ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពាក្យ​ថា​«​អាសវ​ធម៌​»​មាន​ន័យ​ដូច​ម្តេច?

2 ឆ្នាំ មុន

អាសវ​ធម៌ ប្រែ​ថា ធម៌​ជា​គ្រឿង​ត្រាំ​, គ្រឿង​សៅហ្មង​, ហេតុ​មោះហ្មង​, ឧ​ប​ទ្រ​.​ព្យ​, ច​.​ង្រៃ ។ កិលេស​ជា​គ្រឿង​ត្រាំ គឺ​កិលេស​ធម៌​ដែល​ត្រាំ​នៅ​ក្នុង​សន្តាន​មាន​បួន​យ៉ាង​គឺ…

អាសវ​ធម៌ ប្រែ​ថា ធម៌​ជា​គ្រឿង​ត្រាំ​, គ្រឿង​សៅហ្មង​, ហេតុ​មោះហ្មង​, ឧ​ប​ទ្រ​.​ព្យ​, ច​.​ង្រៃ ។ កិលេស​ជា​គ្រឿង​ត្រាំ គឺ​កិលេស​ធម៌​ដែល​ត្រាំ​នៅ​ក្នុង​សន្តាន​មាន​បួន​យ៉ាង​គឺ ១. កាម ហៅ​ថា កាមាសវៈ ២. ភព ហៅ​ថា ភ​វាសវៈ ៣. ទិ​ដិ្ឋ ហៅ​ថា ទិ​ដ្ឋា​សវៈ និង​៤. អវិជ្ជា ហៅ​ថា អវិជ្ជា​សវៈ ។ អាសវក្កិលេស គឺ​កិលេស​ជា​គ្រឿង​ត្រាំ​ង​ក្នុង​សន្តាន ប៉ុណ្ណេះ​ជាដើម​ហៅ​ថា អាសវ​ធម៌

យ៉ាងណាមិញ​ជីវិត​សត្វលោក​យើង​នេះ​ដែល​ប្រក្រតី​តែង​វង្វេងវង្វាន់​, ឡប់ឡែ​, ផ្តេសផ្តាស មិនដឹងខ្យល់ គឺ​ដោយសារ​តែ​អាសវ​ធម៌​ហ្នឹងឯង ។
ប្រក្រតី​ដែល​យើង​ចេះ​តែ​ជាប់ជំពាក់​ក្នុង​អារម្មណ៍​, ចេះ​តែ​ស្រលាញ់​ក្នុង​អារម្មណ៍​, ចេះ​តែ​ត្រូវការ​ក្នុង​អារម្មណ៍​, ចេះ​តែ​វង្វេងវង្វាន់​, ចេះ​តែ​មិនដឹង​ខុស​ត្រូវ គឺ​ដោយសារ​តែ​អាសវ​ធម៌​ហ្នឹងឯង ។

ព្រះសម្មាសម្ពុទ្ធ​បាន​សម្តែង​ថា លោភៈ​ក្តី​, ទិ​ដ្ធិ​ក្តី​, មោហៈ​ក្តី​ថា​ជា​អាសវ​ធម៌ ព្រោះថា​លោភៈ​នេះ​ក្តី​, ទិ​ដ្ធិ​នេះ​ក្តី​, មោហៈ​នេះ​ក្តី កាលណា​ដែល​វា​ដេក​ត្រាំ​យូរ​ៗ​ទៅ​ក្នុង​សន្តាន​របស់​យើង​ហើយ គឺ​វា​ធ្វើ​ឱ្យ​យើង​ស្រវឹង​វង្វេង​, ជាប់ជំពាក់ ប្រាថ្នា​មិន​ឈប់​, ត្រូវការ​ផ្សេង​ៗ​មិន​ឈប់​, វង្វេងវង្វាន់​ជាប់ជំពាក់​នៅ​ក្នុង​ភព​គ្រប់​ៗ​ជាតិ ។ ប្រសិនបើ​លោភៈ​ហ្នឹង​កើតឡើង​ខ្លាំង គឺ​សេចក្តី​ប្រាថ្នា​គ្មាន​ដឹង​ខ្យល់​អ្វី​ឡើយ​, ស្អី​ៗ​ក៏​ប្រាថ្នា​, ស្អី​ៗ​ក៏​ត្រូវការ​, ស្លាប់​ហើយ​ស្ទើរ​នៅ​តែ​ប្រាថ្នា​ទៀត ។

រឿង​ទិ​ដ្ធិ​នេះ​គិត​ទៅ គឺ​វា​មាន​រូប​ស្អី​ឱ្យ​ពិតប្រាកដ​នោះ​ទេ បើទិដ្ឋិគ្មានរូប តើ​​តួខ្លួន​ប្រាណ​យើងនេះនឹងមាន​មកពីណា ? របស់​អស់​នឹង​វា​កើត​ពី​ស​មុ​ដ្ធា​ន​៤​មាន កម្ម​, ចិត្ត​, ឧតុ និង​អាហារ ហើយ​របស់​ខាងក្រៅ​មាន បឋវី​, អាបោ​, តេ​ជោ និង​​វាយោ តែ​ទិ​ដ្ធិ​នេះ​តែង​ប្រកាន់ ទឹក​, ដី​, ភ្លើង និង​ខ្យល់​ថា​ជា​ខ្លួន នេះ​ក៏​ព្រោះតែ​អាសវ​ធម៌​ហ្នឹងឯង​ជា​មេ​នាំ​ខុស ។

តាម​ពិត​ទៅ​មិនមែន​សត្វលោក​យើង​ហ្នឹង​ប្រកាន់​ច្រើន​, ខឹង​ច្រើន​, ប្រាថ្នា​ច្រើន​នោះ​ទេ គឺ​ដោយសារ​តែ​អាសវ​ធម៌​ហ្នឹងឯង​វា​ត្រាំ​​រាប់​លាន​កោដិ​ឆ្នាំ​ក្នុង​ខន្ធ​សន្តាន​យើង​គ្រប់​គ្នា​មក​ហើយ ដែលជាអ្នកប្រកាន់ច្រើន ខឹងច្រើន ប្រាថ្នាច្រើននោះ ។

ដល់​អ​ញ្ចឹ​ង​ទៅ​ទើប​យើង​គួរ​ឱ្យ​សង្វេគ​នឹង​ខ្លួនឯង​ក្រៃ​លែង​ណាស់ ហើយ​យើង​ហ្នឹង​មិន​គួរ​គាំទ្រ​អាសវ​ធម៌​តទៅ​ទៀត​ទេ ព្រោះថា​មិនមែន​យើង​ឯណា មិនមែន​អញ​ឯណា គី​លោភៈ ទិ​ដ្ធិ និង​មោហៈ​ទេតើ ដែល​ចេះ​តែ​ដឹកនាំ​យើង​ឱ្យ​គិត​ក្តី ធ្វើ​ក្តី​ចេះ​តែ​ខុសនោះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ