ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឹក​ដាក់​គីមី ត្រូវ​មន្ត្រី​ជំនាញ​ដកហូត ៦៨​គីឡូក្រាម ពី​កន្លែង​លក់​គ្រឿង​សមុទ្រ​នៅ​ផ្លូវ​ត្រឡោក​បែក

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ នៃ​នាយកដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ សាខា​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​មន្ត្រី នៃ​នាយកដ្ឋាន​មន្ទីរពិសោធន៍ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ នៃ​នាយកដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ សាខា​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​មន្ត្រី នៃ​នាយកដ្ឋាន​មន្ទីរពិសោធន៍ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី បាន​នាំ​យក​រថយន្ត​ពិ​សោ​ន​ធន៍ ចល័ត​ផ្នែក​ម្ហូបអាហារ បន្ត​ចុះ​ត្រួតពិនិត្យ​នូវ​គ្រឿង​ឧបភោគ បរិភោគ​គ្រប់​ប្រភេទ ក្នុងភូមិ​សាស្ត្រ​រាជធានី មុន​ឱកាស​បុណ្យប្រពៃណី​ចិន​-​វៀតណាម​មក​ដល់ ក្នុង​នោះ​មន្ត្រី​ជំនាញ រក​ឃើញ​មឹក​បក​ធំ ចំនួន ៦៨​គីឡូក្រាម មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​ផ្លូវ​ត្រឡោក​បែក និង​អូរ​បែក​ក្អម ក្នុង​គោលបំណង ដើម្បី​ស្វែ​ករក​ទំនិញ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​បរិភោគ​នៅ​ក្នុង​គ្រួសារ និង​ទប់ស្កាត់​អំពើ​មិន​សុចរិត ក្នុង​ធុរកិច្ច​ទីផ្សារ ។

បើ​តាម​ប្រធាន​សាខា​កាំកុងត្រូល រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​មើល​កន្លែង​លក់​គ្រឿង​សមុទ្រ​ទាំងអស់ នៅ​ទីតាំង​ខាងលើ ដោយ​ក្រុមការងារ​បាន​ស្រង់​យក​គំរូ​សំណាក ចំនួន​៤៨ មក​វិភាគ​នៅ​រថយន្ត​ពិសោធន៍ ។

ជា​លទ្ធផល រក​ឃើញ​មាន​វត្តមាន សារធាតុ​គីមី​ហាមឃាត់​ចំនួន ៣​គំរូ ជា​ប្រភេទ​មឹក​បក​ធំ ត្រូវ​បាន​ដកហូត​ចំនួន ៦៨​គីឡូក្រាម និង​ទំនិញ​ផ្សេង​ទៀត ដែល​ខូចគុណភាព ហួស​កាលបរិច្ឆេទ ចំនួន ៩​គីឡូក្រាម ផង​ដែរ ។

ទំនិញ​ទាំងអស់ ត្រូវ​បាន​ដកហូត​មក​រក្សារ​ទុក ដើម្បី​ធ្វើការ​កម្ទេច​ចោល និង​ពិន័យ​ដល់​ម្ចាស់​ទំនិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ