ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Africa Cup of Nations ៖ ​រត់ជាន់​​គ្នា​នៅ​ក្រៅ​កីឡដ្ឋាន​ ស្លា​.​ប់ និង​របួស​ច្រើន​នាក់

2 ឆ្នាំ មុន

កា​មេ​រ៉ូ​ន ៖ យ៉ាង​ហោច​មនុស្ស​៦​នាក់​បាន​ស្លា​.​ប់ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​មួយ​នៅ​ក្រៅ​កីឡ

កា​មេ​រ៉ូ​ន ៖ យ៉ាង​ហោច​មនុស្ស​៦​នាក់​បាន​ស្លា​.​ប់ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ហេតុការណ៍​រត់​ជាន់​គ្នា​មួយ​នៅ​ក្រៅ​កីឡដ្ឋាន ដែល​រៀបចំ​ការ​ប្រកួត​ពានរង្វាន់ Africa Cup of Nations 2021 នៅ​ប្រទេស​កា​មេ​រ៉ូ​ន​។

អ្នកគាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​ពិបាក​ចូល​ទៅ​កាន់​កីឡដ្ឋាន Olembe ក្នុង​រដ្ឋធានី Yaounde សម្រាប់​ជំនួប​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដែល​ម្ចាស់ផ្ទះ​កា​មេ​រ៉ូ​ន​បាន​យកឈ្នះ​លើ​កូ​ម័​រ​លទ្ធផល ២-១ កាលពី​ថ្ងៃ​ទី​២៤ ខែមករា​។ ខណៈ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន AP បាន​រាយការណ៍​ថា លោក Naseri Paul Biya អភិបាល​ប្រចាំ​តំបន់​និយាយ​ថា ប្រហែលជា​មាន​អ្នក​ស្លា​.​ប់ និង​របួស​ច្រើន​ជាង​នេះ ហើយ​ក៏​មាន​កុមារ​មួយ​ចំនួន​បាន​សន្លប់​បាត់បង់​ស្មារតី​ផង​ដែរ​។

កីឡដ្ឋាន Olembe មាន​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា ៦​ម៉ឺន​នាក់ ប៉ុន្តែ​ដោយសារ​ការ​រឹត​បន្តឹង​បង្ការ​កូ​វី​ដ​-១៩ អាជ្ញាធរ​អនុញ្ញាត​ឱ្យ​ផ្ទុក​ត្រឹម ៨០% ប៉ុណ្ណោះ​។ មន្ត្រី​ការ​ប្រកួត​ត្រូវ​បាន​បញ្ជាក់​ថា មនុស្ស​ប្រហែល​ជាង ៥​ម៉ឺន​នាក់​បាន​ព្យាយាម​សម្រុកចូល​ដើម្បី​ទស្សនាការ​ប្រកួត​។

មន្ត្រី​នៅ​មន្ទីរពេទ្យ Mesassi បាន​និយាយ​ថា ពួក​គេ​ទទួល​អ្នក​របួស​យ៉ាងតិច​៤០​នាក់ ដែល​បញ្ជូន​មក​មន្ទីរពេទ្យ​ភ្លាម​ៗ​ដោយ​ប៉ូ​លី​ស និង​ជន​ស៊ី​វិល​។ ខណៈ​មន្ទីរពេទ្យ​មិន​មាន​លទ្ធភាព​ព្យាបាល​ពួក​គេ​ទាំង​អស់នោះ​ទេ​។ ស្រប​ពេល​គ្រូពេទ្យ​បាន​ប្រាប់​ថា អ្នក​របួស​មួយ​ចំនួន​ស្ថិត​ក្នុង​ស្ថានភាព​អស់សង្ឃឹម​។

សហព័ន្ធ​បាល់ទាត់​អាហ្វ្រិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​ស្ថានភាព និង​ព្យាយាម​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​។

សូម​បញ្ជាក់​ថា គិត​មក​ដល់​ពេល​នេះ មាន​៤​ក្រុម​ហើយ​បាន​កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​រួម​មាន​ម្ចាស់ផ្ទះ​កា​មេ​រ៉ូ​ន​, ហ្គាំ​ប៊ី​, បួ​គី​ណា​ហ្វា​សូ និង ទុ​យ​នេ​ស៊ី​៕ ដកស្រង់​ចេញពី BBC និង France 24)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ