ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ សូ​នី​តា រំលឹក​អនុស្សាវរីយ៍​ចាស់​ជាមួយ​ខេមរៈ ស្រី​ពៅ ក្នុង​ថ្ងៃ​ខួប​៣​ឆ្នាំ​នៃ​មរណភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​នាង នៅ សូ​នី​តា បាន​រំលឹក​ឡើង​វិញ​នូវ​អនុស្សា​វរិ​យ៍​ចាស់​ៗ​ជាមួយ​តារាចម្រៀង​នាង ខេមរៈ ស្រី​ពៅ ដែល​ធ្លាប់​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​រួម​គ្នា ក្នុង​ពេល​ខួប​៣​ឆ្នាំ​នៃ​ការ​ទទួលមរណភាព​របស់​តារាចម្រៀង

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង នៅ សូ​នី​តា បាន​រំលឹក​ឡើង​វិញ​នូវ​អនុស្សា​វរិ​យ៍​ចាស់​ៗ​ជាមួយ​តារាចម្រៀង​នាង ខេមរៈ ស្រី​ពៅ ដែល​ធ្លាប់​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​រួម​គ្នា ក្នុង​ពេល​ខួប​៣​ឆ្នាំ​នៃ​ការ​ទទួលមរណភាព​របស់​តារាចម្រៀង​រូប​នេះ ប្រកបដោយ​ភាព​សោកស្តាយ​ជាទី​បំផុត​។

គិត​មក​ទល់​ពេល​នេះ តារា​ស្រី​ដែល​ជា​ប្អូនបង្កើត​របស់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត គឺ​នាង ខេមរៈ ស្រី​ពៅ បាន​ទទួលមរណភាព​ដោយសារ​ជំងឺ​មាន​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​ហើយ ក្នុង​ពេល​ដែល​ក្រុម​គ្រួសារ​របស់​នាង​ក៏​បាន​ធ្វើ​បុណ្យខួប​យ៉ាង​ធំ​មួយ​សម្រាប់​ឧ​ទ្ធិ​ស​កុសល​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​នាង​ផង​ដែរ កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២២​។

ដោយឡែក​ក្នុង​នាម​ជា​មិត្តភក្តិ​ស្និទ្ធស្នាល​នៅ​ក្នុង​ចង្កោម​អ្នកសិល្បៈ​ដូច​គ្នា​ម្នាក់​នោះ អ្នក​នាង នៅ សូ​នី​តា ក៏​បាន​រំលឹក​ឡើង​វិញ​ពី​អនុស្សាវរីយ៍​ដ៏​រីករាយ​ជា​ច្រើន​ជាមួយ ខេមរៈ ស្រី​ពៅ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​បាន​ចេញ​ទៅ​សម្តែង​រួម​គ្នា​មួយ​នៅ​ក្នុង​ទឹកដី​ប្រទេស​អូស្ត្រាលី កាលពី​អំឡុង​ឆ្នាំ​២០០៩​។

នៅ សូ​នី​តា បាន​ធ្វើការ​ចែករំលែក​ជា​ថ្មី​ឡើង​វិញ (Share) នូវ​អ្វី​ដែល​នាង​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​អំឡុង​ឆ្នាំ​២០១៩ ក្នុង​នោះ​នាង​បាន​សរសេរ​សារ​ដោយ​ភ្ជាប់​ជាមួយនឹង​រូបថត​មួយ​ចំនួន​បង្ហាញ​ពី​សកម្មភាព​នានា​ជាមួយ ខេមរៈ ស្រី​ពៅ ថា ទាំង​អស់នេះ​ជា​រូបភាព​ពួក​យើង​ទៅ​សម្តែង​នៅ​អូស្ត្រាលី​លើក​ដំបូង ក្នុង​ឆ្នាំ​២០០៩ រយៈពេល​១​ខែ​កន្លះ ដែល​ពួក​យើង​នៅ​ទីនោះ​។

នាង​បញ្ជាក់​ថា ពួក​យើង​ស្រលាញ់​គ្នា​ប្រៀប​ដូច​បងប្អូន​ចឹ​ង មាន​ទាំង​ពេល​ខ្លះ យើង​បន្លាច​ខ្មោច​គ្នា ហើយ​ដេញ​ធាក់​គ្នា​ពេញ​បន្ទប់ អ្នក​ណា​ងើប​មុន​តែងតែ​ទាញ​ភួយ​អោយ​ភ្ញាក់ ដើម្បី​ក្រោក​ស្មើគ្នា បង្អាប់​គ្នា ពិតជា​សប្បាយ​ខ្លាំង​ណាស់ មក​ដល់​ខ្មែរ​ក៏​យើង​ឧស្សាហ៍​សួរសុខទុក្ខ​គ្នា​ដែរ​។

នាង​បន្ត​ថា តែ​៥ ៦​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​លែង​បាន​សូវ​ជួប​ឯង គិត​ថា​ឯង​សុខ​សប្បាយ​ហើយ ប៉ុន្តែ​មិន​នឹក​ស្មានថា​គ្នា​ត្រូវ​ទទួល​ដំណឹង​អកុសល​ថា​ឯង​បាន​លាចាក​លោក​ហើយ គ្នា​ពិបាក​ទទួលយក​ដំណឹង​នេះ​ណាស់ ឯង​មនុស្ស​ល្អ​ណាស់ ម៉េច​បាន​ឆាប់​ទៅ​ចោល​ពួក​យើង​លឿន​ម្ល៉េះ សូម​អោយ​ឯង​បាន​ទៅ​កាន់​សុគតិភព មិត្ត​ល្អ​របស់ខ្ញុំ សូម​អោយ​ឯង​កើត​ជាតិ​ក្រោយ​កុំ​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត​ណា​មិត្ត​។

គួរ​រំលឹក​ថា តារាចម្រៀង​នាង ខេមរៈ ស្រី​ពៅ បាន​ទទួលមរណភាព​ក្នុង​អាយុប្រមាណ​២០​ជាង​ឆ្នាំ​ប៉ុណ្ណោះ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង នា​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​នាង​បាន​ពើបប្រទះ​នូវ​ជំងឺ​សួត និង​ក្រលៀន​ធ្ងន់ធ្ងរ​យូរណាស់​មក​ហើយ ប៉ុន្តែ​ក្រុម​គ្រួសារ​មិនសូវ​ជា​ចាប់អារម្មណ៍ ពោល គឺ​ទើបតែ​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ នាង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ទើប​ក្រុម​គ្រួសារ​សម្រេច​បញ្ជូន​ទៅ​ព្យា បាល ​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ​មិន​អាច​ស្រោចស្រង់​អាយុជីវិត​នាង​បាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ