ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Afcon 2021៖ អ្នក​ស្លា​.​ប់​ដោយ​រត់​ជាន់​គ្នា​កើនឡើង ខណៈ​ប្រកួត​បន្ទាប់​ត្រូវ​ប្តូរ​ទីតាំង

3 ខែ មុន

កា​ម៉េ​រូ​ន ៖ ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Africa Cup of Nations 2021 (Afcon 2021) ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​កីឡ

កា​ម៉េ​រូ​ន ៖ ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Africa Cup of Nations 2021 (Afcon 2021) ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​កីឡដ្ឋាន Olembe នៅ​ថ្ងៃ​ទី​៣០ ខែមករា នឹង​ត្រូវ​ប្តូរ​ទៅ​ធ្វើ​នៅ​កីឡដ្ឋាន Ahmadou Ahidjo ជំនួស​វិញ ខណៈ​អ្នក​ស្លា​.​ប់​ដោយ​រត់​ជាន់​គ្នា​ក្រៅ​កីឡដ្ឋាន​កាលពី​ថ្ងៃ​ទី​២៤ ខែមករា កើន​ដល់​៨​នាក់​។ គួររំលឹកថា Africa Cup of Nations ៖ រត់​ជាន់​គ្នា​នៅ​ក្រៅ​កីឡដ្ឋាន ស្លា​.​ប់ និង​របួស​ច្រើន​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​៨​នាក់​បាន​ស្លា​.​ប់ និង​៣៨​នាក់​រង​របួស ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​ក្រៅ​កីឡដ្ឋាន Olembe ក្នុង​រដ្ឋធានី Yaounde សម្រាប់​ជំនួប​វគ្គ​១៦​ក្រុម ដែល​ម្ចាស់ផ្ទះ​កា​មេ​រ៉ូ​ន​យកឈ្នះ​លើ​កូ​ម័​រ​លទ្ធផល ២-១ កាលពី​ថ្ងៃ​ទី​២៤ ខែមករា កន្លង​ទៅ​។ ក្នុង​នោះ​កុមារ​២​នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លា​.​ប់ ហើយ​មនុស្ស​៧​នាក់​របួស​ធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​នេះ​។

សហព័ន្ធ​បាល់ទាត់​ទ្វីបអាហ្វ្រិក (CAF) និង​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​រង​គ្រោះ​។ ហើយ​រាល់​ការ​ប្រកួត​បន្ត​សម្រាប់​ឆ្នាំ​នេះ នឹង​ត្រូវ​ស្មិងស្មាធិ៍​១​នាទី​ដើម្បី​ជា​ការ​រំលែក​ទុក្ខ​។

អំឡុង​ពេល​ចុះ​សួរសុខទុក្ខ​អ្នក​រង​របួស​នៅ​មន្ទីរពេទ្យ លោក Patrice Motsepe ប្រធាន CAF បាន​សម្តែង​ការ​សោកស្តាយ ហើយ​លោក​បញ្ជាក់​ថា CAF រួម​ជាមួយ​គណៈកម្មាធិការ​រៀបចំ​ក្នុង​តំបន់ និង​រដ្ឋាភិបាល​កា​ម៉េ​រូ​ន ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​ឧបទ្ទវ​ហេតុនេះ​។

កីឡដ្ឋាន Olembe ដែល​ទើប​សាងសង់​ឡើង​ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត Africa Cup of Nations 2021 មាន​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា​៦​ម៉ឺន​នាក់ ប៉ុន្តែ​ដោយសារ​ការ​រឹត​បន្តឹង​បង្ការ​កូ​វី​ដ​-១៩ អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ផ្ទុក​ត្រឹម ៨០% ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា​មន្ត្រី​ការ​ប្រកួត​បាន​បញ្ជាក់​ថា មនុស្ស​ប្រហែល​ជាង ៥​ម៉ឺន​នាក់​បាន​ព្យាយាម​សម្រុកចូល​ដើម្បី​ទស្សនាការ​ប្រកួត​។ កីឡដ្ឋាន​នេះ បាន​រៀបចំ​ពិធី​បើក ហើយ​គ្រោង​នឹង​ទទួល​រៀបចំ​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី​៦ ខែ​កុ​ម្ភះ​៕ (​ដកស្រង់​ចេញពី BBC)

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture