ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​មួយ​នៅ​ក្រុង​តា​ខ្មៅ មិន​ត្រឹម​ផ្គើន​បំរាម​ ថែម​​ទាំង​ចាក់​ភ្លេង​ឮ​ៗ​រំខាន​ដល់​អ្នក​ជិតខាង

2 ឆ្នាំ មុន
  • កណ្តាល

ភោជនីយដ្ឋាន និង​ផាប់ «​សន្យា​» ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​21A ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មិន​ត្រឹមតែ​បំពាន​វិធានការ «៣​កុំ ៣​ការពារ​» ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នោះ​ទេ តែ​ថែម​ទាំង​បាន​ចាក់​ភ្លេង​រំខាន​ដល់​អ្នក​ជិតខាង​ជា​ច្រើន​លើក​ច្រើន​សារ​រហូត​ដល់​

ខេត្តកណ្តាល ៖ ភោជនីយដ្ឋាន និង​ផាប់ «​សន្យា​» ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​21A ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មិន​ត្រឹមតែ​បំពាន​វិធានការ «៣​កុំ ៣​ការពារ​» ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នោះ​ទេ តែ​ថែម​ទាំង​បាន​ចាក់​ភ្លេង​រំខាន​ដល់​អ្នក​ជិតខាង​ជា​ច្រើន​លើក​ច្រើន​សារ​រហូត​ដល់​កណ្តាលអធ្រាត្រ​ជា​រៀងរាល់ថ្ងៃ ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​អោយធ្វើ​កិច្ចសន្យា​ជា​លើក​ទី​២​ហើយ កាលពី​យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២​នេះ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា ហាង «​សន្យា​» នេះ គឺ​តែងតែ​ចាក់​ភ្លេង និង​ច្រៀង​រាំ​ឮ​ខ្លាំង​ៗ រហូត​ដល់​កណ្តាលអធ្រាត្រ​ជា​រៀង​រាល់​យប់ ដោយ​មិន​ខ្វល់​ពី​ការ​សម្រាក​របស់​ប្រជាពលរដ្ឋ​អ្នក​ជិតខាង​ឡើយ ។ បញ្ហា​នេះ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជា​បន្តបន្ទាប់​មក​ដែរ ហើយ​ក៏​បាន​ធ្វើ​កិច្ចសន្យា តែ​អ្នកគ្រប់គ្រង​ហាង​មួយ​នេះ មិន​ស្តាប់​ឡើយ នៅ​តែ​ផ្គើន ដោយ​មិនដឹង​អាង​អំណាច​អ្វី​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ហាង «​សន្យា​» មិន​ត្រឹមតែ​ចាក់​ភ្លេង និង​ច្រៀង​រាំ​ឮ​ខ្លាំង​ៗ រហូត​ដល់​កណ្តាលអធ្រាត្រ​ជា​រៀង​រាល់​យប់​នោះ​ទេ ថែម​ទាំង​មាន​អ្នក​ចូល​ទៅ​ផឹកស៊ី​ច្រើន​កុះករ ដោយ​មិន​បាន​គោរព​តាម​វិធានការ «៣​កុំ ៣​ការពារ​» ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ឡើយ ខណៈ​កម្ពុជា​កំពុង​តែ​ព្រួយបារម្ភ​ជា​ខ្លាំង​ពី​បញ្ហា​កូ​វី​ដ​១៩ ប​ម្លែ​ង​ថ្មី​ប្រភេទ «​អូ​មី​ក្រុង​» ដោយ​ហាង​មួយ​នេះ មិន​បាន​រៀបចំ​វិធាន​សុខាភិបាល​ឡើយ ពោល​គឺ​មិន​រៀបចំ​អោយ​មានការ​រក្សា​គម្លាត និង​មិន​តម្រូវ​អោយ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង​ថែម​ទៀត​ផង ។ មាន​ន័យ​ថា អ្នក​ណា​មាន​លុយ​ផឹកស៊ី ក៏​អាច​ចូល​បាន​ដែរ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក សុខ សម្បត្តិ ដែល​ជា​មេការ​គ្រប់គ្រង​ទូទៅ ហាង «​សន្យា​» នៅ​យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ ក៏​បាន​ផ្តិត​មេដៃ​លើ​កិច្ចសន្យា​មួយ ដោយ​សន្យា​ថា មិន​ចាក់​ភ្លេង​ឮ​ខ្លាំង​រំខាន​ដល់​អ្នក​ជិតខាង​ទៀត​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ