន្ត​ថា កន្លង​មក​ ធ្លាប់​​​មាន​ស្រី​ម្នាក់​ទៀត​ ​មក​​ខ្សឹប​ប្រាប់​ស្ត្រី​ប្រពន្ធដែរ​ថា ប្តី​កំពុង​មាន​ស្នេហា​លួចលាក់​ជាមួយ​ក្មេង​ស្រីរូប​​នោះ តែ​ត្រូវ​​ប្រពន្ធ​មិន​ជឿ​នោះ​ទេ ។ លុះ​នៅ​វេលា​ម៉ោង​ជាង​០៨​យប់​ថ្ងៃ​ទី​១១ កក្កដា ដោយ​​ប្រពន្ធ​បាត់ប្តី​យូរ​​ពេក ​ព្រោះប្តី​​​ប្រាប់​ថា ឡើង​​ទៅ​លើដំបូល​ផ្ទះយក​ខ្យល់អាកាស​ ។ ធ្វើឱ្យប្រពន្ធ​ឆ្ងល់​​ ហេតុអ្វី​​ក៏​បាត់​រាប់​ម៉ោង​អ៊ីចឹង?​ ក៏​ឡើង​ទៅ​តាម​ប្តី​ដល់​​​ជាន់​​ទី​​៤ ស្រាប់តែ​ប្រទះ​ឃើញ​ប្តី​កំពុង​រួមរ័ក​ជាមួយ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​​នោះ ។

ធ្វើ​ឱ្យ​នាង​ជា​ប្រពន្ធ​មិន​និយាយ​មួយ​​ម៉ាត់​ សុខចិត្ត​ចុះ​មក​​ក្រោម​វិញ ហើយ​​ហៅ​ឪពុក​ម្តាយ​ឱ្យជួយ​ទៅ​មើល តែពេលនោះ​ភ្លើង​កំហឹង​ប្រពន្ធ​​ក៏​​បាន​ផ្ទុះ​​ឡើងដែរ ក៏​យក​កាំបិតប៉័ងតោ​ឡើង​ទៅដេញកាប់ ធ្វើ​ឱ្យ​ប្តី​នោះ​ផ្អើល​រត់​បាត់​តែ​ម្តង​ ។ គួរ​បញ្ជាក់​ថា ប្តី​-​ប្រពន្ធ​រូប​នេះ ទើបតែ​រៀប​ការ​បាន​៤​ឆ្នាំ ដោយ​មិន​ទាន់​មានកូន​​ទេ ។