រាជធានីភ្នំពេញ ៖ ដោយមើលឃើញថា បងស្រីខ្លួនមានជំនឿជឿជាក់យ៉ាងមុតស្រួចទៅលើការប្រឡង បានជម្រុញអោយប្អូនស្រីរបស់អតីតបវរកញ្ញា រ៉េត សារីតា ពុះកញ្ជ្រោលក្នុងចិត្តហើយរៀបចំខ្លួនជាស្រេច ដើម្បីអុកឡុកវេទិកាប្រឡងដូចបងស្រីខ្លួន។ មានការលើកឡើងថា តើនាងអាចគ្រងតំណែងថ្មី Miss Universe Cambodia ពីបងស្រីរបស់ខ្លួន Miss Universe Cambodia 2022 បានដែរឬទេ? Sarita MUC 2020 Sreynet MUC 2022?។
មានការភ្ញាក់ផ្អើល ដោយស្ងាត់ៗ សារីតា ស្រាប់តែមានប្អូនស្រីម្នាក់ទៀត ចូលខ្លួនមកប្រកួត បវរកញ្ញាចក្រវាឡ២០២២ របស់កម្ពុជា។ ប្រសិនបើ ប្អូនស្រី របស់នាង មានវត្តមានមែននោះ រឹតតែធ្វើអោយមានការតាមដាន ឃ្លាំមើលជាប្រចាំពីសំណាក់អ្នកនិយមតាមដានវិស័យបវរកញ្ញា។
![Picture]()
ការប្រកាសចូលមកប្រឡងនារដូវកាលថ្មីរបស់ កញ្ញា រ៉េត ស្រីនាថ ប្រហែលជារូបនាងមានការជឿជាក់ច្បាស់ពីអត្ថន័យរបស់កម្មវិធី ទើបនាងបានត្រៀមខ្លួនជាស្រេច ដើម្បីវេទិកាមួយនេះ ឆ្ពោះទៅដណ្តើមមកុដ។ ម្យ៉ាងជាការសាកល្បងថ្មីមួយ ក្នុងការមកប្រកួត ដើម្បីចង់ដឹងថា តើសមត្ថភាពមានដល់កម្រិតណា។
យើងដឹងហើយថា រ៉េត សារីតា ជាអតីតបវរកញ្ញាចក្រវាឡកម្ពុជា ដែលប្រកបដោយចំណេះដឹង ទាំងកម្រិតភាសាបរទេស។ ត្បិតថា នាងមានមាឌតូចល្អិតតែភាពជឿជាក់ និងភាពក្លាហាន គឺ សារីតា មិនខ្លាចគេនោះទេ។ រាល់ការដាក់វិញ្ញាប្រកួត សារីតា រមែងយកចិត្តទុកដាក់លើការងារ។ សារីតា ធ្លាប់និយាយថា ការចាញ់ធ្លាក់មិនបានចូលថប សំខាន់យើងដាក់ចិត្តខំធ្វើការងារយើងអោយល្អ។ ហើយបេក្ខភាពទៅប្រកួតសុទ្ធតែល្អដូចគ្នា មិនអាចនិយាយថា យើងអន់នោះទេ។ ដាក់ការយល់ឃើញបែបនេះហើយ ទើបជម្រុញទឹកចិត្តយើង អាចពុះពារទៅមុខបាន។
ជាការកត់សម្គាល់ វិស័យបវរកញ្ញានៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ មានការតាមដានពីសំណាក់អ្នកគាំទ្រខ្លាំងណាស់ គ្រប់បេក្ខភាពដែលបានដាក់ពាក្យ គឺសុទ្ធតែមានការប្រុងប្រយ័ត្នខ្ពស់។ រីឯអ្នកមើលខ្លះ ក៏ពិនិត្យមើលគ្រប់វិញ្ញាសា ដែលដាក់ជូនដើម្បីចង់ដឹងថា តើស្រីស្អាតរូបណា ឈ្លាសវៃយល់ដឹងជាងគេ?។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ