សហរដ្ឋអាមេរិក ៖ ប្រមុខប៉ូលិសក្រុងឡូសអេនចឺឡេស បានថ្លែងថា កាំភ្លើងជាច្រើនសិបដើម ក៏ត្រូវគេប្លន់យកដែរ ពីបណ្ដាទូរថភ្លើងដឹកទំនិញ ដែលរងការប្លន់រយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅក្រុងឡូសអេនចឺឡេស ពេលបណ្ដារថភ្លើងឈប់នៅលើផ្លូវដែក។
ប្រមុខប៉ូលិសក្រុងឡូសអេនចឺឡេស លោក MICHEL MOORE ក្នុងកិច្ចប្រជុំមួយ បានថ្លែងថា កាំភ្លើងជាច្រើនសិបដើម ត្រូវគេប្លន់យកបាត់ពីបណ្ដាទូរថភ្លើងដឹកទំនិញ ដែលរងការប្លន់រយៈពេលប៉ុន្នានខែចុងក្រោយនេះ នៅក្រុងឡូសអេនចឹឡេស ពេលរថភ្លើងឈប់នៅលើផ្លូវដែក។ លោកថា បែបនោះជាក្ដីបារម្ភធំមួយសម្រាប់សន្តិសុខរបស់ទីក្រុង។
![Picture]()
បណ្ដារូបភាពបង្ហាញកេសកាតុង និងថង់វេចខ្ជប់នានា ត្រូវគេហែកវះយកអីវ៉ាន់ ព្រមទាំងអីវ៉ាន់មិនត្រូវប៉ាន់ យកទៅលក់បានថោក ឬពិបាកលក់ ត្រូវបានចោលរាយប៉ាយពេញតាមដងផ្លូវដែក។ ហើយកាលពីសប្ដាហ៍មុន អាជ្ញាធរមានការចាប់អារម្មណ៍ លើការប្លន់ទាំងនេះ ដែលទាក់ទិននឹងក្រុមហ៊ុនអាមេរិកធំៗភាគច្រើនរកស៊ីលក់តាមអនឡាញ ដូចជាក្រុមហ៊ុន AMAZON TARGET UPS FEDEX ជាដើម។ ពួកចោរឆ្លៀតពេលរថភ្លើងឈប់តាមផ្លូវដែក ក៏នាំគ្នាឡើងលើកុងតឺន័រ ហើយគាស់ទម្លាក់កេស និងថង់ទំនិញមកក្រោម រួចវះកាយយកតែរបស់ត្រូវប៉ាន់ និងទុកចោលរបស់មិនសូវត្រូវប៉ាន់ ឬពិបាកលក់។
![Picture]()
អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក GAVIN NEWSOM បានចុះទៅដល់ទីកន្លែងជាមួយបណ្ដាអ្នកកាសែត ដើម្បីសម្ដែងពីការក្ដៅក្រហាយ និងនិយាយថា បណ្ដារូបភាពមើលទៅហាក់ដូចជានៅប្រទេសតតីយលោក។ អ្វីៗដែលយើងឃើញពិតជាមិនអាចទទួលយកបានឡើយ។
នៅក្រុងឡូសអេនចឹឡេស ការប្លន់យកអីវ៉ាន់តាមរថភ្លើង មានការកើនឡើងដល់១៦០% ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០មក។ គ្រាន់តែក្នុងខែតុលា ឆ្នាំ២០២១ ការប្លន់បែបនេះកើនដល់៣៥៦% បើបៀបធៀបទៅនឹងខែតុលា ឆ្នាំ២០២០។ គួររំលឹកថា ៖ រថភ្លើងដឹកទំនិញជាច្រើន រងការប្លន់ស្ទើររៀងរាល់ថ្ងៃ ពេលរថភ្លើងឈប់ភ្លាមៗ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ